**នាយករដ្ឋមន្ត្រីជប៉ុន នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសវៀតណាម និងហ្វីលីពីន ចាប់ពីថ្ងៃអាទិត្យនេះ**គណៈកម្មាធិការអឺរ៉ុប កំពុងវាយតម្លៃថា តើអាចបង្កើតច្បាប់ ដើម្បីហាមឃាត់ក្រុមហ៊ុននានានៅក្នុង EU មិនឱ្យចុះហត្ថលេខាលើកុងត្រាថ្មី សម្រាប់ឥន្ធនៈហ្វូស៉ីលរុស្ស៉ីបានឬអត់**បេសកជនរបស់ប្រធានាធិបតីអាមេរិក នឹងបំពេញទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូក្នុងសប្តាហ៍នេះ**រដ្ឋមន្ត្រីការបរទេសអាមេរិក នឹងមិនចូលរួមកិច្ចពិភាក្សាក្នុងទីក្រុងឡុងដ៍ ដែលមានបំណងបញ្ចប់សង្គ្រាមនៅអ៊ុយក្រែននោះទេ**រដ្ឋមន្ត្រីការបរទេសអាមេរិក នឹងមិនចូលរួមកិច្ចពិភាក្សាក្នុងទីក្រុងឡុងដ៍ ដែលមានបំណងបញ្ចប់សង្គ្រាមនៅអ៊ុយក្រែននោះទេ**សម្តេចតេជោ ថ្លែងអំណរគុណរាជរដ្ឋាភិបាលថៃ ដែលបានផ្តល់ការយកចិត្តទុកដាក់ ចំពោះពលករកម្ពុជាដែលកំពុងធ្វើការនៅប្រទេសថៃ**ចិន ថាសង្រ្គាមពន្ធគយនិងពាណិជ្ជកម្ម កំពុងបំផ្លាញសិទ្ធនិងផលប្រយោជន៍ស្របច្បាប់របស់ប្រទេសទាំងអស់**ប្រមុខការពារជាតិហ្វីលីពីន ថាខ្លួនកំពុងត្រៀមទទួលប្រព័ន្ធមីស៉ីលឈុតថ្មីពីឥណ្ឌា ដើម្បីពង្រឹងសមត្ថភាពការពារតាមបណ្តោយឆ្នេររបស់ខ្លួន**ជនសង្ស័យ៣នាក់ ត្រូវបានអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនទៅសាលាដំបូងខេត្ត ឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួច (សម្ភារៈសំណង់) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**ក្រសួងការងារ ជូនដំណឹងស្តីពី ករណីឆបោកបុគ្គលិករដ្ឋបាល ឬតំណាង សហគ្រាស គ្រឹះស្ថាន ឬសាមីកម្មករនិយោជិត ឱ្យប្រើមធ្យោបាយក្លែងក្លាយក្នុងការទូទាត់ថ្លៃសេវាសាធារណៈរបស់ក្រសួង**គ្រួសាររងគ្រោះខ្យល់កន្ត្រាក់ចំនួន ១០គ្រួសារ នៅក្នុងឃុំចង្ហារស្រុកអូជ្រៅ ទទួលបានអំណោយសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ**សមត្ថកិច្ចក្រសួងបរិស្ថាន រកឃើញករណីល្មើសច្បាប់របស់ក្រុមហ៊ុនព្រីន៤ នៅក្នុងខេត្តកណ្តាល**សម្តេចប្រធានរដ្ឋសភា អបអរសារទរចំពោះរាជរដ្ឋាភិបាលកម្ពុជា-ថៃ ដែលបានបន្តពង្រឹងកិច្ចសហប្រតិបត្តិការ បើកចំហឈរលើការជឿទុកចិត្តគ្នា ដើម្បីនាំមកនូវផលប្រយោជន៍ជូនប្រទេស ទាំងសងខាង**កម្ពុជា-ថៃ ឯកភាពបន្តពង្រឹង និងពង្រីកភាពជាដៃគូយុទ្ធសាស្ត្រ ឱ្យកាន់តែរឹងមាំបន្ថែមទៀត**សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណរដ្ឋាភិបាលថៃ ដែលបានលើកលែងថ្លៃទិដ្ឋាការសម្រាប់ពលរដ្ឋខ្មែរ ដែលមកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ**មេដឹកនាំកម្ពុជា-ថៃ ប្ដេជ្ញាចិត្តរួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការប្រឆាំងរាល់ឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញ**កម្ពុជា-ថៃ ឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការកងទ័ព ជាពិសេសបណ្តាកងអង្គភាពដែលឈរជើងនៅតាមបណ្តាព្រំដែន**កម្ពុជា ថ្លែងអំណរគុណថៃ ដែលមិនអនុញ្ញាតឱ្យជនណាម្នាក់ប្រើប្រាស់ទឹកដីថៃ ដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងធ្វើសកម្មភាពដែលបង្កគ្រោះថ្នាក់ដល់កម្ពុជា**សម្តេចធិបតី ហ៊ុន ម៉ាណែត រៀបចំពិធីជប់លៀងផ្លូវការជាកិត្តិយស ជូននាយករដ្ឋមន្ត្រីថៃ និងគណៈប្រតិភូ**នាយករដ្ឋមន្ត្រីកម្ពុជា-ថៃ អញ្ជើញធ្វើសេចក្តីថ្លែងការណ៍រួម

ប្រទេសថៃ មានផែនការបន្ធូរបន្ថយបំណុល និងអាចសម្រាលវិធានកម្ចីទិញផ្ទះ

បាងកក៖ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃបានឲ្យដឹងកាលពីថ្ងៃសុក្រថា ប្រទេសថៃកំពុងរៀបចំផែនការដោះស្រាយបំណុលគ្រួសារ រួមទាំងការព្យួរការប្រាក់ និងកាត់បន្ថយការបង់ប្រាក់ដើមលើបំណុលមិនល្អមួយចំនួន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានរាយការណ៍ដោយដកស្រង់សម្ដីលោករដ្ឋមន្ត្រី Pichai Chunhavajira ខណៈថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មានថា ស្ថិតក្រោមសំណើច្បាប់នេះ អ្នកខ្ចីដែលមានបំណុលហួសកាលកំណត់សង់ចន្លោះពីមួយខែទៅ ១២ខែ នឹងទទួលបានការព្យួរការប្រាក់រយៈពេល ៣ឆ្នាំ និងការកាត់បន្ថយការទូទាត់ប្រាក់ដើមចំនួន ៥០ភាគរយ។

លោករដ្ឋមន្ត្រី បានបន្តថា វិធានការនេះដែលនឹងត្រូវពិភាក្សាជាមួយសមាគមធនាគារក៏នឹងរួមបញ្ចូលទាំងការពន្យាររយៈពេលបង់សង និងការអនុញ្ញាតឱ្យធនាគារពិចារណាផ្តល់ប្រាក់កម្ចីថ្មីផងដែរ។

លោករដ្ឋមន្ត្រីមានប្រសាសន៍ថា បំណុលរបស់ក្រុមអ្នកខ្ចីប្រភេទនេះអាចត្រូវបានដោះស្រាយ។ លោកបានបន្ថែមថា បំណុលដែលហួសកាលកំណត់សងយូរជាងមួយឆ្នាំអាចនឹងពិបាកដោះស្រាយជាង។

លោក Pichai បានបន្ថែមទៀតថា ធនាគារពាណិជ្ជបានយល់ព្រមជាមួយវិធានការទាំងនេះនៅក្នុងការពិភាក្សាកន្លងមក និងបានបន្ថែមថា ក្រសួងនឹងពិចារណាជួយបង់ការចំណាយរបស់ធនាគារ ប្រសិនបើសំណើទាំងនេះត្រូវបានទទួលយក។

លោក Pichai បានថ្លែងថា សំណើទាំងនេះដើម្បីដោះស្រាយបំណុលនឹងជួយឱ្យកូនបំណុលកម្ចីលក់រាយរៀបចំបំណុលរបស់ពួកគេឡើងវិញ និងមានលទ្ធភាពទទួលបានឥណទានបន្ថែមទៀត។

ប្រទេសថៃមានអនុបាតបំណុលគ្រួសារធៀបនឹងផលិតផលក្នុងស្រុកសរុបចំនួន ៨៩,៦ភាគរយគិតត្រឹមដំណាច់ខែមិថុនា ស្មើនឹង ១៦,៣ពាន់ពាន់លានបាត (៤៨២ពាន់លានដុល្លារ) ដែលជាកម្រិតខ្ពស់មួយចំណោមប្រទេសនៅអាស៊ី។

លោក Pichai ក៏បានបញ្ជាក់ផងដែរថា លោកនឹងពិភាក្សាអំពីការបន្ធូរបន្ថយវិធានកម្ចីធៀបនឹងតម្លៃជាមួយធនាគារកណ្តាល ដើម្បីគាំទ្រដល់វិស័យអចលនទ្រព្យ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

អត្ថបទដែលជាប់ទាក់ទង