**ប្រទេសចិនមើលឃើញការធ្វើដំណើរអន្តរតំបន់ចំនួន ៤៩.០៩ពាន់លានក្នុងរយៈពេលបីត្រីមាសដំបូង**កងទ័ពអ៊ីស្រាអែលវាយកម្ទេចការិយាល័យ UNRWA នៅតំបន់ West Bank**លោក Medvedev ស្នើ​ឲ្យ​មានការ​ផ្លាស់ប្តូរ​គោលនយោបាយ​ចំណាកស្រុក​របស់​រុស្ស៊ី**ក្រសួងមហាផ្ទៃ នឹងរៀបចំព្រឹត្តិការណ៍រត់ពាក់កណ្តាលម៉ារ៉ាតុង ដើម្បីសប្បុរសធម៌ នៅថ្ងៃទី៨ ខែធ្នូ នៅទីរួមខេត្តបាត់ដំបង**ព្រះរាជសារ ព្រះមហាក្សត្រក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧**ជនជាតិកូរ៉ខាងត្បូងឈ្មោះ CHOI TAEWON នឹងត្រូវបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីរៀបចំបែបបទបណ្ដេញចេញពីកម្ពុជា និងហាមមិនឱ្យចូលសាជាថ្មីម្តងទៀត**នាយឧត្តមសេនីយ៍ វង្ស ពិសេន បន្តនាំយកអាវរងាទៅចែកជូនកងកម្លាំងចម្រុះ នៅទិសយោធភូមិភាគទី៣**គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា អនុម័តលើសំណើសុំប្រកាសទទួលស្គាល់លោកជំទាវ យស ថានារី ជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ ជំនួសឯកឧត្ដម ជា ចាន់តូ**គណៈកម្មាធិការរួបរួមជាតិរបស់ប្រធានាធិបតីកូរ៉េ មកទស្សនកិច្ចលើការបណ្តុះបណ្តាល ពីសុវត្ថិភាព និងសុខភាពការងារតាមរយៈឧបករណ៍ VR នៅ NPIC**សម្តេចតេជោ អរគុណគ្រប់តួរអង្គពាក់ព័ន្ធ ដែលបានចូលរួមដោះស្រាយរឿងបញ្ចប់វិវាទរវាងកម្មករ ណន សុខហេង និងថៅកែស្រី រឿងសត្វឆ្កែ**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី១ ខែវិច្ឆិកា**EDC ជូនដំណឹងពីការរអាក់រអួលផ្គត់ផ្គង់ចរន្ត នៅតាមតំបន់មួយចំនួនចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី៣ ខែវិច្ឆិកា**សម្ដេច ម៉ែន សំអន អញ្ជើញត្រួតពិនិត្យទីតាំងរៀបចំ ពិធីសូត្រមន្តអង្គកឋិនទាន ដង្ហែទៅកាន់វត្តពោធិ៍គិរីវង្សារាម**កងពលតូចថ្មើរជើងលេខ៤២ ចែកអាវរងារដល់កងឯកភាពចំណុះ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ជួបប្រជុំពិភាក្សាការងារជាមួយ រដ្ឋមន្ត្រីក្រសួងនីតិកម្មនៃសាធារណរដ្ឋកូរ៉េ នៅទីក្រុងសេអ៊ូល**ឧត្តមសេនីយ៍ទោ សេង ធារិន នាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ជាស្បៀងអាហារ និងថវិកា ឧបត្ថម្ភដល់សាលាពលទាហានទី៥**អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ប្រជុំពិនិត្យពិភាក្សារបាយការណ៍ស្តីពីលទ្ធផលសកម្មភាពការងារប្រចាំខែតុលា និងទិសដៅការងារអនុវត្តបន្តសម្រាប់ខែវិច្ឆិកា**ការចាប់ខ្លួនអ្នកកាសែតវៀតណាម ជាចំណុចខ្មៅក្នុងទំនាក់ទំនងអាម៉េរិក-វៀតណាម**អាវរងជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចតេជោ និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ត្រូវបានចែកជូនយោធិនកងការពាព្រំដែន គោកលេខ៤០៣ យោធភូមិភាគទី៤**រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់ជួយផ្សព្វផ្សាយព័ត៌មានពិតអំពីកម្ពុជា

ពលរដ្ឋកូរ៉េខាងជើងជាង១០០នាក់ បាត់ខ្លួនពេលព្យាយាមរត់គេចពីប្រទេសឯកោមួយនេះ

សេអ៊ូល៖ ក្រុមសិទ្ធិមនុស្សដែលមានមូលដ្ឋាននៅរដ្ឋធានីសេអ៊ូលបានអះអាងនៅថ្ងៃទី៣១ ខែតុលាថា ជនជាតិកូរ៉េខាងជើងជាង១០០នាក់បានបាត់ខ្លួន បន្ទាប់ពីត្រូវបានចាប់ខ្លួនដោយប៉ូលិសសម្ងាត់កូរ៉េខាងជើង ក្រោយពួកគេកំពុងព្យាយាមរត់គេចពីប្រទេសឯកោមួយនេះ។

ក្រុមការងារយុត្តិធម៌អន្តរកាល(TJWG)កូរ៉េខាងត្បូង បានចេញផ្សាយរបាយការណ៍លម្អិតដោយកំណត់អត្តសញ្ញាណមនុស្សចំនួន ១១៣នាក់ក្នុងសំណុំរឿងបាត់ខ្លួនចំនួន៦៦លើក។

ក្នុងចំណោម១១៣នាក់ មាន៨០ឬ៩០ភាគរយត្រូវបានចាប់ខ្លួននៅខាងក្នុងប្រទេសកូរ៉េខាងជើង និងនៅសេសសល់ក្នុងប្រទេសចិន ឬរុស្ស៊ី ដែលមានប្រហែល ៣០ភាគរយនៃការបាត់ខ្លួន ចាប់តាំងពីមេដឹកនាំ គីម ជុងអ៊ុន ឡើងកាន់អំណាចនៅចុងឆ្នាំ២០១១។

ស្ទើរតែ ៤០ភាគរយនៃពួកគេបានបាត់ខ្លួន បន្ទាប់ពីបានព្យាយាមភៀសខ្លួនចេញពីប្រទេស ខណៈ ២៦ភាគរយបានទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្ម ហើយជិត ៩ភាគរយត្រូវបានគេចោទប្រកាន់ថា មានទំនាក់ទំនងជាមួយអ្នកដែលរស់នៅក្នុងប្រទេសកូរ៉េខាងត្បូង ឬប្រទេសផ្សេងទៀត។ ជាង៨១ភាគរយ បានបាត់ខ្លួនបន្ទាប់ពីត្រូវបានបញ្ជូននិងឃុំខ្លួនដោយក្រសួងសន្តិសុខរដ្ឋ(MSS)កូរ៉េខាងត្បូង។ នេះបើយោងតាមរបាយការណ៍ដដែល។

លោក កាង ជឹងយុន (Kang Jeong-hyun) នាយកកម្មវិធីអនុបណ្ឌិតនៅក្នុងនាយកដ្ឋានមួយបានលើកឡើងថា របាយការណ៍នេះមានគោលបំណងគូសបញ្ជាក់ពីការបាត់ខ្លួនដោយបង្ខំដែលប្រព្រឹត្តដោយរបបផ្តាច់ការលោក គីម ខណៈឧក្រិដ្ឋកម្មឆ្លងដែនក៏ពាក់ព័ន្ធនឹងប្រទេសចិន និងរុស្ស៊ីផងដែរ។ ជាមួយគ្នានេះ អង្គការសហប្រជាជាតិប៉ាន់ប្រមាណថា មនុស្សរហូតដល់ ២0ម៉ឺននាក់ត្រូវបានឃុំខ្លួនដែលគ្រប់គ្រងដោយ MSS ខណៈពួកគេភាគច្រើនត្រូវចាប់ខ្លួនជុំវិញហេតុផលនយោបាយ។

របាយការណ៍របស់គណៈកម្មការស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិឆ្នាំ២០២៤ បានបង្ហាញថា អ្នកទោសប្រឈមនឹងការធ្វើទារុណកម្ម ការចាប់រំលោភ បង្ខំឱ្យធ្វើការទាំងភាពអត់ឃ្លាន និងការប្រព្រឹត្តដោយអមនុស្សធម៌ផ្សេងទៀត។

គួរជម្រាបថា រដ្ឋធានីព្យុងយ៉ាង បាន ថ្កោលទោស អ្នក រត់ភៀសខ្លួន ហើយ លោក គីម បាន រឹត បន្តឹង ការ គ្រប់ គ្រង ព្រំដែន ក្នុង រយៈ ពេល ប៉ុន្មាន ឆ្នាំ កន្លង មក នេះ។ សមាគមកូរ៉េខាងជើងសម្រាប់ការសិក្សាសិទ្ធិមនុស្សក្នុងខែនេះបានច្រានចោលរបាយការណ៍របស់អង្គការសហប្រជាជាតិស្តីពីការរំលោភសិទ្ធិមនុស្សរបស់ខ្លួន រួមទាំងការបាត់ខ្លួនដោយបង្ខំជា «ការប្រឌិត និងការគប់គិតគ្នា»ដោយលោកខាងលិចដើម្បីបង្កើនការប្រឈមមុខដាក់គ្នា និងធ្វើឱ្យខូចមុខមាត់របស់ប្រទេសកូរ៉េខាងជើង។

គួរបញ្ជាក់ថា ប្រជាជនកូរ៉េខាងជើងរាប់ម៉ឺននាក់បានភៀសខ្លួនក្នុងរយៈពេលជាច្រើនទសវត្សរ៍ចាប់តាំងពីសង្គ្រាមកូរ៉េបានបញ្ចប់នៅឆ្នាំ១៩៥៣ ជាមួយនឹងបទឈប់បាញ់អន្តរកូរ៉េ ដោយអ្នកទាំងនោះភាគច្រើនត្រូវបានចាប់ខ្លួន ឬធ្វើមាតុភូមិនិវត្តន៍ទៅកាន់ជំរំពន្ធនាគារ ឬកន្លែងឃុំឃាំងផ្សេងទៀត មុនពេលត្រូវបានដោះលែង៕

អត្ថបទដែលជាប់ទាក់ទង