**ពិធីបង្ហាញនិងចាក់ផ្សាយភាពយន្តនិងកម្មវិធីទូរទស្សន៍គុណភាពខ្ពស់របស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនរៀបចំឡើងនៅទីក្រុងលីម៉ា ប្រទេសប៉េរូ**បទវិភាគ៖ “នាំចចកឱ្យចូលផ្ទះ” ភាគីហ្វីលីពីនគួរប្រញាប់ដកដៃជាបន្ទាន់ហើយ!**គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សាកល និង ការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន**កម្ពុជា-កាហ្សាក់ស្ថាន គូសបញ្ជាក់ពីការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី**ក្រសួង៣ ចុះអនុស្សរណៈយោគយល់ស្ដីពី កិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh**កម្ពុជា-ចិនអបអរសាទរខួប២ឆ្នាំនៃការដាក់ឲ្យដំណើរការ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ**អភិបាលរងខេត្តកណ្តាល អញ្ជើញបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៤-២០២៥ នៅវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនព្រែកតាដួង ស្រុកកោះធំ**មន្ត្រីជាន់ខ្ពស់ក្រសួងសង្គមកិច្ច ដឹកនាំកិច្ចប្រជុំវឌ្ឍនភាពការងារលេខាដ្ឋាន គ.ម.ច**អភិបាលរងខេត្តកណ្តាល លើកទឹកចិត្តឲ្យក្មួយៗសិស្សានុសិស្ស ខិតខំរៀនសូត្រ ឱ្យបានពូកែ ប្រកបដោយគុណភាព កុំបោះបង់ចោលការសិក្សាឱ្យសោះ ទោះកាលៈទេសៈណាក៏ដោយ**រដ្ឋមន្ត្រីក្រសួងសាធារណការ អញ្ជើញអបអរសាទរខួប ២ឆ្នាំ នៃការបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ**មន្ត្រីជាន់ខ្ពស់ក្រសួងសង្គមកិច្ច ដឹកនាំកិច្ចប្រជុំវឌ្ឍនភាពការងារលេខាដ្ឋាន គ.ម.ច**សម្ដេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់ប្រេងឥន្ធនៈ ស្បៀងអាហារមួយចំនួន ដល់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសសឹករងកំពង់ធំ ក្នុងបេសកកម្មការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំ ក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈ នៃក្រសួងមហាផ្ទៃ**ថវិកាមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនជិត ២៧លានដុល្លារ នឹងត្រូវយកទៅប្រើម្រាប់សាងសង់ផ្លូវក្រវាត់ព្រំដែន ក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី និងរតនគិរី**ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple កំពុងធ្វើតេស្ត និងផលិត​ iPhone 17 នៅរោងចក្រមួយ ក្នុងប្រទេសឥណ្ឌា**សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជួបសំណេះ​សំណាល និងពិសាភោជនាហារសាមគ្គី ជាមួយក្រុមកីឡាបាល់ទាត់តារាកម្ពុជា និងក្រុម​កីឡា​បាល់​ទាត់ប្រដាល់គុនខ្មែរ**កម្ពុជា ស្ថិតនៅជួរមុខនៃការអភិរក្ស ប្រភេទសត្វត្រយង ក្នុងពិភពលោក**អភិបាលរងខេត្តកណ្តាល អញ្ជើញបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២៤-២០២៥ នៅវិទ្យាល័យ ហ៊ុន សែន ទឹកឃ្លាំង ស្រុកល្វាឯម**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញជួបសំណេះសំណាលជាមួយ សមាជិកសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកទឹកឈូ**ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន អញ្ជើញ បើកបវេសនកាលឆ្នាំសិក្សាថ្មី២០២៤-២០២៥ នៅអនុវិទ្យាល័យចតុមុខ

ក្រសួង៣ ចុះអនុស្សរណៈយោគយល់ស្ដីពី កិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh

ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ១កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្រ្តីក្រសួងផែនការ បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខីលើអនុស្សរណៈនៃការយោគយល់ រវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងសុខាភិបាល និងក្រសួងផែនការ ផ្តោតលើគោលបំណង ៣ សំខាន់រួមមាន៖ ១).កិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh, ២).ការរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងការតភ្ជាប់អ៊ិនធឺណិត, និង៣).ការរៀបចំវគ្គបណ្តុះបណ្តាលជំនាញឌីជីថលជូនដល់មន្រ្តីរាជការក្រោមឱវាទក្រសួង។

ផ្អែកតាមខ្លឹមសារអនុស្សរណៈនៃការយោគយល់ដែលត្រូវបានចុះហត្ថលេខានៅថ្ងៃនេះ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នឹងជួយគាំទ្រដល់ក្រសួងសុខាភិបាល និងក្រសួងផែនការ ដើម្បីជំរុញល្បឿននៃការធ្វើបរិវត្តកម្មឌីជីថល ស្របតាមគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ និងបញ្ចកោណទី៥ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគិតបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ផងដែរថា ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh គឺជាថ្នាលរបស់រាជរដ្ឋាភិបាល ដែលអភិវឌ្ឍដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងត្រូវបានដាក់ឱ្យប្រើក្នុងគោលបំណងលុបបំបាត់ការក្លែងបន្លំឯកសារ ផ្តល់ភាពងាយស្រួលក្នុងការប្រើ និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារ ផ្តល់ទំនុកចិត្ត ចំណេញពេលវេលា និងកាត់បន្ថយចំណាយនានា ព្រមទាំងជំរុញការធ្វើបរិវត្តកម្មឌីជីថល ស្របតាមឧត្តមានុវត្តជាអន្តរជាតិ។ ការផ្ទៀងផ្ទាត់ឯកសារនៅលើថ្នាល verify.gov.kh ត្រូវធ្វើឡើងតាមរយៈការដាក់បញ្ចូល QR Code ស្តង់ដា ដោយប្រើបច្ចេកវិទ្យាប្លុកឆេន (Blockchain) ដែលមានសុវត្ថិភាពខ្ពស់នៅលើសន្លឹកនៃឯកសារនីមួយៗ។ ទន្ទឹមនឹងនេះ ការប្រើឯកសារដែលមានដាក់បញ្ចូល QR Code ស្តង់ដានេះ មិនតម្រូវឱ្យមានការធ្វើនីត្យានុកូលកម្ម លើឯកសារថតចម្លងក្នុងទម្រង់ជាក្រដាសឡើយ។

ពិធីចុះហត្ថលេខានេះ រៀបចំឡើងនៅទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលមានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងទាំង៣ សរុបចំនួនប្រមាណ ២៥០នាក់ ៕

អត្ថបទដែលជាប់ទាក់ទង