**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP**សម្ដេចតេជោ ហ៊ុន សែន ឯកភាពនឹងសំណើចុះកិច្ចព្រមព្រៀងពង្រឹងទំនាក់ទំនងទ្វេភាគីរវាងគណបក្ស USDP និង CPP**សម្ដេចតេជោ វាយតម្លៃខ្ពស់ចំពោះគោលនយោបាយជារួមរបស់អាស៊ានដែលមានភាពបត់បែន រក្សាបាននូវទំនាក់ទំនងល្អរវាងប្រទេសនានាលើសកលលោក**សម្តចធិបតី លើកទឹកចិត្តឱ្យបន្តរក្សាស្មារតីសាមគ្គីជាធ្លុងមួយសំដៅលើកកម្ពស់តម្លៃព្រះពុទ្ធសាសនា តម្លៃសីលធម៌សង្គម និងការពង្រឹងនូវសុខុដុមនីយកម្មសាសនា**អនុប្រធានរដ្ឋឡាវ វាយតម្លៃខ្ពស់ចំពោះសម្តេចតេជោ ក្នុងការបង្រួបបង្រួមផ្សះផ្សាជាតិ ឯកភាពជាតិ កសាងសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា**សម្ដេចធិបតី៖ អំពាវនាវដល់អ្នកបង្កើតមាតិកាលើបណ្ដាញសង្គម ត្រូវរក្សាឱ្យបាននូវតម្លៃវប្បធម៌ និងសីលធម៌ជាខ្មែរ**សម្ដេចមហាបវរធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នឹងដំណើរការជីកប្រកបដោយធម៌**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ សាសនាបានរួមចំណែកធ្វើឱ្យសង្គមកាន់តែទំនើប និងរក្សាបាននូវអត្តសញ្ញាណដើមនៃទំនៀមប្រពៃណី**សម្ដេចធិបតី៖ ទ្រឹស្ដីព្រះពុទ្ធសាសនា និងព្រះពុទ្ធឱវាទ កំពុងដាក់បញ្ចូលក្នុងវិស័យអប់រំ និងការធ្វើការងារនៅក្នុងស្ថាប័ននានា

គណៈកម្មាធិការរួបរួមជាតិរបស់ប្រធានាធិបតីកូរ៉េ មកទស្សនកិច្ចលើការបណ្តុះបណ្តាល ពីសុវត្ថិភាព និងសុខភាពការងារតាមរយៈឧបករណ៍ VR នៅ NPIC

ភ្នំពេញ៖ នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ប៊ុន ភារិន នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា(NPIC) និងលោក ឡេង តុង ប្រធាននាយកដ្ឋានពេទ្យការងារ បានដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំទទួលស្វាគមន៍ លោក Kim Han-gil ប្រធានគណៈកម្មាធិការរួបរួមជាតិរបស់ប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ និងក្រុមការងារ ដែលអញ្ជើញមកធ្វើទស្សនកិច្ចលើការបណ្តុះបណ្តាលអំពីសុវត្ថិភាព និងសុខភាពការងារតាមរយៈឧបករណ៍ VR នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា(NPIC)។

នៅជំនួបទទួលស្វាគមន៍នេះ លោក ឡេង តុង បានថ្លែងអំណរគុណចំពោះសាធារណរដ្ឋកូរ៉េ ដែលតែងតែធ្វើកិច្ចសហប្រតិបត្តិការ និងផ្តល់ជាជំនួយឧបត្ថម្ភចំពោះប្រទេសកម្ពុជា ជាពិសេសពាក់ព័ន្ធនឹងវិស័យសុវត្ថិភាព និងសុខភាពការងារ ដែលក្នុងនេះ សាធារណរដ្ឋកូរ៉េ តាមរយៈក្រសួងមុខរបរ និងការងារកូរ៉េ(MOEL) និងទីភ្នាក់ងារសុវត្ថិភាព និងសុខភាពការងារកូរ៉េ (KOSHA)បានរៀបចំ និងផ្តល់គម្រោងជំនួយអភិវឌ្ឍន៍ផ្លូវការ(ODA Project)ក្នុងការរៀបចំបង្កើតច្បាប់ស្តីពីសុវត្ថិភាព និងសុខភាពការងារ និងមជ្ឈមណ្ឌលបណ្តុះបណ្តាលសុវត្ថិភាព និងសុខភាពការងារ(OSHTC)មកកាន់នាយកដ្ឋានពេទ្យការងារ នៃអគ្គនាយកដ្ឋានការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

លោក ឡេង តុង ក៏បានលើកឡើងថា កត្តាមនុស្សជាកត្តាមួយដែលអាចបណ្តាលឱ្យកើតមានគ្រោះថ្នាក់នៅកន្លែងធ្វើការ ដូច្នេះហើយការបណ្តុះបណ្តាលស្តីពីសុវត្ថិភាព និងសុខភាពការងារចំពោះកម្មករនិយោជិត ពិតជាមានសារៈសំខាន់ណាស់ ជាពិសេសការបណ្តុះបណ្តាលស្តីពីសុវត្ថិភាព និងសុខភាពការងារបានដើរតួរនាទីយ៉ាងសំខាន់ក្នុងការបង្ការ និងកាត់បន្ថយគ្រោះថ្នាក់ការងារដែលកើតឡើងចំពោះពលករបរទេសដែលធ្វើការនៅសាធារណៈរដ្ឋកូរ៉េ។ ក្នុងការបណ្តុះបណ្តាលនេះដែរ មជ្ឈមណ្ឌលសុវត្ថិភាព និងសុខភាពការងារ(OSHTC) ដែលជាជំនួយរបស់សាធារណរដ្ឋកូរ៉េ នឹងដើរតួរនាទីយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាលស្តីពីសុវត្ថិភាព និងសុខភាពការងារទៅកាន់ពលករទេសន្តរប្រវេសន៍កម្ពុជាមុនពេលចេញដំណើរ(Pre-Departure Training)។

ជាការធ្លើយតប លោក Kim Han Gil ក៏បានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបញ្ជូនពលករទេសន្តរប្រវេសន៍ទៅធ្វើការនៅសារធារណរដ្ឋកូរ៉េ និងបានកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ដែលតែងតែខិតខំប្រឹងប្រែងបណ្តុះបណ្តាលពលករ និងពលករជំនាញជារៀងរហូតមក។ លើសពីនេះទៀត លោកក៏សំណូមពរឱ្យនាយកដ្ឋានពេទ្យការងារ សហការជាមួយវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា(NPIC) ដើម្បីបន្តធ្វើការបណ្តុះបណ្តាលការងារទៅកាន់ពលករទេសន្តរប្រវេសន៍កម្ពុជាមុនពេលចេញដំណើរ(Pre-Departure Training) ជាពិសេសលើផ្នែកសុវត្ថិភាព និងសុខភាពការងារ ដើម្បីរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ការងារដែលកើតឡើងចំពោះពលករទេសន្តរប្រវេសន៍កំពុងធ្វើការនៅសាធារណរដ្ឋកូរ៉េ។

គួរបញ្ជាក់ផងដែរថា មជ្ឈមណ្ឌលសុវត្ថិភាព និងសុខភាពការងារ(OSHTC) ត្រូវបានបង្កើតឡើងក្រោមគម្រោងជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA Project) របស់រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ដែលនឹងត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខនេះ៕

អត្ថបទដែលជាប់ទាក់ទង