**លោក Joe Biden នឹងស្នើសុំច្បាប់បញ្ឈប់ លោក Donald Trump ដែលត្រៀមក្នុងការការពង្រីកការខួងយកប្រេង និងឧស្ម័ននៅក្នុងទឹកឆ្នេរសមុទ្រជាច្រើន របស់សហរដ្ឋអាមេរិក**អតីតយុទ្ធជន និងប្រជាពលរដ្ឋ មានជីវភាពលំបាកខ្វះខាតនៅស្រុកតាំងគោក ខេត្តកំពង់ធំ បានទទួលអំណោយសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត**ប្រាកដណាស់! បន្ទាប់ពីថៅកែរបស់អ្នក បានចុះឈ្មោះអ្នកចូលជាសមាជិក ប.ស.ស. និងមានប័ណ្ណសមាជិក ប.ស.ស. រួចរាល់ នោះអ្នកនឹងទទួលបានការធានារ៉ាប់រងរបបសន្តិសុខសង្គមតាមរយៈ ប.ស.ស.**ក្រុមអ្នកស៊ើបអង្កេតប្រឆាំងអំពើពុករលួយរបស់រដ្ឋបានចូលទៅក្នុងគេហដ្ឋាន របស់ប្រធានាធិបតី Yoon Suk Yeol ដើម្បីអនុវត្តដីកាឃុំខ្លួន**នគរបាលខេត្តព្រៃវែង បន្តខិតខំពន្លឿនសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឱ្យបានទាន់ពេលវេលា**អត្រាប្តូរប្រាក់ផ្លូវការ ១ដុល្លារអាមេរិក ស្មើ៤,០៣២រៀល សម្រាប់ថ្ងៃទី៣ ខែមករានេះ**អ្នកនាំពាក្យ៖ ២ថ្ងៃ មុនដាច់ឆ្នាំ២០២៤ មន្ត្រីផ្តល់សេវាអត្តសញ្ញាណកម្ម ៣ពាន់សេវាជូនពលរដ្ឋ**មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ ណែនាំដល់មន្រ្តីក្រោមឱវាទកុំឱ្យយកខ្លួនទៅពាក់ព័ន្ធនិងបទល្មើសគ្រប់ប្រភេទ**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ ប្រជារាស្រ្តកម្ពុជាមានភ័ព្វសំណាងដែលបានរស់ក្រោមម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រ**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញគោរពវិញ្ញាណក្ខន្ធសព មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហាក់ ស៊ីផេន**EDC ជូនដំណឹងពីការរអាក់រអួលផ្គត់ផ្គង់ចរន្តនៅតំបន់មួយចំនួន ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី៥ ខែមករា**នាយខណ្ឌរដ្ឋបាលព្រៃឈើតាកែវ អំពាវនាវប្រជាពលរដ្ឋចូលរួមថែរក្សា និងដាំដើមឈើនៅតាមផ្ទះរាងៗខ្លួនឱ្យបានកាន់តែច្រើន**កម្ពុជា-អឺរ៉ុប វាយតម្លៃខ្ពស់អំពីទំនាក់ទំនង និងភាពជាដៃគូ ដែលបានរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅកម្ពុជា**យ៉ាងហោចណាស់មនុស្ស ២៧នាក់ បានស្លាប់ បន្ទាប់ពីទូកជនចំណាកស្រុក ២គ្រឿង បានលិចនៅក្នុងដែនទឹកនៃទីក្រុង Sfax ប្រទេសទុយនីស៊ី**ក្នុង១ខែធ្នូ ២០២៤ មានភ្ញៀវទេសចរចូលទស្សនារមណីយដ្ឋានប្រាសាទព្រះវិហារ និងប្រាសាទកោះកេរជិត ១៥០០០នាក់**ក្រសួងពាណិជ្ជកម្មអាមេរិក កំពុងពិចារណាលើច្បាប់ថ្មី ដែលអាចហាមឃាត់យន្តហោះគ្មានមនុស្សបើករបស់ចិន នៅសហរដ្ឋអាមេរិក**អ្នកជំនាញសេដ្ឋកិច្ច៖ តួលេខប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៥ ចំនួន២០៨ដុល្លារ ធ្វើឱ្យកម្ពុជានៅតែរក្សាខ្លួនចូលរួមប្រកួតប្រជែងការទាក់ទាញការវិនិយោគ**ពលរដ្ឋរងគ្រោះដោយភ្លើងឆេះផ្ទះចំនួន៦គ្រួសារ ក្នុងស្រុកមុខកំពូល ទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល**រដ្ឋមន្រ្តី ឈាង រ៉ា ណែនាំដល់នាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្ស ត្រូវបន្តធ្វើនវានុវត្តន៍ជាបន្តបន្ទាប់ទៀត ក្នុងការពង្រឹង និងបង្កើនសមត្ថភាពបណ្តុះបណ្តាលធនធានមនុស្ស វិស័យសុខាភិបាល**ខ្មាន់កាំភ្លើងបាញ់សម្លាប់​មនុស្ស​១២​នាក់​នៅ​ទីក្រុង​តូច​ម៉ុង​តេ​ណេ​ហ្គ្រោ​

នាយឧត្ដមសេនីយ៍ វង្ស ពិសេន កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់កងកម្លាំងកងទ័ព កម្លាំងប៉ូលិស នៅក្នុងការបំពេញភារកិច្ចការពារបូរណភាពទឹកដី និងការរក្សាសុខសន្តិភាព

ភ្នំពេញ៖ អាវរងា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ត្រូវបាន នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នាំយកទៅចែកជូនកងកម្លាំងប្រដាប់អាវុធឈរជើងការពារព្រំដែននៅទិសទី៣ យោធភូមិភាគទី៤។

ក្នុងឱកាសនោះ បន្ទាប់ពី ឧត្តមសេនីយ៍ឯក កែវ ធី មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលធំអន្តរាគមន៍លេខ២ បានធ្វើសេចក្តីរាយការណ៍រួចមក នាយឧត្ដមសេនីយ៍ វង្ស ពិសេន បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ការនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ដល់កងកម្លាំងទាំងអស់ដែលឈរជើងការពារតាមខ្សែបន្ទាត់ព្រំដែន។

អគ្គមេបញ្ជាការ បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់កងកម្លាំងកងទ័ព កម្លាំងប៉ូលិស នៅក្នុងការបំពេញភារកិច្ចការពារបូរណភាពទឹកដី ការរក្សាសុខសន្តិភាព ស្ថិរភាព ការកសាងអង្គភាពឲ្យរីកចម្រើន ក៏ដូចជាការទំនាក់ទំនង កិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសជិតខាង ប្រែក្លាយព្រំដែនជាតំបន់សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។

នាយឧត្ដមសេនីយ៍ បានលើកឡើងពីសមិទ្ធផលជាប្រវត្តិសាស្ត្រនៅក្នុងសម័យតេជោសែន ដែលសម្រេចបានការបោះបង្គោលព្រំដែនជាមួយប្រទេសជិតខាងស្ទើរតែរួចរាល់ រួមទាំងការកសាងហេដ្ឋារចនាសម្ព័ន្ធនានានៅតាមតំបន់ព្រំដែន ធ្វើឲ្យបន្ទាត់ព្រំដែនមានភាពច្បាស់លាស់ រក្សាជាមរតក ដែលកំពុងបន្តដឹកនាំដោយរាជរដ្ឋាភិបាលអាណត្តិទី៧ មានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី។

នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ បានណែនាំដល់មេបញ្ជាការ មេបញ្ជាការរងគ្រប់ថ្នាក់ ធ្វើការគ្រប់គ្រងកម្លាំងឲ្យបានល្អ ក្នុងនោះយកចិត្តទុកដាក់ការអប់រំគោលជំហរឲ្យរឹងប៉ឹង ជាកម្លាំងរឹងមាំរបស់រាជរដ្ឋាភិបាល និងបន្តទប់ស្កាត់ បង្ក្រាបរាល់បទល្មើសនានា រួមមាន៖ការជួញដូរ និងប្រើប្រាស់គ្រឿងញៀន ការជួញដូរមនុស្ស ជាដើម។

ជាមួយនោះ នាយឧត្ដមសេនីយ៍ វង្ស ពិសេន ក៏បានផ្តាំផ្ញើដល់មេបញ្ជាការគ្រប់កងឯកភាព ឱ្យបង្កើនការយកចិត្តទុកដាក់ចំពោះប្រសាសន៍ណែនាំរបស់សម្តេចនាយករដ្ឋមន្រ្តី ពាក់ព័ន្ធយោធិនចូលនិវត្តន៍ យោធិនជំនាញ និងមានសមត្ថភាព ត្រូវរក្សាទុកដើម្បីបន្សាំ និងបណ្ដុះបណ្ដាលអ្នកបន្តវេន ហើយយោធិនដល់អាយុចូលនិវត្តន៍ ប៉ុន្ដែនៅក្មេង នៅមានកម្លាំង សូមឱ្យផ្អាកការដាក់ចូលនិវត្តន៍៕

អត្ថបទដែលជាប់ទាក់ទង