**កម្ពុជា-កាហ្សាក់ស្ថាន គូសបញ្ជាក់ពីការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី**ក្រសួង៣ ចុះអនុស្សរណៈយោគយល់ស្ដីពី កិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh**កម្ពុជា-ចិនអបអរសាទរខួប២ឆ្នាំនៃការដាក់ឲ្យដំណើរការ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ**អភិបាលរងខេត្តកណ្តាល អញ្ជើញបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៤-២០២៥ នៅវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនព្រែកតាដួង ស្រុកកោះធំ**មន្ត្រីជាន់ខ្ពស់ក្រសួងសង្គមកិច្ច ដឹកនាំកិច្ចប្រជុំវឌ្ឍនភាពការងារលេខាដ្ឋាន គ.ម.ច**អភិបាលរងខេត្តកណ្តាល លើកទឹកចិត្តឲ្យក្មួយៗសិស្សានុសិស្ស ខិតខំរៀនសូត្រ ឱ្យបានពូកែ ប្រកបដោយគុណភាព កុំបោះបង់ចោលការសិក្សាឱ្យសោះ ទោះកាលៈទេសៈណាក៏ដោយ**រដ្ឋមន្ត្រីក្រសួងសាធារណការ អញ្ជើញអបអរសាទរខួប ២ឆ្នាំ នៃការបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ**មន្ត្រីជាន់ខ្ពស់ក្រសួងសង្គមកិច្ច ដឹកនាំកិច្ចប្រជុំវឌ្ឍនភាពការងារលេខាដ្ឋាន គ.ម.ច**សម្ដេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់ប្រេងឥន្ធនៈ ស្បៀងអាហារមួយចំនួន ដល់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសសឹករងកំពង់ធំ ក្នុងបេសកកម្មការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំ ក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈ នៃក្រសួងមហាផ្ទៃ**ថវិកាមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនជិត ២៧លានដុល្លារ នឹងត្រូវយកទៅប្រើម្រាប់សាងសង់ផ្លូវក្រវាត់ព្រំដែន ក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី និងរតនគិរី**ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple កំពុងធ្វើតេស្ត និងផលិត​ iPhone 17 នៅរោងចក្រមួយ ក្នុងប្រទេសឥណ្ឌា**សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជួបសំណេះ​សំណាល និងពិសាភោជនាហារសាមគ្គី ជាមួយក្រុមកីឡាបាល់ទាត់តារាកម្ពុជា និងក្រុម​កីឡា​បាល់​ទាត់ប្រដាល់គុនខ្មែរ**កម្ពុជា ស្ថិតនៅជួរមុខនៃការអភិរក្ស ប្រភេទសត្វត្រយង ក្នុងពិភពលោក**អភិបាលរងខេត្តកណ្តាល អញ្ជើញបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២៤-២០២៥ នៅវិទ្យាល័យ ហ៊ុន សែន ទឹកឃ្លាំង ស្រុកល្វាឯម**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញជួបសំណេះសំណាលជាមួយ សមាជិកសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកទឹកឈូ**ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន អញ្ជើញ បើកបវេសនកាលឆ្នាំសិក្សាថ្មី២០២៤-២០២៥ នៅអនុវិទ្យាល័យចតុមុខ**កម្ពុជា-កាតា ចាប់ផ្តើមចរចាកិច្ចព្រមព្រៀង ការចៀសវាងការយកពន្ធត្រួតគ្នា (DTA) ដើម្បីជំរុញកំណើនពាណិជ្ជកម្ម និងការវិនិយោគទៅវិញទៅមក**ពីថ្ងៃទី១-១០ ខែវិច្ឆិកា សាំងធម្មតាមានតម្លៃ ១លីត្រ ៣ ៩០០រៀល និងម៉ាស៊ូត ៣ ៧៥០រៀល**១០ខែ ឆ្នាំ២០២៤នេះ កម្ពុជាទទួលបានចំណូលជិត ៣៦លានដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីដ្ឋានអង្គរ ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្លៀស

៩ខែដើមឆ្នាំ២០២៤ មន្រ្តីអន្តោប្រវេសន៍កម្ពុជាទទួលភ្ញៀវអន្តរជាតិជាង ៤លាននាក់ បដិសេធមិនឱ្យចូលប្រមាណ ១ពាន់នាក់

ភ្នំពេញ៖ មិនទាន់មួយឆ្នាំផង ពោលគឺត្រឹមរយៈពេល៩ខែ ឆ្នាំ២០២៤នេះ មន្រ្តីអន្តោប្រវេសន៍ នៃព្រះរាជាណាចក្រកម្ពុជា បានទទួលភ្ញៀវជាលក្ខណៈអន្តរជាតិចូលមកតាមបណ្ដាច្រកទ្វាព្រំដែនគោក និងអាកាសរហូតទៅដល់ ៤.៨៤៩.៩២២នាក់ ស្មើនឹង ២១៧សញ្ជាតិ កើនឡើង៦,៧៦% ក្នុងនោះភ្ញៀវទេសចរមានចំនួន ៣.៧៦៧.៥១៨នាក់ ស្មើនឹង ៧៧,៦៨%។ នេះបើតាមលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។

ដោយឡែក ក្នុងរយៈពេល៩ខែដើមឆ្នាំ២០២៤នោះដូចគ្នា លោកបណ្ឌិត ទូច សុឃៈ បានឱ្យដឹងទៀតថា ក៏មានជនបរទេសចំនួន ១.០២៤នាក់ ស្មើនឹង ៧៨សញ្ជាតិ ត្រូវបានមន្រ្តីអន្តោប្រវេសន៍ បដិសេធការផ្តល់ទិដ្ឋាការ និងបដិសេធមិនឱ្យចូលព្រះរាជាណាចក្រកម្ពុជាផងដែរ។ បន្ទាប់ពីបានរកឃើញពាក់ព័ន្ធក្នុងបញ្ជីមុខសញ្ញា រកឃើញការប្រើប្រាស់លិខិតឆ្លងដែនមិនប្រក្រតី មានគោលបំណងមិនច្បាស់លាស់ និងមិនគ្រប់លក្ខណៈសម្បត្តិឱ្យចូលប្រទេស។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានឱ្យដឹងដែរលទ្ធផលការងារក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៤នេះ បានសម្រេចឡើង បើទោះបីជាសភាពការណ៍សន្តិសុខពិភពលោកនៅតែបន្តភាពស្មុគស្មាញ ក្នុងនោះសង្គ្រាមរវាង រុស្សី-អ៊ុយក្រែន និងសង្គ្រាមរវាងអ៊ីស្រាអែល និងប្រទេសក្នុងតំបន់មជ្ឈិមបូព៌ាមួយចំនួនក៏បាននិងកំពុងបន្តការប្រយុទ្ធគ្នាយ៉ាងធ្ងន់ធ្ងរ។ បន្ថែមពីលើនេះ ប្រទេស ក្នុងតំបន់មួយចំនួនបានរងគ្រោះធម្មជាតិ។ វិបត្តិទាំងនេះ បានជះឥទ្ធិពល អវិជ្ជមានដល់វិស័យទេសចរណ៍ជាសកល រួមទាំងព្រះរាជាណាចក្រកម្ពុជាផងដែរ។

តែទោះជាយ៉ាងនេះក្តី លោកបណ្ឌិត ទូច សុឃៈ បានគូសបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា នៅតែបន្តរក្សាបាន សុខសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គម បង្កបរិយាកាសដល់ដំណើរការប្រទេសទៅតាមវិស័យនីមួយៗ ប្រព្រឹត្តទៅដោយរលូន ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយថាមពល ភាពឈ្លាសវៃ និងចក្ខុវិស័យច្បាស់លាស់ របស់ សម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានោះដើម្បីសម្រួលដល់ការលំបាក និងដោះស្រាយរបាំងនានាដែលប៉ះពាល់ដល់អ្នកដំណើរចេញ ចូល រួមមាន ការពង្រឹងសេវាកម្មអន្តោប្រវេសន៍នៅតាមច្រកទ្វារអន្តរជាតិ លុបបំបាត់បាតុភាពអសកម្ម និងការសម្រួលបែបបទអោយ បានងាយស្រួល ប្រមុខរាជរដ្ឋាភិបាល ការដាក់ឱ្យដំណើរការប្រព័ន្ធសាលក្របត្រអេឡិចត្រូនិកចូលព្រះរាជាណាចក្រ កម្ពុជា (Cambodia e-Arrival) ដែលបានដាក់អោយអនុវត្តជំហានដំបូងនៅតាមច្រកទ្វារអាកាសយានដ្ឋាន អន្តរជាតិ នាថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤៕

អត្ថបទដែលជាប់ទាក់ទង