អគ្គនាយកអាជ្ញាធជាតិអប្សរា ជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា
ភ្នំពេញ៖ នារសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ព្រមទាំងសហការី បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Shaharuddin Onn ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា។
ក្នុងជំនួបនោះ ភាគីទាំងពីរបានរំឭកពីការងារខ្លះ ដែលស្ថាប័ននៃប្រទេសម៉ាឡេស៊ី បានជួយលើការងារគ្រប់គ្រងរមណីយដ្ឋានអង្គរនាពេល កន្លងមក។
បន្ថែមពីនេះ ក៏មានការជជែកលើគម្រោងកិច្ចសហការនាពេលអនាគត រវាងប្រទេសម៉ាឡេស៊ី និងអាជ្ញាធរជាតិអប្សរា លើការងារអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរផងដែរ៕