**ពិធីបង្ហាញនិងចាក់ផ្សាយភាពយន្តនិងកម្មវិធីទូរទស្សន៍គុណភាពខ្ពស់របស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនរៀបចំឡើងនៅទីក្រុងលីម៉ា ប្រទេសប៉េរូ**បទវិភាគ៖ “នាំចចកឱ្យចូលផ្ទះ” ភាគីហ្វីលីពីនគួរប្រញាប់ដកដៃជាបន្ទាន់ហើយ!**គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សាកល និង ការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន**កម្ពុជា-កាហ្សាក់ស្ថាន គូសបញ្ជាក់ពីការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី**ក្រសួង៣ ចុះអនុស្សរណៈយោគយល់ស្ដីពី កិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh**កម្ពុជា-ចិនអបអរសាទរខួប២ឆ្នាំនៃការដាក់ឲ្យដំណើរការ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ**អភិបាលរងខេត្តកណ្តាល អញ្ជើញបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៤-២០២៥ នៅវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនព្រែកតាដួង ស្រុកកោះធំ**មន្ត្រីជាន់ខ្ពស់ក្រសួងសង្គមកិច្ច ដឹកនាំកិច្ចប្រជុំវឌ្ឍនភាពការងារលេខាដ្ឋាន គ.ម.ច**អភិបាលរងខេត្តកណ្តាល លើកទឹកចិត្តឲ្យក្មួយៗសិស្សានុសិស្ស ខិតខំរៀនសូត្រ ឱ្យបានពូកែ ប្រកបដោយគុណភាព កុំបោះបង់ចោលការសិក្សាឱ្យសោះ ទោះកាលៈទេសៈណាក៏ដោយ**រដ្ឋមន្ត្រីក្រសួងសាធារណការ អញ្ជើញអបអរសាទរខួប ២ឆ្នាំ នៃការបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ**មន្ត្រីជាន់ខ្ពស់ក្រសួងសង្គមកិច្ច ដឹកនាំកិច្ចប្រជុំវឌ្ឍនភាពការងារលេខាដ្ឋាន គ.ម.ច**សម្ដេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់ប្រេងឥន្ធនៈ ស្បៀងអាហារមួយចំនួន ដល់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសសឹករងកំពង់ធំ ក្នុងបេសកកម្មការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំ ក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈ នៃក្រសួងមហាផ្ទៃ**ថវិកាមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនជិត ២៧លានដុល្លារ នឹងត្រូវយកទៅប្រើម្រាប់សាងសង់ផ្លូវក្រវាត់ព្រំដែន ក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី និងរតនគិរី**ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple កំពុងធ្វើតេស្ត និងផលិត​ iPhone 17 នៅរោងចក្រមួយ ក្នុងប្រទេសឥណ្ឌា**សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជួបសំណេះ​សំណាល និងពិសាភោជនាហារសាមគ្គី ជាមួយក្រុមកីឡាបាល់ទាត់តារាកម្ពុជា និងក្រុម​កីឡា​បាល់​ទាត់ប្រដាល់គុនខ្មែរ**កម្ពុជា ស្ថិតនៅជួរមុខនៃការអភិរក្ស ប្រភេទសត្វត្រយង ក្នុងពិភពលោក**អភិបាលរងខេត្តកណ្តាល អញ្ជើញបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២៤-២០២៥ នៅវិទ្យាល័យ ហ៊ុន សែន ទឹកឃ្លាំង ស្រុកល្វាឯម**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញជួបសំណេះសំណាលជាមួយ សមាជិកសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកទឹកឈូ**ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន អញ្ជើញ បើកបវេសនកាលឆ្នាំសិក្សាថ្មី២០២៤-២០២៥ នៅអនុវិទ្យាល័យចតុមុខ

កម្ពុជា-ចិនអបអរសាទរខួប២ឆ្នាំនៃការដាក់ឲ្យដំណើរការ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ

ពិធីអបអរសាទរខួប២ឆ្នាំ នៃការដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ត្រូវបានរៀបចំឡើង ក្រោមអធិបតីភាព ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និង ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងរាជធានីភ្នំពេញ។

ឯកឧត្តម Wang Wenbin មានប្រសាសន៍ថា ចាប់តាំងពីការបើកដំណើរការ ជាផ្លូវការ ២ឆ្នាំមកនេះ បរិមាណចរាចរណ៍សរុបនៅគ្រប់ច្រកចេញ នៃផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានឈានដល់១០លានដង ដែលបានរួមចំណែកយ៉ាងសំខាន់ ចំពោះការបង្កើនឱកាសការងារ ជំរុញអភិវឌ្ឍន៍ និង ការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជន នៅក្នុងតំបន់។ ឯកឧត្តមបន្តថា ផ្លូវនេះគឺជាគម្រោងជាគំរូមួយ សម្រាប់ប្រទេសចិន និងកម្ពុជា ក្នុងការរួមគ្នា កសាងគំនិតផ្តួចផ្តើម ខ្សែក្រវាត់ និងផ្លូវ និងជាតំណាងដ៏រស់រវើក នៃសហគមន៍ជោគវាសនារួម ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ របស់ប្រទេសចិន និងកម្ពុជា។

ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ដែរថា ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុបានក្លាយជាក្លាយជាខ្សែផ្លូវតភ្ជាប់ប៉ូលសេដ្ឋកិច្ច និងទិសដៅទេសចរណ៍ ដ៏មានសក្តានុពលរបស់កម្ពុជា ដែលភ្ជាប់ពីរាជធានីភ្នំពេញ ទៅបណ្តាខេត្តនានា ព្រមទាំង ឆ្ពោះទៅកាន់កំពង់ផែសមុទ្រអន្តរជាតិរបស់កម្ពុជា ដែលបាននិងកំពុងផ្តល់អត្ថប្រយោជន៍ ដ៏លើសលុបដល់សកម្មភាពសេដ្ឋកិច្ច នាពេលបច្ចុប្បន្ន និងពេលអនាគត។

ឯកឧត្តមបានបញ្ជាក់ថា ផ្លូវល្បឿនលឿននេះ គឺជាគម្រោងដ៏មានសារៈសំខាន់មួយស្ថិតក្រោមគំនិតផ្តួចផ្តើម ខ្សែក្រវាត់និងផ្លូវ ដែលបានដាក់ចេញ ដោយឯកឧត្តម ប្រធានាធិបតី Xi Jinping ក្នុងគោលដៅតភ្ជាប់តំបន់អាស៊ី ទៅតំបន់អឺរ៉ុប ដើម្បីពង្រឹងផ្នែកនយោបាយ ហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ច និង ពាណិជ្ជកម្ម ព្រមទាំង ជាផ្នែកមួយ ជួយបង្កើតទំនាក់ទំនងរវាងប្រជាជន និងប្រជាជន នៅតំបន់អាស៊ី និងអឺរ៉ុប កាន់តែមានភាពស្និទ្ធស្នាលផងដែរ។

យ៉ាងណាមិញ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើដល់អង្គភាពគ្រប់គ្រងផ្លូវល្បឿនលឿន បន្តខិតខំជួយផ្សព្វផ្សាយ បង្កើនការយល់ដឹង បន្ថែមទៀត លើការប្រើប្រាស់ផ្លូវនេះ ដើម្បីបញ្ចៀសនូវគ្រោះថ្នាក់ចរាចរណ៍។

ឯកឧត្តមបានបញ្ជាក់ដែរថា បច្ចុប្បន្ននេះ រដ្ឋាភិបាលចិនបានរួមចំណែកជួយដល់កម្ពុជា ក្នុងការសាងសង់និងអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន ដោយបានកសាងខ្សែផ្លូវសរុប ប្រមាណជិត៤ពាន់គីឡូម៉ែត្រ និងស្ពានធំៗឆ្លងកាត់ទន្លេ សរុបប្រមាណ ១៦ស្ពាន។

ក្នុងពេលនោះដែរ ក៏មានការប្រគល់រង្វាន់ជូនដល់អ្នកប្រើប្រាស់ ជាជនជាតិខ្មែរម្នាក់ ដែលបានក្លាយជាអ្នកប្រើប្រាស់ផ្លូវល្បឿនលឿន ទី១០លានផងដែរ។ លោក ឈុំ សុភារម្យ បានប្រាប់ថា ការធ្វើដំណើរផ្លូវនេះ ចំណេញទាំងពេលវេលា និងសេដ្ឋកិច្ច យ៉ាងច្រើន បើធៀបនឹងការធ្វើដំណើរលើផ្លូវជាតិធម្មតា។ លោកបានថ្លែងអំណរគុណដល់ក្រុមហ៊ុនចិនដែលបានមកវិនិយោគកសាងផ្លូវល្បឿលឿនដំបូងគេ សម្រាប់កម្ពុជា ហើយក៏សង្ឃឹមថា កម្ពុជានឹងមានផ្លូវល្បឿនលឿនបន្តបន្ទាប់ទៀត ក្រោមការវិនិយោគរបស់ចិន ជាពិសេស ពីភ្នំពេញទៅកាន់បណ្តាខេត្តផ្សេងៗទៀត ឲ្យបានកាន់តែច្រើន៕

អត្ថបទដែលជាប់ទាក់ទង