ក្រសួងការងារ រៀបចំកិច្ចប្រជុំស្ដីពី “ការណែនាំអំពីការផ្ដល់សេវាពិនិត្យសុខភាពជូនកម្មករនិយោជិតដល់មូលដ្ឋានសុខាភិបាលដៃគូ”
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំកិច្ចប្រជុំស្ដីពី “ការណែនាំអំពីការផ្ដល់សេវាពិនិត្យសុខភាពជូនកម្មករនិយោជិតដល់មូលដ្ឋានសុខាភិបាលដៃគូ” ដោយមានការចូលរួមពីមន្រ្តីនៃនាយកដ្ឋានពេទ្យការងារ និងសមាសភាពនៃមូលដ្ឋានសុខាភិបាលដៃគូ សរុបចំនួន ១២៨នាក់ មកពីមូលដ្ឋានសុខាភិបាលដៃគូចំនួន ១២៨ លើ ១៣០ទូទាំងប្រទេស។
កិច្ចប្រជុំនេះធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលមានគោលបំណង៖
– ផ្ដល់ការណែនាំដល់បណ្ដាមូលដ្ឋានសុខាភិបាលដៃគូឱ្យផ្ដល់សេវាកម្មល្អត្រឹមត្រូវជូនកម្មករនិយោជិតខ្មែរ
– បន្តការយកចិត្តទុកដាក់ឱ្យបានខ្ពស់ក្នុងការផ្ដល់សេវាពិនិត្យសុខភាពជូនកម្មករនិយោជិត
– ណែនាំពីការដាក់ពាក្យបណ្ដឹងអនាមឹក៕