ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី ជួបសំណេះសំណាល និងបើកចែកអាវរងា ជូនដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តព្រះសីហនុ
ភ្នំពេញ៖ នៅរសៀលថ្ងៃចន្ទ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានដឹកនាំប្រជុំត្រួតពិនិត្យជួរទ័ព ធ្វើការសំណេះសំណាល និងបើកចែកអាវរងា ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តព្រះសីហនុ និងបើកចែកសម្ភារៈបរិក្ខារ ជូនសិក្ខាកាមនៃកងរាជអាវុធហត្ថទើបជ្រើសរើសថ្មី សម្រាប់យកទៅប្រើប្រាស់ក្នុងពេលបំពេញការងារ និងហ្វឹកហ្វឺនផងដែរ ៕