សម្តេចតេជោ អំពាវនាវដល់អ្នកមានធនធានជួយឧបត្ថម្ភក្លឹបប្រដាល់នៅតាមខេត្ត ដើម្បីធានានិរន្តរភាពនៃការហ្វឹកហាត់
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានអំពាវនាវដល់អ្នកមានធនធានជាប្រធានក្រុមហ៊ុន ជាឧកញ៉ា និងជាឧបនាយករដ្ឋមន្ត្រីជាដើម ជួយឧបត្ថម្ភក្លឹបប្រដាល់នៅតាមខេត្ត ដើម្បីធានានិរន្តរភាពនៃការហ្វឹកហាត់។
សម្ដេចតេជោ មានប្រសាសន៍បែបនេះក្នុងឱកាសអញ្ជើញសំណេះសំណាល និងពិសាភោជនាហារ សាមគ្គីជាមួយក្រុមកីឡាបាល់ទាត់តារាកម្ពុជា និងក្រុមកីឡាបាល់ទាត់ប្រដាល់គុនខ្មែរ នៅល្ងាចថ្ងៃសុក្រ ទី១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។
ជាមួយគ្នានោះសម្តេចតេជោ បានឱ្យលោក ស៊ីថូ ណាថាន់ ចុះស្រាវជ្រាវពីបញ្ហាកីឡាប្រដាល់នៅខេត្តបាត់ដំបង។ ខេត្តនោះ មានក្រុមកីឡាករច្រើន មានក្លឹបច្រើន ហើយក៏មានការប្រកួតច្រើនណាស់ តែតម្លៃខ្លួនតិចតួច៕