**សម្តចធិបតី លើកទឹកចិត្តឱ្យបន្តរក្សាស្មារតីសាមគ្គីជាធ្លុងមួយសំដៅលើកកម្ពស់តម្លៃព្រះពុទ្ធសាសនា តម្លៃសីលធម៌សង្គម និងការពង្រឹងនូវសុខុដុមនីយកម្មសាសនា**អនុប្រធានរដ្ឋឡាវ វាយតម្លៃខ្ពស់ចំពោះសម្តេចតេជោ ក្នុងការបង្រួបបង្រួមផ្សះផ្សាជាតិ ឯកភាពជាតិ កសាងសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា**សម្ដេចធិបតី៖ អំពាវនាវដល់អ្នកបង្កើតមាតិកាលើបណ្ដាញសង្គម ត្រូវរក្សាឱ្យបាននូវតម្លៃវប្បធម៌ និងសីលធម៌ជាខ្មែរ**សម្ដេចមហាបវរធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នឹងដំណើរការជីកប្រកបដោយធម៌**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ សាសនាបានរួមចំណែកធ្វើឱ្យសង្គមកាន់តែទំនើប និងរក្សាបាននូវអត្តសញ្ញាណដើមនៃទំនៀមប្រពៃណី**សម្ដេចធិបតី៖ ទ្រឹស្ដីព្រះពុទ្ធសាសនា និងព្រះពុទ្ធឱវាទ កំពុងដាក់បញ្ចូលក្នុងវិស័យអប់រំ និងការធ្វើការងារនៅក្នុងស្ថាប័ននានា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវចាប់ខ្លួនជនដៃដល់ម្នាក់ ពាក់ព័ន្ធករណីឃាតកម្មនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម**សម្ដេចធិបតី៖ ជាការចាំបាច់ដែលរដ្ឋត្រូវការ លើកស្ទួយវិស័យសាសនា ពីព្រោះសាសនាបានចូលរួម ក្នុងការលើកស្ទួយសីលធម៌សង្គម**អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ២នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន**សម្ដេចធិបតី៖ ការអប់រំតាមបែបព្រះពុទ្ធសាសនា បានចូលរួមលើកកម្ពស់ការអប់រំនៅកម្ពុជា**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សាសនា ជួយដល់សង្គមរស់នៅរបស់មនុស្សឱ្យមានសុខដុម និងប្រកបដោយសីលធម៌**សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តក្រសួងធម្មការ និងគណៈសង្ឃបន្តរួបរួមគ្នាលើកកម្ពស់វិស័យសាសនា និងអនុត្តការងារឱ្យបានល្អថែមទៀត**ឧបនាយករដ្ឋមន្ត្រី ស សុខា ថ្លែងអំណរគុណភាគីវៀតណាម ដែលបានសម្រួលនិងការពារសុវត្ថិភាពជូនអង្គកឋិនទានសាមគ្គីមហាគ្រួសារខ្មែរ**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣២**ប្រជាជនអ៊ឺរ៉ុបជឿថា ទ្វីបនេះគួរតែបន្តផ្លូវឯករាជ្យមួយបន្ថែមទៀតនៅក្នុងបរិយាកាសភូមិសាស្ត្រនយោបាយបច្ចុប្បន្ន ជាជាងពឹងផ្អែកលើសហរដ្ឋអាមេរិក**ប្រធានាធិបតី ម៉ិចស៊ិក ត្រៀម ខ្លួន សម្រាប់ ការ និរទេស ជន ចំណាក ស្រុក ដ៏ច្រើន របស់ សហរដ្ឋ អាមេរិក**តួកគី បដិសេធមិនឱ្យយន្តហោះរបស់ប្រធានាធិបតីអ៊ីស្រាអែលចូលទៅកាន់ដែនអាកាសរបស់ខ្លួន**ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Donald Trump តែងតាំងមហាសេដ្ឋីជាវិនិយោគិន លោក Scott Bessent ជារដ្ឋមន្ត្រីហិរញ្ញវត្ថុ**លោក វ្ល៉ាឌីមៀ ពូទីន៖ រុស្ស៊ីយកអ៊ុយក្រែន ជាទីលានសាកល្បងមីស៊ីលថ្មី**សម្តេច ហេង សំរិន ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានរដ្ឋសភាវៀតណាម

សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជួបសំណេះ​សំណាល និងពិសាភោជនាហារសាមគ្គី ជាមួយក្រុមកីឡាបាល់ទាត់តារាកម្ពុជា និងក្រុម​កីឡា​បាល់​ទាត់ប្រដាល់គុនខ្មែរ

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅល្ងាចថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ នឹងអញ្ជើញជាអធិបតីក្នុងពិធី​សំណេះ​សំណាល និងពិសាភោជនាហារសាមគ្គីជាមួយក្រុមកីឡាបាល់ទាត់តារាកម្ពុជា និងក្រុម​កីឡា​បាល់​ទាត់ប្រដាល់គុនខ្មែរ។

ការអញ្ជើញជាអធិបតីរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងពិធី​សំណេះ​សំណាល និងពិសាភោជនា​ហារ​​សាមគ្គី​​ជាមួយ​ក្រុម​កីឡាបាល់ទាត់កម្ពុជា និងក្រុម​កីឡា​បាល់​ទាត់ប្រដាល់គុនខ្មែរនៅ​ល្ងាចថ្ងៃ​នេះ គឺជាការផ្តល់កិត្តិយស និងបង្ហាញឱ្យឃើញការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចតេជោ ចំពោះ​ក្រុម​កីឡាបាល់ទាត់តារាកម្ពុជា និងក្រុម​កីឡា​បាល់​ទាត់ប្រដាល់គុនខ្មែរ ដែលពួកគេតែងធ្វើសកម្ម​ភាពក្នុងបុព្វហេតុមនុស្សធម៌។

សូមបញ្ជាក់ថា ក្រុមកីឡាបាល់ទាត់តារាកម្ពុជា ត្រូវបានបង្កើតឡើងកាលពីអំឡុងខែធ្នូ ឆ្នាំ២០២៣ ដែលមានសមាសភាពជាសិល្បករ-សិល្បការិនីចម្រុះ រួមមានតារាចម្រៀង តារាសម្ដែង តារាកំប្លែង តន្ត្រីករ និងអតីតកីឡាករជម្រើសជាតិជាដើម។ រយៈពេលជិតមួយឆ្នាំកន្លងមកនេះ ក្រុមកីឡាបាល់​ទាត់​តារាកម្ពុជា បានចូលរួមប្រកួតមិត្តភាព និងសហការ រៀបចំព្រឹត្តិការណ៍សប្បុរសធម៌នៅ​តាម​បណ្តារាជធានី-ខេត្តមួយចំនួន ក្រោមមូលបទទិសដៅ និងគោលបំណងជាក់លាក់ផ្សេងៗគ្នាសរុ​ប​ចំនួន៨លើក។

ក្នុងនោះកាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ ដែលជាខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពល​កម្ម​អន្តរជាតិ ក្រុមកីឡាបាល់ទាត់តារាកម្ពុជា បានសហការជាមួយសាលារាជធានីភ្នំពេញ រៀបចំព្រឹត្តិ​ការណ៍បាល់ទាត់មិត្តភាពសប្បុរសធម៌ ក្រោមមូលបទ «រួមគ្នាដើម្បីសប្បុរសធម៌ និងប្រយុទ្ធប្រឆាំង គ្រឿងញៀន» ស្របតាមអនុសាសន៍ផ្តួចផ្តើមរបស់សម្ដេចតេជោប្រធានព្រឹទ្ធសភា និងជាគ្រូ បង្វឹក​កិត្តិយស ដោយមានអ្នកចូលរួមទស្សនាផ្ទាល់ជាង ៣ម៉ឺននាក់ និងប្រមូលបានថវិកាសប្បុរស​ធម៌​ជាង៥លានដុល្លាអាមេរិក សម្រាប់ជួយដល់មន្ទីរពេទ្យគន្ធបុបា្ផថែមទៀតផង។

ដោយឡែកចំពោះក្រុមកីឡាបាល់ទាត់ប្រដាល់គុនខ្មែរ បច្ចុប្បន្នគុនខ្មែរបាននឹងកំពុងទទួលបានការ​ចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ។ ក្នុងនោះកាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ ថ្មីៗនេះ ក្រោមគំនិតផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់បំផុត និងការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ សម្ដេចតេជោប្រធានព្រឹទ្ធសភា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត គុនខ្មែរ បានបំបែកកំណត់ត្រា ដោយ​ទទួល​បានថវិកាជាង ១ពាន់លានរៀល ពីការប្រកួតបាល់ទាត់មិត្តភាពសប្បុរសធម៌ ក្រោមប្រធាន​បទ «យើងនាំគ្នាលើកស្ទួយ ជួយគុនខ្មែរ»។ ជាមួយនិងថវិកាដ៏ ច្រើនសន្ធឹកសន្ធាប់នេះ សហព័ន្ធ​កីឡា​ប្រដាល់គុនខ្មែរ នឹងយកទៅប្រើប្រាស់ ដើម្បីសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ជូនក្លឹបដែលគ្មាន​កន្លែងហ្វឹកហាត់ និងជួយជាសម្ភារៈហ្វឹកហាត់ដល់ក្លឹបដែលខ្វះខាត ជាពិសេសគោរពស្នើសុំ គោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់បំផុតពី សម្ដេចតេជោប្រធានព្រឹទ្ធសភា និង សម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត ដើម្បីប្រើប្រាស់ថវិកានេះ យកទៅរៀបចំបញ្ចូលជាសមាជិកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) ជូនកីឡាករ-កីឡាការិនី ដែលជាគោលនយោបាយផ្តួចផ្តើមឡើងដោយសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងកំពុងបន្តពូនជ្រុំដោយរាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំដោយសម្តេចមហាបវរធិបតី ប៊ុន ម៉ាណែត ក្នុងន័យជួយគិតគូរអំពីសុខទុក្ខ សុខុមាលភាព និងលើកកម្ពស់ជីវភាពបងប្អូនកីឡាករ-កីឡាការិនី ឱ្យកាន់តែប្រសើរឡើង៕

អត្ថបទដែលជាប់ទាក់ទង