**សម្តេចធិបតី ផ្ញើសារលិខិតរំលែកមរណទុក្ខជូនក្រុមគ្រួសារសពលោក អឿន ចាន់ដារ៉ា និងលោក ពៅ នេពីន ដែលបានពលីក្នុងប្រតិបត្តិការបោសសម្អាតមីន នៅភូមិត្រពាំងប្រីយ៍ ឃុំបាក់អន្លង ស្រុកត្រពាំងប្រាសាទ**សម្ដេចប្រធានរដ្ឋសភាកម្ពុជា៖ ដំណើរទស្សកិច្ចប្រធានរដ្ឋសភាម៉ាឡេស៊ី ក្នុងស្មារតីមិត្តភាពល្អនិងក្រុមគ្រួសារអាស៊ាន នាំមកនូវផលប្រយោជន៍រួមដល់ពលរដ្ឋ**នាយករដ្ឋមន្ត្រីថៃ៖ គណៈរដ្ឋមន្ត្រីបានអនុម័តសេចក្តីព្រាងច្បាប់ដែលនឹងធ្វើឱ្យល្បែងស៊ីសងនិងកាស៊ីណូមានភាពស្របច្បាប់**អ.ដ.ក. និងគណៈមេធាវីនៃកម្ពុជា សហការរៀបចំនូវសិក្ខាសាលាស្តីពី “បេសកកម្មនៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងកិច្ចសហប្រតិបត្តិការជាមួយគណៈមេធាវីនៃកម្ពុជា”**អ.ដ.ក. ដោះស្រាយបញ្ចប់វិវាទពាក់ព័ន្ធនឹងពាណិជ្ជកម្មមួយករណីទៀត**ឯកឧត្ដមបណ្ឌិត អៀង ស៊ុនលី ដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិភាក្សាលើ «សេចក្ដីព្រាងយុទ្ធសាស្ត្រស្ដីពីការកែទម្រង់ការគ្រប់គ្រងសហគ្រាសសាធារណៈ ឆ្នាំ២០២៥-២០៣០»**កោះរមណីយដ្ឋាន Phuket របស់ថៃ ពោរពេញទៅដោយសំរាម ខណៈក្នុងផ្ទៃសមុទ្រមានដបប្លាស្ទិក និងកំប៉ុងស្រាបៀរជាច្រើន**ឯកឧត្តម សួស ប្រាថ្នា ដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើការរៀបចំនិមិត្តសញ្ញារដ្ឋបាលក្រុង ស្រុក នៃខេត្តកែប**នាយកប្រតិបត្តិ TikTok គ្រោងនឹងចូលរួមពីធីឡើងកាន់តំណែងប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក ដូណាល់ ត្រាំ**នាយករដ្ឋមន្រ្តីដាណឺម៉ាក ជួបសន្ទនាតាមទូរស័ព្ទជាមួយ ប្រធានាធិបតីជាប់ឆ្នោតលោក ដូណាល់ ត្រាំ**តើអ្វីទៅជា «ផែនការយុទ្ធសាស្ត្របង្កើនចំនួនស្រ្តីក្នុងមុខតំណែង គ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ» ? **សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញសម្ពោធសមិទ្ធផលនានា នៅក្នុងភូមិប៊ុនរ៉ានីសែនជ័យ ដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់**អ៊ីរ៉ង់សាទរកិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សា ថាជាជ័យជំនះរបស់ប៉ាឡេស្ទីន**លោក Biden អាចនឹងលើកលែងទោសអ្នកលេចធ្លាយកំណត់ត្រាពន្ធរបស់លោក Trump**រដ្ឋមន្ត្រី ឈាង រ៉ា៖ អ្នកដឹកនាំ ត្រូវតែមានភាពបុរេសកម្ម និងនវានុវត្តន៍ គិតមុនគ្រប់ជំហាន ទើបមានការរីកចម្រើន និងជឿនលឿន**ឯកឧត្តមបណ្ឌិត កៅ ថាច ប្តេជ្ញានឹងបំពេញមុខងាររួមដើម្បីគាំទ្រវិស័យកសិកម្មលើកកម្ពស់ជីវភាពប្រជាកសិករ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម**ឈរលើផលប្រយោជន៍ប្រជាពលរដ្ឋ ប្រធានរដ្ឋសភាកម្ពុជា និងម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការសភា ពង្រីកទំនាក់ទំនងប្រជាជន ការវិនិយោគ ទេសចរណ៍ និងអប់រំ**អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដោះស្រាយបញ្ចប់ វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់មួយករណី**លោកយាយពិការជើងម្នាក់ តស៊ូរើសអេតចាយចិញ្ចឹមចៅ៤នាក់ នៅភូមិត្រាំតាសុល ស្រុកវ៉ារិន ខេត្តសៀមរាបទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា**សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មរាប់រយបន្ថែមទៀតប្រឆាំងនឹងរុស្ស៉ី ដើម្បីព្យាយាមបង្កើនសម្ពាធលើទីក្រុងមូស្គូ

IMF ព្រមានពីហានិភ័យចំពោះសេដ្ឋកិច្ចអាស៊ី ខណៈមានភាពតានតឹងពាណិជ្ជកម្មនិងកំណើនសេដ្ឋកិច្ចទាបនៅចិន

តូក្យូ៖ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានឱ្យដឹងកាលពីថ្ងៃសុក្រថា ហានិភ័យចំពោះសេដ្ឋកិច្ចរបស់តំបន់អាស៊ីបានកើនឡើងដោយសារការកើនឡើងភាពតានតឹងពាណិជ្ជកម្ម វិបត្តិអចលនទ្រព្យនៅប្រទេសចិន និងភាពអាចកើតមានភាពចលាចលទីផ្សារបន្ថែមទៀត។

យោងតាមសចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ មូលនិធិ IMF បានឱ្យដឹងថា សម្ពាធតម្លៃធ្លាក់ចុះជាបន្តបន្ទាប់ពីប្រទេសចិនអាច «បង្កភាពតានតឹងផ្នែកពាណិជ្ជកម្ម» ដែលធ្វើឱ្យប៉ះពាល់ដល់វិស័យនានានៅក្នុងប្រទេសជិតខាងរបស់ប្រទេសចិនដែលមានរចនាសម្ព័ន្ធនាំចេញស្រដៀងគ្នា ដែលជំរុញឱ្យទីក្រុងប៉េកាំងចាត់វិធានការដើម្បីសម្រេចបាននូវការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ខ្លួនដែលពឹងផ្អែកលើតម្រូវការនាំចេញ។

មូលនិធិ IMF បានឱ្យដឹងនៅក្នុងរបាយការណ៍ស្តីពីចក្ខុវិស័យសេដ្ឋកិច្ចប្រចាំតំបន់របស់ខ្លួនសម្រាប់ទ្វីបអាស៊ីថា៖ «ការថមថយកំណើនសេដ្ឋកិច្ចកាន់តែយូរនិងខ្លាំងជាងការរំពឹងទុកនៅក្នុងប្រទេសចិននឹងមានគ្រោះថ្នាក់សម្រាប់ទាំងតំបន់ និងសេដ្ឋកិច្ចពិភពលោក»។

មូលនិធិ IMF បានបន្តថា ការឆ្លើយតបគោលនយោបាយរបស់ប្រទេសចិនមានសារៈសំខាន់នៅក្នុងបរិបទនេះ ដោយអំពាវនាវឱ្យមានការដាក់ចេញវិធាននានាដើម្បីជួយសម្រួលដល់ការកែសម្រួលវិស័យអចលនទ្រព្យ និងពង្រឹងការប្រើប្រាស់ឯកជន។

ក្នុងការព្យាករចុងក្រោយរបស់ខ្លួន មូលនិធិ IMF រំពឹងថា សេដ្ឋកិច្ចរបស់អាស៊ីនឹងកើនឡើង ៤,៦ភាគរយ នៅឆ្នាំ២០២៤ និង ៤,៤ភាគរយ នៅឆ្នាំ២០២៥ ហើយការដាក់ចេញគោលនយោបាយរូបិយវត្ថុដែលធូររលុងនៅទូទាំងពិភពលោកត្រូវបានគេមើលឃើញថានឹងជួយជំរុញតម្រូវការឯកជននៅឆ្នាំក្រោយ។

មូលនិធិ IMF បានបន្ថែមថា ហានិភ័យ មានទំនោរទៅរកការធ្លាក់ចុះ ខណៈដែលវិធានការរឹតបន្តឹងរូបិយវត្ថុកន្លងមក និងភាពតានតឹងភូមិសាស្ត្រនយោបាយអាចប៉ះពាល់ដល់តម្រូវការសកល បង្កើនការចំណាយលើការធ្វើពាណិជ្ជកម្ម និងប៉ះពាល់ដល់ទីផ្សារ។

IMF បានបន្តថា ហានិភ័យស្រួចស្រាលគឺជាការកើនឡើងពន្ធសងសឹកទៅវិញទៅមករវាងដៃគូពាណិជ្ជកម្មសំខាន់ៗ ដែលនឹងធ្វើឱ្យមានការបែកបាក់ពាណិជ្ជកម្មកាន់តែធ្ងន់ធ្ងរ និងប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចនៅក្នុងតំបន់។

IMF បានឱ្យដឹងទៀតថា ភាពច្របូកច្របល់ទីផ្សារនាពេលថ្មីៗនេះក៏អាចបង្ហាញពីភាពប្រែប្រួលនាពេលអនាគតផងដែរដោយសារតម្លៃទីផ្សារដោយសារការកាត់បន្ថយអត្រាការប្រាក់បន្ថែមទៀតរបស់ធនាគារកណ្តាលអាមេរិក និងការដំឡើងអត្រាការប្រាក់បន្តិចម្តងៗរបស់ធនាគារកណ្តាលជប៉ុន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

អត្ថបទដែលជាប់ទាក់ទង