**ប្រទេសចិនមើលឃើញការធ្វើដំណើរអន្តរតំបន់ចំនួន ៤៩.០៩ពាន់លានក្នុងរយៈពេលបីត្រីមាសដំបូង**កងទ័ពអ៊ីស្រាអែលវាយកម្ទេចការិយាល័យ UNRWA នៅតំបន់ West Bank**លោក Medvedev ស្នើ​ឲ្យ​មានការ​ផ្លាស់ប្តូរ​គោលនយោបាយ​ចំណាកស្រុក​របស់​រុស្ស៊ី**ក្រសួងមហាផ្ទៃ នឹងរៀបចំព្រឹត្តិការណ៍រត់ពាក់កណ្តាលម៉ារ៉ាតុង ដើម្បីសប្បុរសធម៌ នៅថ្ងៃទី៨ ខែធ្នូ នៅទីរួមខេត្តបាត់ដំបង**ព្រះរាជសារ ព្រះមហាក្សត្រក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧**ជនជាតិកូរ៉ខាងត្បូងឈ្មោះ CHOI TAEWON នឹងត្រូវបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីរៀបចំបែបបទបណ្ដេញចេញពីកម្ពុជា និងហាមមិនឱ្យចូលសាជាថ្មីម្តងទៀត**នាយឧត្តមសេនីយ៍ វង្ស ពិសេន បន្តនាំយកអាវរងាទៅចែកជូនកងកម្លាំងចម្រុះ នៅទិសយោធភូមិភាគទី៣**គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា អនុម័តលើសំណើសុំប្រកាសទទួលស្គាល់លោកជំទាវ យស ថានារី ជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ ជំនួសឯកឧត្ដម ជា ចាន់តូ**គណៈកម្មាធិការរួបរួមជាតិរបស់ប្រធានាធិបតីកូរ៉េ មកទស្សនកិច្ចលើការបណ្តុះបណ្តាល ពីសុវត្ថិភាព និងសុខភាពការងារតាមរយៈឧបករណ៍ VR នៅ NPIC**សម្តេចតេជោ អរគុណគ្រប់តួរអង្គពាក់ព័ន្ធ ដែលបានចូលរួមដោះស្រាយរឿងបញ្ចប់វិវាទរវាងកម្មករ ណន សុខហេង និងថៅកែស្រី រឿងសត្វឆ្កែ**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី១ ខែវិច្ឆិកា**EDC ជូនដំណឹងពីការរអាក់រអួលផ្គត់ផ្គង់ចរន្ត នៅតាមតំបន់មួយចំនួនចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី៣ ខែវិច្ឆិកា**សម្ដេច ម៉ែន សំអន អញ្ជើញត្រួតពិនិត្យទីតាំងរៀបចំ ពិធីសូត្រមន្តអង្គកឋិនទាន ដង្ហែទៅកាន់វត្តពោធិ៍គិរីវង្សារាម**កងពលតូចថ្មើរជើងលេខ៤២ ចែកអាវរងារដល់កងឯកភាពចំណុះ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ជួបប្រជុំពិភាក្សាការងារជាមួយ រដ្ឋមន្ត្រីក្រសួងនីតិកម្មនៃសាធារណរដ្ឋកូរ៉េ នៅទីក្រុងសេអ៊ូល**ឧត្តមសេនីយ៍ទោ សេង ធារិន នាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ជាស្បៀងអាហារ និងថវិកា ឧបត្ថម្ភដល់សាលាពលទាហានទី៥**អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ប្រជុំពិនិត្យពិភាក្សារបាយការណ៍ស្តីពីលទ្ធផលសកម្មភាពការងារប្រចាំខែតុលា និងទិសដៅការងារអនុវត្តបន្តសម្រាប់ខែវិច្ឆិកា**ការចាប់ខ្លួនអ្នកកាសែតវៀតណាម ជាចំណុចខ្មៅក្នុងទំនាក់ទំនងអាម៉េរិក-វៀតណាម**អាវរងជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចតេជោ និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ត្រូវបានចែកជូនយោធិនកងការពាព្រំដែន គោកលេខ៤០៣ យោធភូមិភាគទី៤**រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់ជួយផ្សព្វផ្សាយព័ត៌មានពិតអំពីកម្ពុជា

មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ ជួសជុលទំនប់ និងគម្រោងជីកព្រែក ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ

ភ្នំពេញ៖ នៅថ្ងៃទី៣០-៣១ ខែតុលា ឆ្នាំ២០២៤
ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការ និងជាប្រធានអង្គភាពត្រួតពិនិត្យគម្រោង ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងាររបស់អង្គភាព សហការជាមួយមន្ត្រីបច្ចេកទេសនាយកដ្ឋានវិស្វកម្ម ចុះពិនិត្យវឌ្ឍនភាពគម្រោងក្នុងខេត្តកំពង់ធំ ខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ និងក្រុមការងារបានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារដូចជា៖

ទី១)គម្រោងសាងសង់ទំនប់អាងទឹកពាម ក្នុងខេត្តកំពង់ធំ ដែលរួមមានការសាងសង់ទំនប់អាងទឹកពាមចំនួន១ខ្សែ ប្រវែង ២ ០០០ម៉ែត្រ សាងសង់សំណង់បង្ហៀរចំនួន ១កន្លែង និងសំណង់ទ្វារទឹកចំនួន ១កន្លែង ជាលទ្ធផលការងារសម្រេចបាន ១០០%។

ទី២)គម្រោងជីកព្រែកបង្វែរចរន្តទិសទឹក ក្នុងខេត្តសៀមរាប ដែលរួមមានការជីកព្រែកបង្វែរចរន្តទិសទឹកប្រវែង ៤៥០ម៉ែត្រ សាងសង់ទំនប់បង្វែរចរន្តទិសទឹកស្ទឹងស្រែងប្រវែង ១២០ម៉ែត្រ ជើងទេរទំនប់នេះផ្នែកខាងលើ(upstream)ជាជើងទេរបេតុងប្រវែង ៨០ម៉ែត្រ ជាលទ្ធផលការងារសម្រេចបាន១០០%។

ទី៣) គម្រោងជួសជុលទំនប់អាងទឹកស្រែល្អ ក្នុងខេត្តឧត្តរមានជ័យ ដែលរួមមាន ការជួសជុលទំនប់ដីចំនួន១ខ្សែប្រវែង ៣ ២០០ម៉ែត្រ សាងសង់សំណង់សិល្បការ្យថ្មីចំនួន ៦កន្លែង ជាលទ្ធផលការងារសម្រេចបានប្រមាណ៧០%។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការបានផ្តាំផ្ញើដល់ក្រុមការងារអនុវត្តគម្រោងរបស់នាយកដ្ឋានវិស្វកម្ម និងសហគមន៍កសិករប្រើប្រាស់ទឹក ត្រូវយកចិត្តទុកដាក់លើការងារគ្រប់គ្រង និងប្រើប្រាស់សមិទ្ធផលថ្មីនេះឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងបានណែនាំដល់មន្ទីរធនធានទឹក និងឧតុនិយមធ្វើការគ្រប់គ្រងសមិទ្ធផលទាំងនេះឱ្យមានសុវត្ថិភាព និងប្រើប្រាស់ឱ្យបានត្រឹមត្រូវ ជាពិសេសជំរុញសហគមន៍កសិករប្រើប្រាស់ទឹក និងអាជ្ញាធរដែនដី ចុះផ្សព្វផ្សាយការប្រើប្រាស់ប្រព័ន្ធធារាសាស្ត្រនេះឱ្យមាននិរន្តរភាព សម្រាប់ការងារស្រោចស្រព និងការប្រើប្រាស់ប្រចាំថ្ងៃជូនប្រជាពលរដ្ឋបានយូរអង្វែង។

សូមជម្រាបថា៖ ទី១)គម្រោងសាងសង់ទំនប់អាងទឹកពាម គឺដើម្បីស្ទាក់ទឹកស្ទឹងស្ទោង ដែលហូរចូលនៅរដូវវស្សាមកស្តុកទុកក្នុងទំនប់អាងទឹកដែលបានជួសជុលរួច សម្រាប់ធ្វើការស្រោចស្រពបន្ថែមលើផ្ទៃដីបង្កបង្កើនផលកសិកម្មស្រូវរដូវវស្សាចំនួន ៦២៦ហិកតា ស្រូវរដូវប្រាំងលើកទី១ចំនួន ១ ៩៤៩ហិកតា ស្រូវរដូវប្រាំងលើកទី២ចំនួន ១ ៩៤៩ហិកតា និងដំណាំរួមផ្សំផ្សេងៗចំនួន១៥ហិកតា ជូនប្រជាពលរដ្ឋប្រមាណ ២ ៤២៦គ្រួសារ ក្នុងភូមិចំនួន១១ នៃឃុំម្សាក្រង ដែលនៅផ្នែកខាងក្រោមទំនប់តាមរយៈសំណង់បង្ហៀរ និងសំណង់ទ្វារបញ្ចេញទឹក។

ទី២)គម្រោងជីកព្រែកបង្វែរចរន្តទិសទឹក គឺដើម្បីតម្រង់ដងស្ទឹងស្រែងកុំឱ្យហូរបុកដាច់ច្រាំងស្ទឹងដែលជាភ្លឺប្រឡាយមេប្រព័ន្ធធារាសាស្ត្រស្ទឹងស្រែង(ជំហាន១)។ តាមដងព្រែកបង្វែរចរន្តទិសទឹកនេះជួយដោះស្រាយទឹកសម្រាប់ស្រោចស្រពបន្ថែមលើផ្ទៃដីបង្កបង្កើនផលដំណាំកសិកម្មស្រូវវស្សាចំនួន ១ ៣៧៥ហិកតា ស្រូវប្រាំងលើកទី១ចំនួន ១៣៥ហិកតា ស្រូវប្រាំងលើកទី២ចំនួន ១៣៥ហិកតា និងដំណាំរួមផ្សំចំនួន ២០ហិកតា ជូនប្រជាពលរដ្ឋចំនួន ១៤៩០គ្រួសារ ក្នុងភូមិចំនួន៦ នៃឃុំស្លែងស្ពាន ស្រុកស្រីស្នំ ធានាដល់ការប្រើប្រាស់ប្រចាំថ្ងៃ និងជាទំនប់រក្សា និងការពារធនធានធម្មជាតិក្នុងមូលដ្ឋាន។

ទី៣) គម្រោងជួសជុលទំនប់អាងទឹកស្រែល្អ គឺដើម្បីបង្កើនបរិមាណស្តុកទឹក ដែលហូរធ្លាក់ពីអូរមេម៉ាយ មួយផ្នែកទៀតមកពីផ្នែកខាងលើនៃស្ទឹងសែន និងផ្ទៃរងទឹកភ្លៀងក្នុងតំបន់ មកស្តុកទុកក្នុងអាងទឹកស្រែល្អ សម្រាប់ធានាដល់ការប្រើប្រាស់ប្រចាំថ្ងៃ ការងារស្រោចស្រពបន្ថែមលើផ្ទៃដីបង្កបង្កើនផលកសិកម្មស្រូវវស្សាចំនួន ១ ៩៩៧ហិកតា ស្រូវរដូវប្រាំងចំនួន ៥៩០ហិកតា និងដំណាំរួមផ្សំផ្សេងៗទៀតចំនួន ៦៩ហិកតា ជូនប្រជាពលរដ្ឋប្រមាណចំនួន ៦៥៨គ្រួសារ ក្នុងភូមិចំនួន៨ នៃឃុំបាក់អន្លូង និងឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ៕

អត្ថបទដែលជាប់ទាក់ទង