**រដ្ឋមន្រ្តីក្រសួងបរិស្ថានបញ្ជាឱ្យរោងចក្ររបស់ក្រុមហ៊ុនកាងស៊ីនឡុង ហ្វូត កែច្នៃដំណាប់ស្វាយនៅខេត្តប៉ៃលិនបញ្ឈប់បង្ហូរសំណល់រាវចូលតំបន់ទឹកសាធារណៈនិងស្តារបរិស្ថានប្រព័ន្ធអូរក្បាលឡានឡើងវិញ**បទវិភាគ៖ការវិនិយោគបរទេសនឹងទទួលបានឱកាសថ្មីកាន់តែច្រើនតាមរយៈទិន្នន័យដ៏គួរឱ្យកត់សម្គាល់នៅដើមឆ្នាំនេះ**អ៉ីតាលី និងអេស្ប៉ាញ មិនទាន់ត្រៀមខ្លួន ដើម្បីគាំទ្រផែនការរបស់ EU ក្នុងការផ្តល់ជំនួយយោធាចំនួន ៤៣.៦៧លានដុល្លារដល់អ៊ុយក្រែន នៅឆ្នាំនេះទេ**ក្រសួងមុខងារសាធារណៈ ជូនដំណឹងស្តីពី ការរៀបចំ «សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥»**អ៉ីស្រាអែល ពិគ្រោះយោបល់ជាមួយរដ្ឋបាលលោក ត្រាំ មុននឹងវាយប្រហារតាមផ្លូវអាកាសទ្រង់ទ្រាយធំមួយលើតំបន់ហ្កាហ្សា**រាជរដ្ឋាភិបាល សម្រេចបង្កើតការិយាល័យ “ច្រកចេញចូលតែមួយ” ប្រចាំការនៅសួនកសិ–ឧស្សាហកម្ម ក្នុងខេត្តព្រះសីហនុ មានផ្ទៃដី ៨០ហិកតា ជាមួយទុនវិនិយោគ ១០០លានដុល្លារ**នាយកដ្ឋានពាណិជ្ជកម្មរបស់អាម៉េរិក ថាគំរូបញ្ញាសិប្បនិមិត្តរបស់ចិន «DeepSeek» ត្រូវបានហាមឃាត់នៅលើឧបករណ៍រដ្ឋាភិបាល**កូនប្រុសរបស់អតីតប្រធានាធិបតីហ្វីលីពីន ប្ដេជ្ញាប្រឆាំងនឹងការឃុំខ្លួនឪពុក របស់ខ្លួន**ក្រសួងពាណិជ្ជកម្ម ប្រកាសដាក់ដំណើរការជាផ្លូវការនូវប្រព័ន្ធតម្កល់លិខិតជូនដំណឹង នៃប្រតិបត្តិការដែលមានកិច្ចធានា ២.០ (SETFO 2.0)**ឧត្តមសេនីយ៍ឯក ណុប នរិន្ទ ក្រើនរំលឹកដល់មន្ត្រីក្រោមឱវាទ លើការគោរពវិន័យ ពង្រឹងលើការសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អប្រសើរថែមទៀត**កុងស៊ុលកិត្តិយសរបស់ស៊ីប នឹងខិតខំទាក់ទាញអ្នកវិនិយោគមករកស៊ីធ្វើពាណិជ្ជកម្ម ឬបង្កើតនូវទេសចរណ៍នៅកម្ពុជា ឲ្យមានការកើនឡើងបន្ថែមទៀត**រដ្ឋមន្រ្តីសុខាភិបាល៖ បរិបទឌីជីថល នឹងចូលរួមផ្តល់ជម្រើសសម្រាប់ការគាំពារសុខភាព សេវាកម្ម ការថែទាំសុខភាព កាត់បន្ថយការចំណាយសម្រាប់អ្នកជំងឺ និងការលើកកម្ពស់សមធម៌**លោក Trump ដកមុខតំណែងលោក Hunter Biden ចេញពីការការពារសេវាកម្មសម្ងាត់**សហរដ្ឋអាមេរិក ទទួលស្គាល់តំបន់ Crimea ជារបស់រុស្ស៊ី**សម្តេចធិបតី អញ្ជើញដឹកនាំវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ស្តីពីកំណែទម្រង់វិមជ្ឈការ និង វិសហមជ្ឈការ ដើម្បីសម្រេចបានចក្ខុវិស័យឆ្នាំ២០៥០**ក្រសួងមុខងារសាធារណៈ និងក្រសួងសេដ្ឋកិច្ច សហការរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពី «ការរៀបចំគុណវុឌ្ឍិ និងការពិពណ៌មុខតំណែងរបស់មន្ត្រីរាជការនៃវិទ្យាស្ថានជាតិស្ថិតិ»**នាយករដ្ឋមន្ត្រីថ្មីកាណាដា៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ ត្រូវតែបញ្ឈប់ការបញ្ចេញមតិអត់ប្រយោជន៍អំពីប្រទេសកាណាដា**ឧត្តមសេនីយ៍ឯក ឯក សំអូន៖ ទាហានត្រូវយកចិត្តទុកដាក់ពង្រឹងវិន័យ និងមានវិធានការទប់ស្កាត់ លុបបំបាត់ភាពអសកម្ម និងលុបបំបាត់គ្រឿងញៀន**មនុស្ស៦នាក់បានស្លាប់ បន្ទាប់ពីយន្តហោះមួយគ្រឿងបានធ្លាក់ចូលទឹកសមុទ្ទភ្លាមៗ ក្រោយប៉ុនប៉ងហោះចេញពីកោះរ៉ូតាន់ក្បែរឆ្នេរសមុទ្ទនៃប្រទេសហុងឌូរ៉ាស**ការកាត់បន្ថយជំនួយមនុស្សធម៌របស់អាម៉េរិក កំពុងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រជាជនក្នុងប្រទេសមីយ៉ាន់ម៉ា

ឯកឧត្តម ហួត ហាក់ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ដើម្បីត្រៀមរៀបចំពិធីបុណ្យសមុទ្រលើកទី១១ ឆ្នាំ២០២៤

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំពិធីបុណ្យសមុទ្រ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ដើម្បីត្រៀមរៀបចំពិធីបុណ្យសមុទ្រលើកទី១១ ឆ្នាំ២០២៤ ដែលរាជរដ្ឋាភិបាលកម្ពុជា បានសម្រចជាគោលការណ៍ រៀបចំពិធីបុណ្យសមុទ្រ នៅខេត្តកំពត ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី។

ក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត និងជាអនុប្រធានគណៈកម្មការអន្តរក្រសួង ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំអន្តរក្រសួង ស្ថាប័ន ជាអនុប្រធាននិងសមាជិក ព្រមទាំង លោកឧកញ៉ា ឧកញ៉ា លោក លោកស្រី តំណាងវិស័យឯកជនជាសមាជិក សរុបចំនួន ១៧៨នាក់ នៅសាលសន្និសីទបូកគោ សាលាខេត្តកំពត។

ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងថា ពិធីបុណ្យសមុទ្ររៀបចំបាន១០លើករួចមកហើយ ដោយក្នុងនោះខេត្តកំពត បានរៀបចំ ៣ ដង គឺនៅឆ្នាំ២០១៥, ២០១៩ និង ឆ្នាំ២០២៤ នាពេលខាងមុខនេះ ក្រោមប្រធានបទ “អបអរបេតិកភណ្ឌ និងចីរភាពនៃតំបន់ឆ្នេរ” ស្របនឹងខេត្តកំពតជា «គោលដៅទេសចរណ៍បេតិកភណ្ឌវប្បធម៌ និងកសិ-ទេសចរណ៍តំបន់ឆ្នេរ» តួយ៉ាងការជ្រើសរើសខេត្តកំពត ដើម្បីរៀបចំពិធីបុណ្យសមុទ្រនាឆ្នាំនេះ ក្នុងគោលបំណងផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍តំបន់ឆ្នេរសមុទ្រកម្ពុជា និងជំរុញការយកចិត្តទុកដាក់ពីគ្រប់ភាគីពាក់ព័ន្ធក្នុងការអភិរក្សនិងអភិវឌ្ឍតំបន់ឆ្នេរ ប្រកបដោយចីរភាព ជាពិសេសការពង្រឹងនិងលើកកម្ពស់គុណភាពសេវាកម្មនានាក្នុងឧស្សាហកម្មទេសចរណ៍។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ទៅលើការកំណត់ទិសដៅការងារមួយចំនួន ដែលគួរយកចិត្តទុកដាក់អនុវត្តក្នុងការបំពេញការងារឱ្យបានជិតស្និទ្ធជាមួយអន្តរក្រសួង ស្ថាប័ន, អន្តរវិស័យ ត្រូវមានលក្ខណៈបុរេសកម្ម សកម្ម និងអន្តរសកម្ម រវាងគ្នានិងគ្នា ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់, ឱ្យមានភាពប្រទាក់ក្រឡា, និងស៊ីសង្វាក់គ្នា។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរួមគ្នា ដើម្បីជោគជ័យរៀបចំពិធីបុណ្យសមុទ្រខាងមុខនេះ ហើយភាពជោគជ័យ គឺជាស្នាដៃទាំងអស់គ្នា។ ឯកឧត្តមបានស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ចូលរួមក្នុងយុទ្ធនាការ៖ ទាំងអស់គ្នាដើម្បីទេសចរណ៍, ទេសចរណ៍ដើម្បីទាំងអស់គ្នា!, ម្នាក់ៗ ជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជា ម្នាក់!៕

អត្ថបទដែលជាប់ទាក់ទង