**សម្ដេចធិបតី៖ កម្ពុជា សម្រេចដកខ្លួនចេញពី ប្រទេសអភិវឌ្ឍន៍តិចតួច គឺដើម្បីបង្ហាញពីសមត្ថភាព និងមានភាពម្ចាស់ការលើខ្លួនឯង**សម្ដេចធិបតី ណែនាំអាណាព្យាបាល គួរជំរុញឱ្យកូនៗ ឬអ្នកនៅក្រោមការគ្រប់គ្រងរបស់ខ្លួន អានសៀវភៅឱ្យបានច្រើន**សម្តេចធិបតី លើកទឹកចិត្តឱ្យមានព្រឹត្តិការណ៍តាំងពិព័រណ៍សៀវភៅឱ្យកាន់តែច្រើន ដើម្បីបំផុសការអានសៀវភៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤**សម្តេចធិបតី៖ ការបញ្ចេញទស្សនៈថា «មានខ្សែទើបបានធ្វើធំ» ជាទស្សនៈទុដ្ឋិនិយម**សម្តេចធិបតី៖ ប្រឡងបាក់ឌុប គឺជាការវាស់ស្ទង់សមត្ថភាព មិនប្រាកដថា អ្នកជាប់និទ្ទេស A ជាមនុស្សជោគជ័យនោះឡើយ**សម្តេចនាយករដ្ឋមន្រ្តី បញ្ជាក់ថាក្រសួងអប់រំគ្មានដាក់ភាសាវៀតណាមចូលក្នុងកម្មវិធីសិក្សាឡើយ**វិវាទក្នុងគ្រួសារមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**នាយករដ្ឋមន្ត្រី អះអាងថា ដរាបណា គណបក្សប្រជាជន នៅដឹកនាំប្រទេស ភាសាខ្មែរ នៅតែជាភាសាជាតិ តែមួយគត់របស់កម្ពុជា**សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ឧបត្ថម្ភក្រុមជម្រើសជាតិកម្ពុជា ជាទឹកប្រាក់ក្នុងម្នាក់ចំនួន ១,០០០ដុល្លារ ដើម្បីលើកទឹកចិត្ត ទោះមិនបានឡើងទៅវគ្គបន្ទាប់ក៏ដោយ**ពលរដ្ឋប្រមាណជិត ២០០ នាក់បន្ថែមទៀត បានធ្វើជាសាក្សី និងយល់ច្បាស់អំពីអត្ថន័យនៃពាក្យថា «រាជរដ្ឋាភិបាលមិនអនុញ្ញាតឱ្យបាត់បង់ទឹកដីសូម្បីមួយមីល្លីម៉ែត្រ»**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសំណេះសំណាល និងផ្តល់រង្វាន់ជូនសិស្សនិទ្ទេស A**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់

អភិបាលខេត្តកណ្ដាល លើកទឹកចិត្តដល់សិស្សានុសិស្ស ខិតខំរៀនសូត្រឱ្យក្លាយជាសិស្សឆ្នើម ដើម្បីឈានយកជ័យលាភីជូនសាលា និងក្រុមគ្រួសារ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងឯកឧត្តម ភឺន ផល្លា ទីប្រឹក្សាផ្ទាល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងលោកជំទាវ អញ្ជើញជាគណៈអធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា កម្ពស់៣ជាន់ មាន១៨បន្ទប់ និងសមិទ្ធផលនានា នៃអនុវិទ្យាល័យ ហ៊ុន សែន អង្គស្នួល ស្ថិតនៅឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល។

មានប្រសាសន៍សំណេះសំណាល ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានលើកឡើងថា អគារសិក្សា និងសមិទ្ធផលនានា នៃអនុវិទ្យាល័យ ហ៊ុន សែន អង្គស្នួល គឺជាសមិទ្ធផលថ្មីមួយបន្ថែមទៀត របស់ រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងនីតិកាលទី៧ ដែលបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចំពោះវិស័យអប់រំ និងសិក្សាធិការជាតិ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង និងលើកកម្ពស់ផ្នែកអប់រំរបស់ប្រជាជនក្នុងខេត្តកណ្តាល ដើម្បីសម្រេចបាននូវគោលនយោបាយស្តីពីការអប់រំនៅព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត បានថ្លែងកោតសរសើរ ឯកឧត្តម ភឺន ផល្លា ដែលបានជួយឧបត្ថម្ភសាងសង់នូវអគារសាលា និងសម្ភារៈសិក្សាមួយចំនួន ហើយឯកឧត្តមអភិបាលខេត្ត បានស្នើដល់ឯកឧត្តម ភឺន ផល្លា បន្តជួយកសាងសាលារៀនបន្តទៀត ដើម្បីឱ្យសាលាមានលទ្ធភាពគ្រប់គ្រាន់ក្នុងការអប់រំកូនចៅយើងនៅឃុំពើក និងទូទាំងស្រុកអង្គស្នួល។ បន្ថែមពីនេះសាលាជាមជ្ឈមណ្ឌល សម្រាប់បណ្ដុះបណ្ដាលមនុស្សអោយមានចំណេះដឹងប្រកបដោយសមត្ថភាព ដើម្បីការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិយើងបន្តទៀត។

ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្ត បានជំរុញលើកទឹកចិត្តឱ្យសិស្សានុសិស្ស ខិតខំរៀនសូត្រឱ្យក្លាយជាសិស្សឆ្នើម ជាសិស្សគម្រូ ដើម្បីឈានយកជ័យលាភីជូនសាលា និងក្រុមគ្រួសាររបស់យើង ចៀសឆ្ងាយពីគ្រឿងញៀន ចៀសឱ្យឆ្ងាយពីបងតូចបងធំ សិស្សពូកែមានរង្វាន់ តែបងតូចបងធំមានទោសទាន់ ត្រូវចេះគ្រប់គ្រងទុកដាក់សំរាមអោយបានត្រឹមត្រូវ ធ្វើឱ្យសាលាគ្មានសំរាម ដោយត្រូវចាត់ទុកថា គ្រូម្នាក់ សិស្សម្នាក់ គឺជាធុងសំរាមមួយ ត្រូវមានអនាម័យបរិស្ថានល្អជានិច្ចនៅក្នុងសាលា និងត្រូវប្រុងប្រយ័ត្នពេលធ្វើដំណើរកុំអោយមានគ្រោះថ្នាក់ចរាចរណ៍ ៕

អត្ថបទដែលជាប់ទាក់ទង