**វិភាគអន្តរជាតិ៖ មូលហេតុអ្វីបានជាលោក សុី ជីនពីង ជំរុញកិច្ចសហប្រតិបត្តិការ G20 ក្នុងវិបត្តិពិភពលោក**អ៊ីស្រាអែល បើកវាយប្រហារទីក្រុង Beirut បណ្ដាលឱ្យប្រធានទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមហេសបូឡាម្នាក់បានស្លាប់**អភិបាលខេត្តសៀមរាប ទទួលស្វាគមន៍គណៈប្រតិភូនៃអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ IDC-CDI**អភិសន្តិបណ្ឌិត ស សុខា លើកទឹកចិត្តដល់សិស្សានុសិស្សដែលប្រឡងបាក់ឌុបជាប់និទ្ទេស A ក្នុងខេត្តព្រៃវែង ឱ្យបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា ជាទន់ដើម្បីអភិវឌ្ឍខ្លួន និងប្រទេសជាតិ ក្នុងនាមជាយុវជបន្តវេន**ពិធីបញ្ចាំងជាលើកដំបូងនៃភាពយន្តឯកសារផលិតដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនរឿង « ពីមហាកំពែងដល់ Machu Picchu» និងការដាក់ឱ្យប្រើប្រាស់នៃផេកបណ្តាញទំនាក់ទំនងសង្គមជាភាសា Quechua បានប្រារព្ធធ្វើឡើងនៅរដ្ឋធានីប្រទេសប៉េរូ**លោកXi Jinpingជួបសន្ទនាជាមួយលោកដិនប្រធានាធិបតីអាមេរិក**នាយករដ្ឋមន្ត្រីអេត្យូពី សម្ពោធមជ្ឈមណ្ឌលស្រាវជ្រាវកោសល្យវិច្ច័យ ដែលគាំទ្រដោយចិន**លោក ស៊ី ជីនពីង អបអរសាទរចំពោះការដាក់ឱ្យដំណើរការនាវាខួងអណ្តូងទឹកជ្រៅរបស់ប្រទេសចិន**អ្នកនាំពាក្យក្រសួងការបរទេសចិន បង្ហាញលទ្ធផលស្តីពីជំនួបរវាងប្រធានាធិបតីចិន និងសហរដ្ឋអាមេរិក នៅទីក្រុងលីម៉ា**បេសកកម្ម របស់អាវុធហត្ថរាជធានីភ្នំពេញ ក្នុងព្រះរាជពិធីបុណ្យអុំទូក រយៈពេល៣ថ្ងៃ ត្រូវបានបញ្ចប់ដោយមោទនភាព**ឯកឧត្តមទេសរដ្ឋមន្ត្រី ប៉ែន វិបុល ផ្ញើសារលិខិតគោរពជូនពរ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមចុះពិនិត្យទីតាំងសាងសង់អគាររដ្ឋបាលក្រុងកំពង់សោម និងចូលរួមកិច្ចប្រជុំពាក់ព័ន្ធនឹងការបង្កើតក្រុងកំពង់សោម**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចុះពិនិត្យទីតាំងសាងសង់អគាររដ្ឋបាលក្រុងកំពង់សោម និងកិច្ចប្រជុំពាក់ព័ន្ធនឹងការបង្កើតក្រុងកំពង់សោម**ប្រធានាធិបតីចិន ប្តេជ្ញានឹងធ្វើការជាមួយរដ្ឋបាលអាមេរិក ដែលទើបចូលកាន់តំណែងថ្មី លោក ដូណាល់ ត្រាំ ខណៈជួបពិភាក្សាចុងក្រោយជាមួយលោក ចូ បៃដិន នៅប្រទេសប៉េរូ**ប្រជាជនអាល្លឺម៉ង់ ប្រមាណ៣លាននាក់ ដែលមានវ័យចំណាស់ កំពុងប្រឈមមុខនឹងភាពក្រីក្រ**យ៉ាងហោចណាស់មនុស្ស ៨នាក់ស្លាប់ និង ១៧នាក់រងរបួស ក្នុងពេលវាយប្រហារដោយកាំបិតនៅសាលាវិជ្ជាជីវៈមួយកន្លែងនៅភាគខាងកើតប្រទេសចិន**ឧត្តមសេនីយ៍ឯក ច័ន្ទ សុភក្រ្តា ផ្ញើសារលិខិតគោរពជូនពរ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ**អភិបាលខេត្តតាកែវ ចុះពិនិត្យស្ថានភាពការងារបង្កបង្កើនផលស្រូវ រដូវវស្សា និងដំណាំរួមផ្សំផ្សេងៗ របស់កសិករ**ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន៖ ចលនាកាយរឹទិ្ធ គឺជាការអប់រំក្រៅប្រព័ន្ធ និងជាចលនាស្ម័គ្រចិត្តសម្រាប់កុមារ និងយុវជន ដែលបានចាប់បដិសនិ្ធឡើងនៅក្នុងឆ្នាំ១៩០៧**ក្រុមការងារការិយាល័យគ្រឹះស្ថានសិក្សានៃគណៈកម្មាធិការអាហារូបករណ៍ អ.ម.ត ចុះបំពេញបេសកកម្ម នៅប្រទេសចិន

ការបោះជំរំសមាគមកាយប្ញទ្ធិនារីកម្ពុជា ៣យប់ ៤ថ្ងៃ បញ្ចប់ដោយជោគជ័យ និងស្នាមញញឹម

ភ្នំពេញ៖ ការបោះជំរំ របស់សមាគមកាយប្ញទ្ធិនារីកម្ពុជា រយៈពេល ៣យប់ ៤ថ្ងៃ នៅលើទឹកដីខេត្តមណ្ឌលគិរី ក្រោមប្រធានបទ «យុវតីយើង អនាគតអ្នកដឹកនាំយើង» បានបញ្ចប់ទៅដោយភាពជោគជ័យ ជាមួយនឹងស្នាមញញឹម និងអនុស្សាវរីល្អៗ រវាងប្អូនៗ កុមារី យុវតី និងសមាជិការបស់សមាគមទាំងអស់ ក្រោមការផ្ដល់ភាពកក់ក្ដៅពីសំណាក់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការរបស់សមាគម។

ការជួបជុំគ្នាក្នុងការបោះជំរំ បានផ្ដល់ឱកាសដល់ប្អូនៗ កុមារី និងយុវតី សមាគមកាយប្ញទ្ធិនារីកម្ពុជា ទាំង ៦សាខា រួមមាន៖ សាខារាជធានីភ្នំពេញ សាខាខេត្តកណ្ដាល សាខាខេត្តសៀមរាប សាខាខេត្តបាត់ដំបង សាខាខេត្តពោធិ៍សាត់ និងសាខាខេត្តមណ្ឌលគិរី ទទួលបានចំណេះដឹងថ្មីៗ ជាច្រើន តាមរយៈការអប់រំ បំណិនជីវិត និងការកម្សាន្តសប្បាយ ដោយក្នុងនោះ មានសកម្មភាពសំខាន់ៗ ដូចជា ការធ្វើសមាធិ និងយោគៈ ការពង្រឹងភាពជាអ្នកដឹកនាំ តាមរយៈការពិភាក្សាក្រុម ការបង្រៀនធ្វើម្ហូប ព្រមទាំងការរៀបចំពិធីដុតភ្លើងគប់ ដើម្បីឆ្លុះបញ្ចាំងពីភាពអង់អាចនៃកម្លាំសាមគ្គីរបស់យុវតី។ តាមរយៈសកម្មភាពទាំងអស់នេះ គឺបានបង្រៀនឱ្យពួកគេចេះធ្វើការងារជាក្រុម ចេះសហការគ្នា ចេះស្រលាញ់គ្នាដូចជាបងប្អូន ចែករំលែកបទពិសោធន៍ល្អៗជាមួយគ្នា និងជាពិសេសបានពង្រឹងសមត្ថភាព និងភាពក្លាហានរបស់ពួកគេដើម្បីក្លាយជាយុវតីគំរូ និងជាធនធានមនុស្សល្អនៅក្នុងសង្គម។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការសមាគមកាយប្ញទ្ធិនារីកម្ពុជា បានមានប្រសាសន៍នៅក្នុងថ្ងៃបើកការបោះជំរំ នាព្រឹកថ្ងៃទី១ ខែវិច្ឆិកា ថា តាមរយៈការរួបរួមគ្នានារយៈពេលកន្លងមក នាំឱ្យសមាគមកាយប្ញទ្ធិនារីកម្ពុជាមានភាពរីកចម្រើនជាលំដាប់ដោយបានពង្រីកនូវសាខាថ្មីៗបន្ថែម ហើយនៅជំហានបន្ទាប់ សមាគមនឹងបន្តអនុវត្តតាមផែនការសកម្មភាពក្នុងចក្ខុវិស័យធ្វើយ៉ាងណាផ្ដល់ការអប់រំ បណ្ដុះបណ្ដាល ពង្រឹងសមត្ថភាពរបស់កុមារី និងយុវតីកម្ពុជាឱ្យពួកគេក្លាយជាអ្នកដឹកនាំនាថ្ងៃអនាគត។

ក្នុងឱកាសនោះដែរ លោកជំទាវបណ្ឌិតក៏បានមានប្រសាសន៍ ជំរុញលើកទឹកចិត្តយុវតី ឱ្យពួកគេមានភាពក្លាហាន និងចេះស្រលាញ់គ្នា ចេះជួយយកអាសារគ្នាទៅវិញទៅមក និងសហការគ្នាធ្វើការងារជាក្រុមក្នុងកម្លាំងសាមគ្គីភាព ដើម្បីជាស្ពានឆ្ពោះទៅរកភាពជោគជ័យ។

លោកជំទាវបណ្ឌិតក៏បានលើកឡើងពីតួអង្គស្រ្តីជាអ្នកដឹកនាំសំខាន់ជុំវិញពិភពលោកមកធ្វើជាឧទាហរណ៍សម្រាប់ប្អូនៗ ថា បច្ចុប្បន្ននេះពិភពលោកបានឱ្យតម្លៃស្រ្តីជាខ្លាំង ហើយចាប់តាំងឆ្នាំ ២០១៦ មក មានស្ថិតិបង្ហាញថាស្រ្តីមានតួនាទីយ៉ាងសំខាន់ទាំងនៅក្នុងវិស័យឯកជន និងក្នុងជួររាជរដ្ឋាភិបាល។ ជាមួយគ្នានេះដែរ លោកជំទាវបណ្ឌិតក៏បានផ្ដល់ភាពកក់ក្ដៅដល់ប្អូនៗ និងបង្ហាញការជឿជាក់ថាយុវតីកម្ពុជានឹងក្លាយជាអ្នកដឹកនាំសំខាន់ៗនាពេលអនាគត។

តាមរយៈការបោះជំរំប្រចាំឆ្នាំនេះ ក៏បានផ្ដល់ឱកាសឱ្យប្អូនៗ កុមារី និងយុវតី បានឈ្វេងយល់បន្ថែមទៀតពីសក្ដានុពលទេសចណ៍ក្នុងទឹកដីភូមិភាគឦសាន ក៏ដូចជាបានស្គាល់ពីវប្បធម៌ប្រពៃណី និងការរស់នៅរបស់ប្អូនជនជាតិដើមភាគិតិចពូនង ព្រមទាំងការធ្វើទស្សនកិច្ចនៅតំបន់បង្គោលព្រំដែនកម្ពុជា-វៀតណាម ថែមទៀតផង។

៣យប់ ៤ថ្ងៃ នៃការបោះជំរំសមាគមកាយប្ញទ្ធិនារីកម្ពុជា ទទួលបានជោគជ័យ ប្រកបដោយស្នាមញញឹម និងអនុស្សាវរីយ៍ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមកាយប្ញទ្ធិនារីកម្ពុជា ព្រមទាំងមានការជួយអន្តរាគមពីសំណាក់កងរាជអាវុធហាត់ និងមន្រ្តីនគរបាល ខេត្តមណ្ឌលគិរី និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ។

គួរជម្រាបជូនថា ការបោះជំរំប្រចាំឆ្នាំនេះប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី ៣១ ខែតុលា – ៣ ខែវិច្ឆិកា ឆ្នាំ ២០២៤ ក្រោមប្រធានបទ «យុវតីយើង អនាគតអ្នកដឹកនាំយើង»។ នេះគឺជាការបោះជំរំលើកទី៣ហើយ ចាប់តាំងពីលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជាអគ្គស្នងការរបស់សមាគម។ ក្នុងរយៈពេល៣ឆ្នាំនេះ សមាគមកាយឫទ្ធិនារីកម្ពុជា មានមោទកភាពចំពោះបេសកកម្មរបស់ខ្លួន ចំពោះវិថីមនុស្សធម៌នៃការអភិវឌ្ឍកុមារី និងយុវតី ដោយបានបង្កើនសមត្ថភាព បង្កើតស្នាមញញឹម និងភាពកក់ក្តៅមិនចំពោះតែ សមាជិកាគ្រប់រូប ប៉ុន្តែជាពិសេសភាពស្និទ្ធិស្នាលនិងការយកចិត្តទុកដាក់ ឧបត្ថម្ភគាំទ្រជាសម្ភារៈ ថវិកា ស្មារតី ពីសំណាក់ សម្តេចមហាបវរ  ធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ព្រមទាំងមានការចូលរួមពីសមាជិកា សមាជិកគាំទ្រ និងសប្បុរសជនជាច្រើនផ្សេងទៀត ៕

អត្ថបទដែលជាប់ទាក់ទង