អន្តរគណ:កម្មការរដ្ឋសភា ជួបប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ពិនិត្យមើលសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តលុបចោលកិច្ចព្រមព្រៀងពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម
ភ្នំពេញ៖ នៅវិមានរដ្ឋសភា នារសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ អន្តរគណ:កម្មការរដ្ឋសភា មានគណ:កម្មការទី៥ នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម សួស យ៉ារ៉ា គណ:កម្មការទី៦ ដឹកនាំដោយ ឯកឧត្តម អង្គ វង្ស វឌ្ឍានា គណ:កម្មការទី៩ ដឹកនាំដោយ លោកជំទាវ និន សាផុន បានជួបប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដឹកនាំដោយ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងសហការី ដើម្បីពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តលុបចោលកិច្ចព្រមព្រៀងពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម។
នៅក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកាគណ:កម្មការជំនាញនានារបស់រដ្ឋសភាផងដែរ ដែលជាស្មារតីរួមមួយនៅក្នុងដំណើរការពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ឱ្យបានល្អិតល្អន់ មុននឹងឈានទៅដល់ការធ្វើសេចក្តីសម្រេចឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាពខ្ពស់សម្រាប់ការអនុវត្តជាក់ស្តែង ៕