រដ្ឋមន្ត្រីទេសចរណ៍ និងអភិបាលខេត្តកំពង់ចាម ឧបត្ថម្ភម៉ូតូ១គ្រឿង និងផ្ដល់អាហារូបករណ៍ដល់យុវតី គឹម យ៉េកហ៊ាង ដែលទទួលបាននិទ្ទេស A ហើយមានជីវភាពខ្វះខាត
ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានឧបត្ថម្ភម៉ូតូ១គ្រឿង និងផ្ដល់អាហារូបករណ៍ ១កន្លែងដល់យុវតី គឹម យ៉េកហ៊ាង ដែលប្រឡងជាប់បាក់ឌុបទទួលបាននិទ្ទេស A ហើយមានជីវភាពខ្វះខាត រស់នៅភូមិដីក្រហម ឃុំសូភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
ក្នុងចំណោមបេក្ខជនជាង២ពាន់នាក់ដែលប្រឡងជាន់និទ្ទេស A ក៏មានយុវតី គឹម យ៉េកហ៊ាង ម្នាក់ដែរ ប៉ុន្តែដោយសារជីវភាពខ្វះខាតខ្លាំង ទើបនាងមិនមានលទ្ធភាពបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា ដែលជារឿងគួរឲ្យសោកស្ដាយសម្រាប់នាងនិងគ្រួសារ។
បន្ទាប់ពីឃើញព័ត៌មាននៅលើបណ្ដាញសង្គម នាថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម រដ្ឋមន្ត្រី ហួត ហាក់ និងឯកឧត្តមអភិបាលខេត្ត អ៊ុន ចាន់ដា ក៏បានចុះទៅមើលស្ថានភាពពិតដល់ផ្ទះរបស់យុវតី គឹម យ៉េកហ៊ាង និងបានជួបសំណេះសំណាល និងលើកទឹកចិត្តដល់យ៉េកហ៊ាងឲ្យតាំងចិត្តបន្តការសិក្សាទៅមុខទៀត ពិសេសថ្នាក់ដឹកនាំទាំងពីរបានឧបត្ថម្ភម៉ូតូ១គ្រឿង និងផ្ដល់អាហារូបករណ៍១កន្លែងដល់យុវតី គឹម យ៉េកហ៊ាង ដើម្បីមានឱកាសបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា ៕