ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមក្នុងពិធីផ្សព្វផ្សាយព្រឹត្តិការណ៍និងគោលការណ៍សំខាន់ៗរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម
ភ្នំពេញ៖ នាព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមស្ដាប់បទបង្ហាញក្នុងពិធីផ្សព្វផ្សាយព្រឹត្តិការណ៍និងគោលការណ៍សំខាន់ៗដោយសង្ខេបរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៅសាលប្រជុំខេត្តបាត់ដំបង ទីស្ដីការក្រសួងមហាផ្ទៃ។
ក្នុងពិធីនេះដែរក៏មានការការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គលេខាធិការ អគ្គាធិការ អគ្គនាយករង អគ្គលេខាធិការរង អគ្គាធិការរង ប្រធានអង្គភាពចំណុះក្រសួងមហាផ្ទៃ ព្រមទាំងមន្រ្តីពាក់ព័ន្ធជាច្រើនរូប ៕