**យុទ្ធសាស្ត្រអភិវឌ្ឍន៍សម្របសម្រួលក្នុងតំបន់៖គន្លឹះសម្រាប់បើកច្រកទ្វារឆ្ពោះទៅវិបុលភាពរួមនិងទំនើបកម្ម —–**បទវិភាគ៖គោលនយោបាយដំឡើងពន្ធគយរបស់សហរដ្ឋអាមេរិកបានបំផ្លាញផលប្រយោជន៍ទាំងអ្នកដទៃផងនិងខ្លួនឯងផងដែរ ចុងក្រោយគង់តែចំណេញដាច់ចំណងជាក់ជាមិនខាន**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ និងក្រុមហ៊ុន KESS Innovation PLC**សម្តេចធិបតី៖ កម្មវិធីលើកទឹកចិត្តសម្រាប់ការវិនិយោគនៅក្នុងខេត្តភាគឦសាន មិនមែនធ្វើសម្រាប់តែអ្នកវិនិយោគបរទេសនោះទេ**លោកត្រាំ នឹងដាក់ពន្ធថ្មីបន្ថែមចំនួន ៨៤% លើទំនិញទាំងអស់ពីប្រទេសចិន**ចិនពេញចិត្តនឹងស្វែងយល់អំពីវប្បធម៌របស់កម្ពុជា នៅក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ——————**ក្រុមអ្នកវិភាគ៖ Apple គឺជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយដែលស្ថិតក្នុងចំណោមក្រុមហ៊ុនប្រឈមមុខនឹងសង្គ្រាមពាណិជ្ជកម្មច្រើនបំផុត ដោយសារតែការពឹងផ្អែកខ្លាំងលើប្រទេសចិនដែលប្រឈមនឹងពន្ធ ៥៤%**ថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងការងារ រៀបចំពិធីសូត្រមន្តលើករាសីសម្រាប់ឆ្នាំថ្មី**រដ្ឋមន្ត្រីក្រសួងសុខាភិបាល ធ្វើបាឋកថាលើភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ស្តីពី «ក្រិត្យក្រមនៃមូលដ្ឋានវិចារវិទ្យាសម្ភារនិយម»**សម្តេចបវរធិបតី៖ «ភាពតភ្ជាប់» គឺជាចំណោទនៃកត្តាភូមិសាស្ត្រដ៏លំបាកមួយ**កម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំក្រុមការងារ ឧក្រិដ្ឋកម្មឆ្លងដែន ស្តីពីការរត់ពន្ធអាវុធលើកទី៧**សម្តេចបវរធិបតី៖ ការបង្កើត CLV-DTA គឺដើម្បីចង្អុលទិសឱ្យដៃគូ ជួយជំរុញការអភិវឌ្ឍ និងភាពតភ្ជាប់នៅក្នុងតំបន់នោះ**សម្តេចធិបតី៖ រាជរដ្ឋាភិបាល នឹងផ្តល់ការគាំទ្រ តាមរយៈវិធានការសំខាន់ៗ ៣ប្រភេទ ដើម្បីលើកទឹកចិត្តដល់ការវិនិយោគ ក្រោម «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន»**សម្តេចបវរធិបតី៖ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន» ត្រូវបានរៀបចំឡើងដោយឈរលើទស្សនាទានចំនួន៣**សម្តេចបវរធិបតី៖ ខេត្តទាំងបួននៅភូមិភាគឦសាន ជាខេត្តមានកត្តាទាយជ្ជទាន ដែលអំណោយផលដល់វិស័យកសិកម្ម, កសិ-ឧស្សាហកម្ម និងទេសចរណ៍**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥**អគ្គស្នងការដ្ឋាននគរបាលជាតិ ណែនាំចំនួន ៦ចំណុចស្តីពី វិធានការការពារដើម្បីធានាស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថភាពសង្គម ក្នុងឱកាដបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ឯកឧត្តម ចាយ បូរិន អញ្ជើញអបអរសាទរ “ទិវាព្រះពុទ្ធសាសនាអន្តរជាតិ ៨ មេសា” ប្រចាំឆ្នាំ២០២៥ ក្រោមប្រធានបទ “តួនាទីព្រះពុទ្ធសាសនាក្នុងយុគសម័យឌីជីថល”**កម្ពុជា-សិង្ហបុរី ពិភាក្សាអំពីវិធីក្នុងការពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមលើវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងការអភិវឌ្ឍធនធានមនុស្ស**កម្ពុជា-ថៃ វាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ

ក្រុមហ៊ុនជប៉ុន បង្ហាញពីចំណាប់អារម្មណ៍ ក្នុងការបណ្តាក់ទុនវិនិយោគក្នុងវិស័យព័ត៌មាន និងទូរគមនាគមន៍ នៅកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា និងសហការី នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូដឹកនាំដោយលោក KOHIYAMA Isao នាយកផ្នែកព័ត៌មានវិទ្យា និងទូរគមនាគមន៍នៃក្រុមហ៊ុន Mitsui & Co., Ltd។ ក្រុមហ៊ុន Mitសui & Co., Ltd ជាក្រុមហ៊ុនជប៉ុនមានសកម្មភាពធុរកិច្ចក្នុងវិស័យជាច្រើនដូចជា រ៉ែ, ថាមពល, ហេដ្ឋារចនាសម្ព័ន្ធ, ការផលិតដែក, ចំណីអាហារ, ការលក់រាយ និងវិស័យព័ត៌មាននិងទូរគមនាគមន៍។ ក្រុមហ៊ុន Mitui & Co., Ltd ក៏មានភាគហ៊ុនក្នុងក្រុមហ៊ុន Smart Axiata Co., Ltd. ផងដែរ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមអគ្គលេខាធិការបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះគណៈប្រតិភូ ដែលបានចំណាយពេលវេលាដ៏មានតម្លៃមកធ្វើទស្សនកិច្ចសិក្សាដោយផ្ទាល់នៅកម្ពុជា ដើម្បីស្វែងយល់ពីកាលានុវត្តភាពវិនិយោគ និងសក្តានុពលវិនិយោគរបស់កម្ពុជា។ ឯកឧត្តមអគ្គលេខាធិការបានធ្វើការកត់សម្គាល់ពីកំណើនខ្ពស់នៃការវិនិយោគនៅកម្ពុជា និងការអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា ដែលបានចូលរួមធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជា តាមរយៈការទាក់ទាញឧស្សាហកម្មថ្មីៗដូចជា ការផលិតកង់, ការផលិតសំបកកង់រថយន្ត, ការផលិតសម្ភារៈបរិក្ខាអេឡិចត្រូនិកនិងអគ្គិសនី, គ្រឿងបង្គុំរថយន្ត និងគ្រឿងសង្ហារឹម…។ល។

មានមតិក្នុងឱកាសកិច្ចប្រជុំ លោក KOHIYAMA Isao ប្រធានគណៈប្រតិភូបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្ដមអគ្គលេខាធិការ និងសហការីដែលបានឆ្លៀតពេលវេលាដ៏មមាញឹកទទួលជួបគណៈប្រតិភូ ដោយបានផ្តល់នូវព័ត៌មានពាក់ព័ន្ធនឹងបរិយាកាសវិនិយោគនៅកម្ពុជា។ លោក KOHIYAMA Isao បានធ្វើបទឧទ្ទេសនាមខ្លីអំពីសកម្មភាពធុរកិច្ចរបស់ក្រុមហ៊ុន និងបានចែករំលែកអំពីនិន្នាការនៃការអភិវឌ្ឍវិស័យព័ត៌មាន និងទូរគមនាគមន៍ និងបានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការបណ្តាក់ទុនវិនិយោគក្នុងវិស័យនេះនៅកម្ពុជា។

ជាការឆ្លើយតប ឯកឧត្តមអគ្គលេខាធិការបានសម្តែងនូវក្តីសោនស្សរីករាយដោយបានជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុនប្រញាប់បណ្តាក់ទុនវិនិយោគនៅកម្ពុជាដើម្បីទទួលបានផលចំណេញ និងបានស្នើឱ្យគណៈប្រតិភូជួយផ្សព្វផ្សាយពីបរិស្ថានវិនិយោគរបស់កម្ពុជាជូនទៅវិនិយោគិនជប៉ុន ដើម្បីពិនិត្យលទ្ធភាពមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទទៀត។

អត្ថបទដែលជាប់ទាក់ទង