**កម្ពុជា-កាហ្សាក់ស្ថាន គូសបញ្ជាក់ពីការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី**ក្រសួង៣ ចុះអនុស្សរណៈយោគយល់ស្ដីពី កិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh**កម្ពុជា-ចិនអបអរសាទរខួប២ឆ្នាំនៃការដាក់ឲ្យដំណើរការ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ**អភិបាលរងខេត្តកណ្តាល អញ្ជើញបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៤-២០២៥ នៅវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនព្រែកតាដួង ស្រុកកោះធំ**មន្ត្រីជាន់ខ្ពស់ក្រសួងសង្គមកិច្ច ដឹកនាំកិច្ចប្រជុំវឌ្ឍនភាពការងារលេខាដ្ឋាន គ.ម.ច**អភិបាលរងខេត្តកណ្តាល លើកទឹកចិត្តឲ្យក្មួយៗសិស្សានុសិស្ស ខិតខំរៀនសូត្រ ឱ្យបានពូកែ ប្រកបដោយគុណភាព កុំបោះបង់ចោលការសិក្សាឱ្យសោះ ទោះកាលៈទេសៈណាក៏ដោយ**រដ្ឋមន្ត្រីក្រសួងសាធារណការ អញ្ជើញអបអរសាទរខួប ២ឆ្នាំ នៃការបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ**មន្ត្រីជាន់ខ្ពស់ក្រសួងសង្គមកិច្ច ដឹកនាំកិច្ចប្រជុំវឌ្ឍនភាពការងារលេខាដ្ឋាន គ.ម.ច**សម្ដេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់ប្រេងឥន្ធនៈ ស្បៀងអាហារមួយចំនួន ដល់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសសឹករងកំពង់ធំ ក្នុងបេសកកម្មការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំ ក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈ នៃក្រសួងមហាផ្ទៃ**ថវិកាមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនជិត ២៧លានដុល្លារ នឹងត្រូវយកទៅប្រើម្រាប់សាងសង់ផ្លូវក្រវាត់ព្រំដែន ក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី និងរតនគិរី**ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple កំពុងធ្វើតេស្ត និងផលិត​ iPhone 17 នៅរោងចក្រមួយ ក្នុងប្រទេសឥណ្ឌា**សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជួបសំណេះ​សំណាល និងពិសាភោជនាហារសាមគ្គី ជាមួយក្រុមកីឡាបាល់ទាត់តារាកម្ពុជា និងក្រុម​កីឡា​បាល់​ទាត់ប្រដាល់គុនខ្មែរ**កម្ពុជា ស្ថិតនៅជួរមុខនៃការអភិរក្ស ប្រភេទសត្វត្រយង ក្នុងពិភពលោក**អភិបាលរងខេត្តកណ្តាល អញ្ជើញបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២៤-២០២៥ នៅវិទ្យាល័យ ហ៊ុន សែន ទឹកឃ្លាំង ស្រុកល្វាឯម**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញជួបសំណេះសំណាលជាមួយ សមាជិកសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកទឹកឈូ**ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន អញ្ជើញ បើកបវេសនកាលឆ្នាំសិក្សាថ្មី២០២៤-២០២៥ នៅអនុវិទ្យាល័យចតុមុខ**កម្ពុជា-កាតា ចាប់ផ្តើមចរចាកិច្ចព្រមព្រៀង ការចៀសវាងការយកពន្ធត្រួតគ្នា (DTA) ដើម្បីជំរុញកំណើនពាណិជ្ជកម្ម និងការវិនិយោគទៅវិញទៅមក**ពីថ្ងៃទី១-១០ ខែវិច្ឆិកា សាំងធម្មតាមានតម្លៃ ១លីត្រ ៣ ៩០០រៀល និងម៉ាស៊ូត ៣ ៧៥០រៀល**១០ខែ ឆ្នាំ២០២៤នេះ កម្ពុជាទទួលបានចំណូលជិត ៣៦លានដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីដ្ឋានអង្គរ ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្លៀស

កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យ ៨នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចស្ថានទម្ងន់ទោស ដោយសារការប្រព្រឹត្តអំពើហិង្សា

ភ្នំពេញ៖ កម្លាំងការិយាល័យជំនាញកងរាជអាវុធហត្ថខេត្ត បានទទួលពាក្យបណ្ដឹងពីឈ្មោះ សឿន ស្រីនាង ភេទស្រី អាយុ៣៦ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិភ្នំកន្ទួត សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ត្រូវជាម្តាយបង្កើតរបស់ជនរងគ្រោះឈ្មោះ ភាន់ សុភ័ក្រ ភេទប្រុស អាយុ១៦ឆ្នាំ បានធ្វើការប្ដឹងចោទប្រកាន់ទៅលើជនសង្ស័យ០១ក្រុម មានគ្នាប្រហែល១២នាក់ ស្តីពីករណីលួចម៉ូតូ ដោយប្រើហិង្សា ប្រព្រឹត្តកាលពីវេលាម៉ោង១៥និង៣០នាទី ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ នៅចំណុចផ្លូវវាងក្រុង ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ។

ក្រោយពីទទួលបានបណ្ដឹងកម្លាំងការិយាល័យជំនាញបានសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ស្រុកមង្គលបូរី និងក្រុងប៉ោយប៉ែត បានធ្វើការស្រាវជ្រាវ កំណត់មុខសញ្ញាបានថា ពួកគេគេចខ្លួនទៅក្រុងប៉ោយប៉ែត រហូតដល់វេលាម៉ោង០០និង៣០នាទី ឈានចូលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានធ្វើការឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់សរុបចំនួន០៨នាក់ ក្នុងចំណោមបក្ខពួក១០នាក់ ១-ឈ្មោះរុន ញឹង(ដា) ភេទប្រុស អាយុ២០ឆ្នាំ ,២-ឈ្មោះសាទ វីរ៉ា ភេទប្រុស អាយុ១៦ឆ្នាំ  ,៣-ឈ្មោះហុង លីហួរ (ហួរ ជ័រ) ភេទប្រុស អាយុ១៦ឆ្នាំ ,៤-ឈ្មោះជា  គាន់(ថេត ,ណូជ័រ) ភេទប្រុស អាយុ១៧ឆ្នាំ ,៥-ឈ្មោះសោភា ដារិទ្ធ(ស្វេក)ភេទប្រុស អាយុ១៧ឆ្នាំ ,៦-ឈ្មោះគាម សល់(សីហា) ភេទប្រុស អាយុ១៩ឆ្នាំ ,៧-ឈ្មោះញ៉ែម គឹមឈាន់ ភេទប្រុស អាយុ១៥ឆ្នាំ ,៨-ឈ្មោះសំអ៊ុន សេងលីភេទប្រុស អាយុ១៨ឆ្នាំ ព្រមទាំងចាប់យកវត្ថុតាងដែលប្រព្រឹត្តបទល្មើស ម៉ូតូ៥គ្រឿង ,ទូរសព្ទ ២គ្រឿង ហើយនាំមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។

ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ពួកខ្លួនពិតជាជាប់ពាក់ព័ន្ធករណី វាយទៅលើជនរងគ្រោះ ហើយយកម៉ូតូរបស់ជនរងគ្រោះនាំគ្នាជិៈគេចខ្លួនពិតប្រាកដមែន។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី៣១ ខែតុលា ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី។ ចំណែកវត្ថុតាងម៉ូតូ បានប្រគល់ជូនជនរងគ្រោះវិញហើយ ដោយឡែកបក្ខពួកដែលនៅសល់ កំពុងធ្វើការស្រាវជ្រាវបន្ត៕

អត្ថបទដែលជាប់ទាក់ទង