**សមាគមគ្រូពេទ្យ (TYDA) ប្រគល់អំណោយរបស់សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ជូនដល់មន្ទីរពេទ្យបង្អែក ប៊ុន រ៉ានី ហ៊ុន សែន រុនតាឯក**សម្ដេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារលិខិតជូន ប្រធានាធិបតីអាមេរិក ចូលរួមសោកស្តាយពីគ្រោះអគ្គីភ័យឆេះព្រៃនៅទីក្រុង Los Angeles**ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប៖ ប្រជាជនកម្ពុជាចងចាំជានិច្ចថា ថ្ងៃជ័យជម្នះ ៧មករា ឆ្នាំ១៩៧៩ ជាថ្ងៃកំណើតទី២ របស់ខ្លួន**សម្តេចធិបតី និងលោកជំទាវបណ្ឌិត ប្រគេនបច្ច័យ ១០០លានរៀល សាងសង់ខ្លោងទ្វារវត្តឥន្ទរិទ្ធី (ហៅវត្តបារាយណ៍)**ឯកឧត្តម ថោ ជេដ្ឋា៖ ប្រជាជនកម្ពុជា ចងចាំជានិច្ចនូវគុណូបការៈរបស់វីរកម្មាភិបាល យុទ្ធជន យុទ្ធនារី នៃកងកម្លាំងប្រដាប់អាវុធបដិវត្តន៍កម្ពុជាដែលបានពលិកម្មលើសមរភូមិ ដើម្បីផ្ដួលរំលំរបបប្រល័យពូជសាសន៍**អគ្គលេខាធិការ UN មានទំនុកចិត្តទាំងស្រុង លើភាពធន់ នឹងលទ្ធិប្រជាធិបតេយ្យ របស់កូរ៉េខាងត្បូង**បច្ចុប្បន្នកម្ពុជា មានសត្វស្មោញ ៦០០០គូ កំពុងបន្តពូជពងកូន នៅតំបន់រ៉ាមសារព្រែកទាល់**វិញ្ញាសាជំនាញពន្ធដារ សម្រាប់ការប្រជែងជ្រើសរើស មន្ត្រីរាជការឱ្យចូលបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធដារ ចាប់ផ្តើមដំណើរការហើយ**អាមេរិក ដាក់ទណ្ឌកម្មថ្មីលើមន្ត្រីវ៉េណេស៊ុយអេឡា ៨នាក់ និងបង្កើនប្រាក់រង្វាន់ដល់ ២៥លានដុល្លារ សម្រាប់ការចាប់ខ្លួនប្រធានាធិបតី Maduro**ឯកឧត្តម ទេព អស្នារិទ្ធ៖ ការងារសាធារណមតិ ជាមធ្យោបាយដ៏មានប្រសិទ្ធភាព ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងរវាងពលរដ្ឋ ជាមួយអាជ្ញាធរក្នុងខេត្តគ្រប់ជាន់ថ្នាក់**លោក Mark Zuckerberg ចូលជួបជាមួយប្រធានាធិបតីជាប់ឆ្នោត Donald Trump នៅភូមិគ្រឹះ​ Mar-a-Lago**ឯកឧត្តម ណុប រ័ត្ននិមល៖ មានជ័យជម្នះ៧ មករា ទើបយើងទាំងអស់គ្នា មានសុខសន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ ដូចបច្ចុប្បន្ន**កម្ពុជាអបអរការមកដល់នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន ២០២៥**រដ្ឋបាលខេត្តកណ្តាល រៀបចំពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពី «ការពង្រឹងការងារព័ត៌មាននិងសាធារណមតិ»**ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ អញ្ជើញក្នុងសិក្ខាសាលាពិគ្រោះយោបល់ “គោលនយោបាយជាតិស្តីពីការលើក កម្ពស់ការប្រើ ប្រាស់សម្ភារៈសំណង់ក្នុងឧស្សា ហកម្ម គ្រឿងផ្គុំសំណង់ប្រកប ដោយសុវត្ថិភាព និងលិខិតបទដ្ឋានគតិយុត្ត ក្នុងវិស័យសំណង់”**សមត្ថកិច្ចកម្ពុជា ប្រគល់បុរសជនជាតិថៃដែលធ្វើឃាតលោក លិម គិមយ៉ា អតីតតំណាងរាស្ត្រនៃអតីតគណបក្សសង្គ្រោះជាតិឱ្យសមត្ថកិច្ចថៃ**អ្នកវិទ្យាសាស្ត្រ៖ ពិភពលោកទើបតែជួបប្រទះរយៈពេលពេញមួយឆ្នាំដំបូង ដែលសីតុណ្ហភាពសកលលោកបានឡើងលើសពី ១,៥អង្សាសេ លើសពីសម័យមុនឧស្សាហកម្ម**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ កម្ពុជា បាននិងកំពុងគិតគូរ ពិនិត្យលទ្ធភាពបង្កើតតំបន់សេដ្ឋកិច្ចពិសេសសម្រាប់ជប៉ុន ដើម្បីទាក់ទាញនិងបំពេញតម្រូវវិនិយោគិនជប៉ុន**អភិបាលខេត្តតាកែវ នាំយកបច្ច័យប្រគេនដល់ ព្រះភិក្ខុ ទន ចិត្រា ដែលមានអាពាធទឹកនោមផ្អែមធ្ងន់ធ្ងរ ត្រូវការលាងឈាមជាប្រចាំ និងវះកាត់ប្តូរតម្រងនោម គង់នៅវត្តអង្គប្រាសាទ ស្រុកគិរីវង់**តម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី១១-២០ ខែមករា ឆ្នាំ២០២៥

ក្រសួងធនធានទឹក៖ ព្យុះទី២១ឈ្មោះកង្រី បានវិវត្តទៅជាព្យុះសង្ឃរា បន្តមានឥទ្ធិពលមកលើកម្ពុជា

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះក្រសួងធនធានទឹកនិងឧតុនិយម បានចេញសេចក្ដីជូនដំណឹង បញ្ជាក់ថា ព្យុះទី២១ឈ្មោះកង្រី (Kong-rey) បានវិវត្តទៅជាព្យុះសង្ឃរា នៅតែបន្តមានឥទ្ធិពលខ្លាំង លើរបបខ្យល់មូសុងឦសាន ខណៈសម្ពាធទាបគ្របដណ្ដប់លើ សមុទ្រចិនខាងត្បូង ឈូងសមុទ្រថៃ និងគ្របដណ្ដប់លើភាគខាងក្រោម នៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។

ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤៖

១-តំបន់វាលទំនាប៖
សីតុណ្ហភាពមធ្យមអប្បបរមា២២°C និងសីតុណ្ហភាពមធ្យមអតិបរមា៣២°C។ខ្យល់បក់មក ពីទិសពាយ័ព្យ និងបស្ចិម មានល្បឿនមធ្យម៣ ម៉ែត្រ វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្តាល តាកែវ និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើ ផ្ទៃដី៣០%។

២-តំបន់ខ្ពង់រាប៖
-សីតុណ្ហភាពមធ្យមអប្បបរមា២០°C និងសីតុណ្ហភាពមធ្យមអតិបរមា៣១°C។ ខ្យល់បក់មក ពីទិសពាយ័ព្យ និងបស្ចិមមានល្បឿនមធ្យម៣,៥ ម៉ែត្រ វិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ស្ទឹងត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី តំបន់ជួរភ្នំក្រវាញ និងជួរភ្នំដងរែក អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី២០%។

៣-តំបន់មាត់សមុទ្រ៖
-សីតុណ្ហភាពមធ្យមអប្បបរមា២១°C និងសីតុណ្ហភាពមធ្យមអតិបរមា៣១°C ។ ខ្យល់បក់ មកពីទិសពាយ័ព្យមានល្បឿន មធ្យម ២,៥ម៉ែត្រ/វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើ ផ្ទៃដី១០%។
-រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា១,៥០ ម៉ែត្រ៕

អត្ថបទដែលជាប់ទាក់ទង