**លោក ពីវ វែង អញ្ជើញបើកបវេសនកាល ឆ្នាំសិក្សា២០២៤-២០២៥ នៅសាលាបឋមសិក្សារលាក់កងជើង និងអនុវិទ្យាល័យរលាក់កងជើង ស្ថិតក្នុងឃុំតាសាល ស្រុកឱរ៉ាល់**ប្រទេសចិនមើលឃើញការធ្វើដំណើរអន្តរតំបន់ចំនួន ៤៩.០៩ពាន់លានក្នុងរយៈពេលបីត្រីមាសដំបូង**កងទ័ពអ៊ីស្រាអែលវាយកម្ទេចការិយាល័យ UNRWA នៅតំបន់ West Bank**លោក Medvedev ស្នើ​ឲ្យ​មានការ​ផ្លាស់ប្តូរ​គោលនយោបាយ​ចំណាកស្រុក​របស់​រុស្ស៊ី**ក្រសួងមហាផ្ទៃ នឹងរៀបចំព្រឹត្តិការណ៍រត់ពាក់កណ្តាលម៉ារ៉ាតុង ដើម្បីសប្បុរសធម៌ នៅថ្ងៃទី៨ ខែធ្នូ នៅទីរួមខេត្តបាត់ដំបង**ព្រះរាជសារ ព្រះមហាក្សត្រក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧**ជនជាតិកូរ៉ខាងត្បូងឈ្មោះ CHOI TAEWON នឹងត្រូវបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីរៀបចំបែបបទបណ្ដេញចេញពីកម្ពុជា និងហាមមិនឱ្យចូលសាជាថ្មីម្តងទៀត**នាយឧត្តមសេនីយ៍ វង្ស ពិសេន បន្តនាំយកអាវរងាទៅចែកជូនកងកម្លាំងចម្រុះ នៅទិសយោធភូមិភាគទី៣**គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា អនុម័តលើសំណើសុំប្រកាសទទួលស្គាល់លោកជំទាវ យស ថានារី ជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ ជំនួសឯកឧត្ដម ជា ចាន់តូ**គណៈកម្មាធិការរួបរួមជាតិរបស់ប្រធានាធិបតីកូរ៉េ មកទស្សនកិច្ចលើការបណ្តុះបណ្តាល ពីសុវត្ថិភាព និងសុខភាពការងារតាមរយៈឧបករណ៍ VR នៅ NPIC**សម្តេចតេជោ អរគុណគ្រប់តួរអង្គពាក់ព័ន្ធ ដែលបានចូលរួមដោះស្រាយរឿងបញ្ចប់វិវាទរវាងកម្មករ ណន សុខហេង និងថៅកែស្រី រឿងសត្វឆ្កែ**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី១ ខែវិច្ឆិកា**EDC ជូនដំណឹងពីការរអាក់រអួលផ្គត់ផ្គង់ចរន្ត នៅតាមតំបន់មួយចំនួនចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី៣ ខែវិច្ឆិកា**សម្ដេច ម៉ែន សំអន អញ្ជើញត្រួតពិនិត្យទីតាំងរៀបចំ ពិធីសូត្រមន្តអង្គកឋិនទាន ដង្ហែទៅកាន់វត្តពោធិ៍គិរីវង្សារាម**កងពលតូចថ្មើរជើងលេខ៤២ ចែកអាវរងារដល់កងឯកភាពចំណុះ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ជួបប្រជុំពិភាក្សាការងារជាមួយ រដ្ឋមន្ត្រីក្រសួងនីតិកម្មនៃសាធារណរដ្ឋកូរ៉េ នៅទីក្រុងសេអ៊ូល**ឧត្តមសេនីយ៍ទោ សេង ធារិន នាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ជាស្បៀងអាហារ និងថវិកា ឧបត្ថម្ភដល់សាលាពលទាហានទី៥**អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ប្រជុំពិនិត្យពិភាក្សារបាយការណ៍ស្តីពីលទ្ធផលសកម្មភាពការងារប្រចាំខែតុលា និងទិសដៅការងារអនុវត្តបន្តសម្រាប់ខែវិច្ឆិកា**ការចាប់ខ្លួនអ្នកកាសែតវៀតណាម ជាចំណុចខ្មៅក្នុងទំនាក់ទំនងអាម៉េរិក-វៀតណាម**អាវរងជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចតេជោ និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ត្រូវបានចែកជូនយោធិនកងការពាព្រំដែន គោកលេខ៤០៣ យោធភូមិភាគទី៤

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ជួបប្រជុំពិភាក្សាការងារជាមួយ រដ្ឋមន្ត្រីក្រសួងនីតិកម្មនៃសាធារណរដ្ឋកូរ៉េ នៅទីក្រុងសេអ៊ូល


ភ្នំពេញ៖ នារសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី, ប្រធានក្រុមប្រឹក្សាអ្នកច្បាប់ និងជាប្រធានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ បានជួបប្រជុំពិភាក្សាជាមួយឯកឧត្តម Lee Wan-kyu រដ្ឋមន្ត្រីក្រសួងនីតិកម្ម នៃសាធារណរដ្ឋកូរ៉េ នៅអគាររដ្ឋាភិបាលកូរ៉េ នាទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉។

គោលបំណងនៃកិច្ចប្រជុំពិភាក្សាការងារនេះ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យនីតិកម្ម រវាងក្រុមប្រឹក្សាអ្នកច្បាប់ នៃទីស្តីការគណៈរដ្ឋមន្រ្តី និងក្រសួងនីតិកម្ម នៃសាធារណរដ្ឋកូរ៉េ និងដើម្បីផ្លាស់ប្តូរចែករំលែកបទពិសោធលើការងារនីតិកម្ម ព្រមទាំងការកសាងសមត្ថភាពលើការពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ ពិសេសការកាត់តែងសេចក្តីព្រាងច្បាប់ ដោយផ្អែកលើអនុស្សរណៈនៃការយោគយល់គ្នា ដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០១៥។

ជាកិច្ចចាប់ផ្តើម, ឯកឧត្តម Lee Wan-kyu រដ្ឋមន្ត្រីក្រសួងនីតិកម្ម នៃសាធារណរដ្ឋកូរ៉េ បានសំដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត និងគណៈប្រតិភូដែលបានអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅសាធារដ្ឋកូរ៉េ និងមានជំនួបពិភាក្សាការងារជាមួយក្រសួងនីតិកម្ម ដើម្បីពិភាក្សាផ្លាស់ប្តូរបទពិសោធន៍ ពាក់ព័ន្ធនឹងមុខងារកសាងច្បាប់រវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ ពិសេសការចូលរួមថ្លែងសុន្ទកថាបើករបស់គណៈកម្មការរៀបចំបង្កើតក្រុមប្រឹក្សាស្ថាប័ននីតិកម្មអាស៊ី និងសន្និសីទលើកទី១២ នៃអ្នកជំនាញនីតិកម្មអាស៊ី។

ក្នុងឱកាសនោះដែរ ក្រសួងនីតិកម្មនៃសាធារណរដ្ឋកូរ៉េ បានធ្វើបទបង្ហាញអំពីមុខងារ, តួនាទីភារកិច្ច និងរចនាសម្ព័ន្ធរបស់ក្រសួងនីតិកម្មកូរ៉េ ពិសេសមុខងារក្នុងការពិនិត្យ និងការផ្តល់យោបល់លើសេចក្តីព្រាងច្បាប់, ការបកស្រាយច្បាប់ និងការកែលម្អច្បាប់និងលិខិតបទដ្ឋានគតិយុត្ត ព្រមទាំងការផ្តល់សេវាកម្មផ្នែកច្បាប់ដល់គ្រប់ក្រសួងស្ថាប័ន និងសាធារណជនទូទៅរបស់កូរ៉េ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានថ្លែងអំណរគុណចំពោះការស្វាគមន៍ដ៏កក់ក្តៅរបស់ក្រសួងនីតិកម្មនៃសាធារណរដ្ឋកូរ៉េ និងការរៀបចំកិច្ចប្រជុំការងារដ៏មានសារៈសំខាន់នេះឡើង។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបន្តថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា គឺជាស្ថាបនិកនៃទំនាក់ទំនងការទូតកម្ពុជា-កូរ៉េ ក្នុងឆ្នាំ១៩៩៧ ហើយទំនាក់ទំនងនេះបានចូលរួមចំណែកយ៉ាងច្រើនដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាលើគ្រប់ វិស័យរហូតដល់សព្វថ្ងៃ តាមរយៈការផ្តល់ហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការ (ODA), ការវិនិយោគ, ពាណិជ្ជកម្ម និងទេសចរណ៍។ ផ្អែកលើមូលដ្ឋាននៃទំនាក់ទំនងការទូតដ៏រឹងមាំខាងលើ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានបន្តផ្តល់អាទិភាពខ្ពស់បន្ថែមទៀតដល់ការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-កូរ៉េ ព្រមទាំងបានដំឡើងទំនាក់ទំនងនេះដល់កម្រិតភាពជាដៃគូយុទ្ធសាស្ត្រ។ ជាក់ស្តែង កិច្ចប្រជុំនាពេលនេះ គឺជាផ្នែកមួយនៃការចូលរួមចំណែកពង្រឹងនិងពង្រីងទំនាក់ទំនងជាយុទ្ធសាស្រ្តនៃប្រទេសទាំងពីរ។

ឯកឧត្តម វង្សី វិស្សុត បានបន្តលើកឡើងថា រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា ដែលមាន សម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ហើយមុំទី៤ នៃយុទ្ធសាស្រ្តនេះ បានផ្តោតសារៈសំខាន់លើការលើកកម្ពស់ និងពង្រឹងប្រសិទ្ធភាពច្បាប់និងប្រព័ន្ធយុត្តិធម៌។ ក្នុងស្មារតីនេះ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបង្កើតគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ដែលជាយន្តការដឹកនាំ, សម្របសម្រួល និងជំរុញការអនុវត្តការងារកែទម្រង់ច្បាប់ ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងគោលបំណងពង្រឹងនិងលើកកម្ពស់គោលការណ៍នីតិរដ្ឋ និងសន្តិសុខគតិយុត្ត ព្រមទាំងគុណភាព និងប្រសិទ្ធភាពនៃច្បាប់។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានលើកឡើងផងដែរថា វិស័យនីតិកម្មរបស់សាធារណរដ្ឋកូរ៉េមានភាពជឿនលឿន។ ជាងនេះទៅទៀត កូរ៉េបានដាក់ចេញ និងអនុវត្តនូវការកែទម្រង់ច្បាប់របស់ខ្លួន ប្រកបដោយភាពជោគជ័យខ្ពស់ ដែលជាប្រការមួយបានជួយធ្វើឱ្យសាធារណរដ្ឋកូរ៉េទទួលបាននូវការរីកចម្រើនខាងផ្នែកសេដ្ឋកិច្ច គួរឱ្យកត់សម្គាល់។ ដូចនេះ ការចែករំលែក និងការផ្លាស់ប្តូរបទពិសោធន៍ល្អៗរបស់សាធារណរដ្ឋកូរ៉េ ពិតជាមានសារៈសំខាន់ដល់ការកែទម្រង់ច្បាប់របស់កម្ពុជាខាងលើ ពិសេសការរៀបចំក្របខ័ណ្ឌយុទ្ធសាស្រ្តនៃការកែទម្រង់ច្បាប់ និងនិម្មាបនកម្ម ព្រមទាំងផែនទីចង្អុលផ្លូវ សម្រាប់កសាងប្រព័ន្ធច្បាប់ និងពង្រឹងវប្បធម៌នីតិរដ្ឋ។

ក្នុងឱកាសនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត និងឯកឧត្តម Lee Wan-kyu រដ្ឋមន្ត្រីក្រសួងនីតិកម្មនៃសាធារណរដ្ឋកូរ៉េ ក៏បានធ្វើការពិភាក្សា និងផ្លាស់ប្តូរមតិយោបល់ផងដែរ លើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យនីតិកម្ម រវាងក្រុមប្រឹក្សាអ្នកច្បាប់ នៃទីស្តីការគណៈរដ្ឋមន្រ្តី និងក្រសួងនីតិកម្ម នៃសាធារណរដ្ឋកូរ៉េ ដោយឈរលើមូលដ្ឋាននៃអនុស្សរណៈនៃការយោគយល់គ្នារវាងស្ថាប័ន នៃប្រទេសទាំងពីរ ដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០១៥ លើការតាក់តែងច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត, ការកសាងសមត្ថភាព, ការផ្លាស់ប្តូរបទពិសោធ និងការកសាងប្រព័ន្ធគ្រប់គ្រងទិន្នន័យច្បាប់ នៅក្នុងបរិបទនៃការកសាងរដ្ឋាភិបាលឌីជីថល និងសេដ្ឋកិច្ច-សង្គមឌីជីថល៕

អត្ថបទដែលជាប់ទាក់ទង