**ក្រសួងបរិស្ថាន ទទួលកុំព្យូទ័រពីក្រសួងប្រៃសណីយ៍សម្រាប់បម្រើដល់ការងារបរិវត្តកម្មឌីជីថល និងការធ្វើទំនើបកម្មស្ថាប័ន**ប្រធាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ណែនាំឲ្យមន្ត្រីចំណុះធ្វើបច្ចុប្បន្នភាពទិន្នន័យឲ្យបានច្បាស់លាស់ទាំងក្រុមហ៊ុនសន្តិសុខឯកជន និងទិន្នន័យវគ្គបណ្តុះបណ្តាល**យុវជនពីរនាក់ ម្នាក់របួសធ្ងន់ និងម្នាក់ទៀតស្លាប់ក្រោយដឹកដល់ពេទ្យ បន្ទាប់ពីពួកគេរពឹសដៃបំពានរាងកាយស្រីក្រមុំម្នាក់ នៅស្រុកព្រៃនប់**ទូតចិន៖ ប្រទេសចិនបានក្លាយជាប្រទេសដៃគូដ៏គួរឱ្យទុកចិត្តបំផុតមួយរបស់ប្រទេសកម្ពុជា ក្នុងការការពារសន្តិសុខជាតិ**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំក្រុមបច្ចេកទេស ពិភាក្សាអំពីការរៀបចំប្រព័ន្ធឌីជីថលគ្រប់គ្រងលើកិច្ចការអនុគ្រោះទោស និងដោះលែងដោយមានលក្ខខណ្ឌនៃក្រសួងយុត្តិធម៌**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំអង្គសិក្ខាសាលា​ស្តីពី​ការកសាង​ផែនការ​ការងារ​យេនឌ័រ​ សម្រាប់​គម្រោង​ដែលទទួលហិរញ្ញប្បទាន​ពីធនាគារ​អភិវឌ្ឍន៍អាស៊ី ​(ADB)**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ជួបសំណេះសំណាល និងឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ២,៤០០,០០០រៀល ដល់និស្សិតដែលបានបញ្ជប់កម្មសិក្សានៅស្នងការដ្ឋាន**អគ្គស្នងការដ្ឋាននគរបាលជាតិ៖ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ អង្គភាពនគរបាលចរាចរណ៍ផ្លូវគោក តាមបណ្តារាជធានី ខេត្ត នឹងអនុវត្តការដកហូតបណ្ណបើកបរយានយន្តគ្រប់ប្រភេទ ដែលអស់ពិន្ទុ ឬពិន្ទុសូន្យ**មន្ត្រីជំនាញកម្ពុជា ឡាវ និងវៀតណាម សន្យារួមគ្នាពង្រឹងការបង្ក្រាបបទល្មើសឆ្លងដែនខុសច្បាប់**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ដឹកនាំកិច្ចប្រជុំលេីកដំបូងរបស់ក្រុមការងារទទួលបន្ទុករៀបចំ និងអនុវត្តគម្រោងចុះដោះស្រាយវិវាទជូនប្រជាពលរដ្ឋនៅតំបន់ជនជាតិដើមភាគតិច និងតំបន់ដាច់ស្រយាល**ឯកអគ្គរដ្ឋទូតចប់អាណត្តិនៃប្រទេសឥណ្ឌា បង្ហាញសុទិដ្ឋិនិយមចំពោះទំនាក់ទំនងឥណ្ឌា-កម្ពុជា**ប.ស.ស. នៃក្រសួងការងារ បន្តប្រជុំពិភាក្សាជាមួយអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកស្ដីពី “សុវត្ថិភាពរថយន្តដឹកកម្មករនិយោជិត”**ជប៉ុនគាំទ្រយុទ្ធនាការស្អាតរបស់កម្ពុជា ប្រទេសជប៉ុនបានសម្រេចផ្តល់ជូនជំនួយរថយន្តប្រមូលសំរាមចំនួន១០គ្រឿងបន្ថែមទៀត ដើម្បគាំទ្រដល់ «ភាពស្អាត» របស់កម្ពុជា**ទីប្រឹក្សាសន្តិសុខជាតិអាមេរិក ថារដ្ឋបាលប្រធានាធិបតី ចូ បៃដិន កំពុងមានការព្រួយបារម្ភថាអ៉ីរ៉ង់ដែលកំពុង យចុះឥទ្ធិពល អាចនឹងផលិតអាវុធនុយក្លេអ៊ែរ**ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា៖ សិស្សានុសិស្សត្រូវជៀសឆ្ងាយពីគ្រឿងញៀន បងតូច បងធំ និងអំពើអបាយមុខផ្សេងៗ ដោយត្រូវប្រកាន់ខ្ជាប់នូវវិន័យ និងទម្លាប់ល្អៗ**ប្រធានាធិបតី ហ្សេលេនស្គី៖ សមាជិកភាពអ៊ុយក្រែន នៅ NATO គឺអាចទៅរួច ប៉ុន្តែទីក្រុងកៀវត្រូវបញ្ចុះបញ្ចូលសម្ព័ន្ធមិត្តថែមទៀត**បក្សប្រឆាំងធំជាងគេនៅកូរ៉េខាងត្បូង គំរាមបោះឆ្នោតដកតំណែង ប្រធានាធិបតីស្តីទី Han Duck-soo**វិទ្យាស្ថានជាតិការងាររៀបចំវគ្គសុក្រឹតការ ស្តីពី “ច្បាប់និងលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យការងារ និងសន្តិសុខសង្គមដល់អធិការការងារ”**កម្ពុជា ទទួលបានអ្នកដំណើរតាមផ្លូវអាកាសជាង ៥លាននាក់ ក្នុងរយៈពេល ១១ខែឆ្នាំ២០២៤នេះ**យោធាហ្វីលីពីន មានផែនការទិញប្រព័ន្ធមីស៉ីលរបស់អាមេរិក Typhon ដើម្បីយកមកការពារផលប្រយោជន៍ដែនសមុទ្ររបស់ខ្លួន

កម្ពុជា ស្ថិតនៅជួរមុខនៃការអភិរក្ស ប្រភេទសត្វត្រយង ក្នុងពិភពលោក

ភ្នំពេញ៖ ក្រុមការងារអភិរក្សសត្វត្រយង នៅកម្ពុជា (CIWG) បានចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំ២០២៣ នៅថ្ងៃសុក្រ ទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ដើម្បីអបអរសាទរចំពោះកិច្ចសហការប្រឹងប្រែងលើការអភិរក្សយ៉ាងយកចិត្តទុកដាក់ចំពោះប្រភេទសត្វត្រយងជិតផុតពូជរបស់កម្ពុជា គឺសត្វត្រយងយក្ស (Thaumatibis gigantea) និងសត្វត្រយងចង្កំកស (Pseudibis davisoni)។ របាយការណ៍នេះបង្ហាញពីការសម្រេចបានសំខាន់ៗដែលបានធ្វើឡើងក្នុងកិច្ចការពារ និងអភិរក្សប្រភេទសត្វដែលជានិមិត្តរូបទាំងពីរនេះក្នុងកំឡុងពេលចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។

នៅឆ្នាំ២០២៣ ក្រុមការងារសត្វត្រយងនៅកម្ពុជា ដែលមានសមាជិកពីស្ថាប័នរាជរដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋាភិបាល សម្រេចបាននូវសមិទ្ធផលដ៏គួរឱ្យកត់សម្គាល់ក្នុងកិច្ចការអភិរក្ស ដែលក្នុងនោះមានដូចជាការបង្កាត់ពូជសត្វត្រយងចង្កំកស បានជោគជ័យជាលើកដំបូងសំរាប់កម្ពុជាក៏ដូចជាសម្រាប់សកលលោក និងកិច្ចខិតខំប្រឹងប្រែងនៅលើទីវាល បានរកឃើញសំបុកសត្វត្រយងយក្សច្រើនជាង៤០សំបុក។

ចំនួនសំបុកសត្វត្រយងយក្សដែលបានរកឃើញនេះ បានឆ្លុះបញ្ចាំងពីការកើនឡើងចំនួនសំបុកជោគជ័យកាលពីឆ្នាំមុន។ ការបន្តពូជរបស់សត្វត្រយងចង្កំកស ក៏មានការកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ ដោយកូនកើតថ្មីចំនួន១៧៥ក្បាល បានហើរចេញពីសំបុកដោយជោគជ័យ។ ការធ្វើជំរឿនថ្នាក់ជាតិបានបញ្ជាក់បន្ថែមពីសារៈសំខាន់នៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារអភិរក្សសត្វត្រយងនៅកម្ពុជា ដោយបានកត់ត្រាសត្វត្រយងចង្កំកស ចំនួន ៧៨៤ក្បាល ដែលជាចំនួនច្រើនគួរឱ្យចាប់អារម្មណ៍ព្រោះវាស្មើនឹង៨៧ ទៅ៩៥% នៃចំនួនប្រជាសាស្ត្រសត្វត្រយងចង្កំកស ដែលមាននៅក្នុងពិភពលោក។ ការកត់ត្រាបានចំនួនដ៏ច្រើននេះបញ្ចាក់អំពីសមិទ្ធផលសម្រេចដ៏ធំនៃការងារអភិរក្សនាពេលកន្លងមក។

ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងថា៖ «ប្រទេសកម្ពុជាស្ថិតនៅលំដាប់ជួរមុខ នៃកិច្ចខិតខំប្រឹងប្រែងជាសាកលក្នុងការអភិរក្សសត្វត្រយងយក្ស និងសត្វត្រយងចង្កំកស ដែលភាគច្រើននៃចំនួនប្រជាសាស្ត្ររបស់ប្រភេទសត្វទាំងនេះ មានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា ច្រើនជាងគេបំផុតនៅក្នុងពិភពលោក។ នេះជាភាពជោគជ័យនៃកិច្ចខិតខំប្រឹងប្រែងអភិរក្សរបស់កម្ពុជាយើង ក្នុងការធានាបានកិច្ចការពារ ថែរក្សា និងអភិរក្សធនធានធម្មជាតិទាំងអស់នៅក្នុងតំបន់ការពារធម្មជាតិ»។

អ្នកនាំពាក្យរូបនេះ បានឱ្យដឹងថា ក្រសួងបរិស្ថាន អ្នកពាក់ព័ន្ធ និងអង្គការដៃគូអភិរក្សចាំបាច់ណាស់ បន្តការចូលរួមអនុវត្តវិធានការ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគ្រប់គ្រងធនធានធម្មជាតិ ក្នុងនោះ «យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន» ដើម្បីកម្ពុជាមានភាពស្អាត ភាពបៃតង និងចីរភាព ជាពិសេសធានាថា សត្វស្លាបដែលជានិមិត្តរូបទាំងនេះ ត្រូវបានការពារពីការវិនាសផុតពូជ។

នៅក្នុងឆ្នាំ២០២៣ កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារអភិរក្សសត្វត្រយងនៅកម្ពុជា (CIWG) បានផ្តោតលើទីជម្រកសំខាន់ៗនៅភាគខាងកើត និងឦសាននៃប្រទេសកម្ពុជា រួមមាន៖ ក្នុងខេត្តព្រះវិហារ ស្ទឹងត្រែង ក្រចេះ មណ្ឌលគិរី និងខេត្តរតនគិរី។ តំបន់ទាំងនេះមានសារៈសំខាន់សម្រាប់ទ្រទ្រង់ការរស់រានមានជីវិតរបស់សត្វត្រយង ហើយក៏ជាទីតាំងដែលកំពុងមានសកម្មភាពអង្កេតតាមដាន សង្រ្គោះ និងការពារនៅក្នុងធម្មជាតិ។

ក្រុមការងារអភិរក្សសត្វត្រយងនៅកម្ពុជា បានបញ្ជាក់ថា៖ «កិច្ចខិតខំប្រឹងប្រែងអភិរក្សរបស់ក្រុមការងារអភិរក្សសត្វត្រយង នៅកម្ពុជាក្នុងឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) បានបង្កាត់ពូជសត្វត្រយងចង្កំកស ដោយជោគជ័យ ដែលនេះជាប្រវត្តិសាស្ត្រនៃការសម្រេចបាននឹងកំពុងដំណើរការបន្តយ៉ាងល្អ។

ភាពជោគជ័យនេះបង្ហាញពីតួនាទីដ៏សំខាន់នៃកម្មភាពអភិរក្សនៅក្រៅទីជម្រកធម្មជាតិក្នុងការលើកកម្ពស់ការរស់រានមានជីវិតនៃប្រភេទសត្វជិតផុតពូជទាំងនេះ និងបញ្ជាក់អំពីតម្រូវការអភិរក្សរបៀបនេះបន្តទៀត។ ក្រុមការងារអភិរក្សសត្វត្រយងនៅកម្ពុជាត្រូវបានបង្កើតឡើងដើម្បីប្រមូលធនធាន និងបង្កើនកិច្ចសហការណ៍លើការងារអភិរក្សសត្វត្រយងជិតផុតពូជទាំងពីរប្រភេទនេះ ក្រុមការងារយើងពឹងផ្អែកលើរបាយការណ៍ នៃការអភិរក្សសត្វត្រយងថ្នាក់ជាតិប្រចាំឆ្នាំនេះដើម្បីតាមដានវឌ្ឍនភាពនៃការអភិរក្សឆ្លើយតបទៅនឹងផែនការសកម្មភាពអភិរក្សសត្វត្រយងដែលបានដាក់ចេញ។ លទ្ធផលដែលបានបង្ហាញក្នុងរបាយការណ៍ដែលផ្សព្វផ្សាយថ្ងៃនេះ គឺជាផ្លែផ្កានៃកិច្ចខិតខំប្រឹងប្រែងរួមគ្នា ហើយក៏ជាការលើកទឹកចិត្តដល់ក្រុមការងារយើង ក្នុងការអភិរក្ស និងការពារទីជម្រករបស់ពួកវាបន្តទៀតដើម្បីធានាវត្តមានរបស់ពួកវានៅក្នុងប្រទេសកម្ពុជា»។

សត្វត្រយងយក្ស និងសត្វត្រយងចង្កំកស កំពុងប្រឈមនឹងកត្តាគំរាមកំហែងជាច្រើនរួមមាន ការបាត់បង់ទីជម្រក និងសកម្មភាពរបស់មនុស្សដូចជាការបរបាញ់ជាដើម។ សត្វត្រយងយក្សដែលមានចំនួនតិចជាង ២០០ក្បាល នៅទូទាំងពិភពលោកត្រូវបានចាត់ជាបក្សីតំណាងជាតិរបស់កម្ពុជា ខណៈសត្វត្រយងចង្កំកស បាននិងកំពុងរងគ្រោះកាន់តែខ្លាំងឡើងៗ ទាមទារជាបន្ទាន់នូវកិច្ចខិតខំប្រឹងប្រែងអភិរក្សជាបន្ត៕

អត្ថបទដែលជាប់ទាក់ទង