**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ**ឯកឧត្តម ប៉េង ពោធិ៍នា ជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន**ចាប់ខ្លួនមនុស្ស១០នាក់ រឹបអូសថ្នាំញៀនជាង២០០គីឡូក្រាម ក្នុងការបង្រ្កាបក្រុមរត់ពន្ធគ្រឿងញៀនពីកម្ពុជា និងឡាវ ទៅកាន់វៀតណាម**ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងប្រកាសកញ្ចប់ជំនួយចុងក្រោយរបស់ខ្លួន សម្រាប់អ៊ុយក្រែន**រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចិន ដើម្បីជំរុញលំហូរភ្ញៀវទេចររវាងប្រទេសទាំងពីរ**ឯកឧត្តម អ៊ុំ រាត្រី អំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ចូលរួមសហការជាមួយសមត្ថកិច្ចស្រង់ទិន្នន័យជនបរទេស ដែលកំពុងស្នាក់នៅខេត្តបន្ទាយមានជ័យ**កម្ពុជា ជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៥-២០២៦**សេចក្តីថ្លែងការណ៍រួម វេទិកានិពន្ធនាយក​សារព័ត៌មាន​កម្ពុជា លើកទី២១ ឆ្នាំ២០២៤ ស្ដីពី ​វិជ្ជាជីវៈ​សារព័ត៌​មាន​ និង​ការបញ្ចេញមតិ**ប្រមុខរាជរដ្ឋាភិបាល៖ ការបញ្ចប់ការវាស់វែងដីធ្លី នឹងជួយពង្រីកកំណើនជីវភាពប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង**លោក មាស ដារ៉ា ប្រកាសចូលកាន់មុខតំណែងជា ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយាដីខេត្តបន្ទាយមានជ័យជំនួសលោក អាង ណារិទ្ធ**ព្រះមហាក្សត្រ យាងដល់មាតុភូមិវិញហើយ ក្រោយបញ្ចប់ព្រះរាជទស្សនកិច្ច នៅខេត្តហៃណាន ប្រទេសចិន**ស៊ុយអែត នឹងបញ្ឈប់ការផ្តល់មូលនិធិដល់ទីភ្នាក់ងារសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន**លោក ចូ បៃដិន អនុញ្ញាតលើការផ្តល់ជំនួយយោធា ៥៧១.៣លានដុល្លារ សម្រាប់កោះតៃវ៉ាន់

ក្រសួងបរិស្ថាន និងដៃគូ ប្រគល់ពានរង្វាន់នៃការប្រកួតប្រជែងប្រសិទ្ធភាពថាមពលកម្ពុជា រដូវកាលទី២ ដែលបានផ្តោតលើការអនុវត្តប្រសិទ្ធភាពថាមពល នៅក្នុងអគារពាណិជ្ជកម្ម

 

ភ្នំពេញ៖ សាលាទេសចរណ៍អង្គការ Ecole Paul Dubrule នៅខេត្តសៀមរាប បានឈ្នះពានរង្វាន់ជ័យលាភីគឺលេខ១ ពីកម្មវិធីប្រកួតប្រជែងប្រសិទ្ធភាពថាមពលកម្ពុជា រដូវកាលទី២ ហើយពានរង្វាន់លេខ២ បានទៅលើ ក្រុមហ៊ុន Lotus Green Team និងលេខ៣ ក្រុមហ៊ុន Confluences។ ក្រសួងបរិស្ថាន សហការជាមួយក្រុមហ៊ុន Sevea បានរៀបចំ “ពិធីបិទ និងប្រគល់ពានរង្វាន់នៃការប្រកួតប្រជែងប្រសិទ្ធភាពថាមពលកម្ពុជា (CEE Comp) រដូវកាលទី២” នៅទីស្តីការក្រសួងបរិស្ថាន នារសៀលថ្ងៃចន្ទ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ បន្ទាប់ពីមានការគាំទ្រពី Cambodia Climate Change Alliance (CCCA3) ក្នុងការប្រកួតប្រជែង ចាប់ផ្តើមពីខែមិថុនា ឆ្នាំ២០២៣ ដោយបានប្រមូលផ្តុំក្រុមហ៊ុនចំនួន១៨ និងអគារពាណិជ្ជកម្មចំនួន២១ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសការចូលរួមចំណែករបស់ជាតិ ដើម្បីអនុវត្តអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិ ស្ដីពីការប្រែប្រួលអាកាសធាតុ(NDC) យុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែង ប្រកបដោយ អព្យាក្រឹតកាបូន (LTS4CN) រួមជាមួយការអនុវត្តពេញលេញនៃយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដែលជំរុញឱ្យអនគតរបស់កម្ពុជាមានភាពស្អាត បៃតង និងចីរភាព។

ក្នុងឱកាសនោះ ក្រុមហ៊ុនដែលទទួលជ័យលាភី ពានរង្វាន់ខាងផ្នែកអគារពាណិជ្ជកម្ម (Category 1 -Building) ប្រភេទ១ គឺក្រុមហ៊ុន COVA ពានរង្វាន់ជ័យលាភីប្រភេទ២(Category 2 -Building) បានទៅលើក្រុមហ៊ុន Lotus Green Team ពានរង្វាន់ជ័យលាភីប្រភេទ៣ (Category 3 -Building) គឺក្រុមហ៊ុន Zuellig Pharma។ ទទឹមនឹងនេះ ក្រុមហ៊ុនដែលទទួលជ័យលាភី ពានរង្វាន់ខាងផ្នែកអគារសណ្ឋាគារ (Category 1 -Hotel) ប្រភេទ១ គឺសាលាទេសចរណ៍អង្គការ Ecole Paul Dubrule និងពានរង្វាន់ជ័យលាភីប្រភេទ២ (Category 2 – Hotel) បានទៅលើក្រុមហ៊ុនសណ្ឋាគារ Sun and Moon។ ក្រុមហ៊ុនជាច្រើនផ្សេងទៀត បានទទួលរង្វាន់លើកទឹកចិត្ត និងបណ្ណសរសើរ សម្រាប់ជ័យលាភី Best Performance Awards ផងដែរ។

ឯកឧត្តម ប៉ោ និមល អនុរដ្ឋលេខាធិការ ក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថា កម្មវិធីលើកដំបូងបង្អស់នៅកម្ពុជានេះ បានបង្ហាញពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការលើកកម្ពស់ប្រសិទ្ធភាពថាមពល តាមរយៈគោលនយោបាយ និងគំនិតផ្តួចផ្តើមដូចជាគោលនយោបាយជាតិស្តីពីប្រសិទ្ធភាពថាមពលឆ្នាំ ២០២២-២០២៣ ដែលមានគោលដៅគឺកាត់បន្ថយការប្រើប្រាស់ ថាមពលចំនួន ១៩% នៅឆ្នាំ២០៣០។

ឯកឧត្តម វ៉ាន់ មុនីនាថ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងថា គោលដៅរបស់ក្រសួងបរិស្ថាន គឺដើម្បីជំរុញវប្បធម៌ នៃការសន្សំសំចៃថាមពល ដោយចូលរួមពីសំណាក់អ្នកប្រើប្រាស់ តាមរយៈការប្រកួតប្រជែងប្រកបដោយភាពច្នៃប្រឌិត និងគំនិតផ្តួចផ្តើម លើការអប់រំជួយដល់ដល់បរិស្ថាន។ កម្មវិធីនេះ បានចូលរួមចំណែកពីភាគីពាក់ព័ន្ធ និងបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការសម្រេចឲ្យបានអព្យាក្រឹតភាពកាបូននាឆ្នាំ២០៥០ ក៏ដូចជាចូលរួមការកាត់បន្ថយការប្រែប្រួលអាកាសធាតុ។

ឯកឧត្តម បានសង្កត់ធ្ងន់លើសារៈសំខាន់ នៃប្រសិទ្ធភាពថាមពល ក្នុងការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា ជាពិសេសក្នុងវិស័យអគារពាណិជ្ជកម្ម។ ឯកឧត្តមបានលើកទឹកចិត្តឲ្យភាគីម្ចាស់អគារពាណិជ្ចកម្ម ឧស្សាហកម្មចូលរួមចំណែកឲ្យបានកាន់តែច្រើន នៅក្នុងកម្មវិធីប្រកួតប្រជែង សម្រាប់រដូវកាលក្រោយក្នុងពេលខាងមុខ។

លោកស្រី Laura Pretto, អ្នកជំនាញខាងផ្នែកប្រែប្រួលអាកាសថាតុ, UNDP/CCCA3 បានលើកឡើងថា កម្មវិធីបានទាក់ទាញការចូលរួមយ៉ាងសកម្ម របស់វិស័យឯកជន ដែលបង្ហាញពីតួនាទីសំខាន់ របស់ក្រុមហ៊ុនពាណិជ្ជកម្ម និងសណ្ឋាគារជាច្រើន ដែលបានចំណាយពេលវេលា និងខិតខំប្រឹងប្រែងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ពីអគាររបស់ខ្លួន។ វាបានបង្ហាញពីភាពចាំបាច់ ចំពោះចូលរួម ពីវិស័យឯកជនកាន់តែច្រើន ដើម្បីធានាបាននូវការពន្លឿន ក្នុងការផ្តល់ហិរញ្ញប្បទាន និងការអនុវត្តរបៀបវារៈ នៃការប្រែប្រួលអាកាសធាតុនាពេលខាងមុខ។

លោក François Schnoebelen, នាយកសាលាទេសចរណ៍អង្គការ Ecole Paul Dubrule ម្ចាស់ជ័យលាភីនៃការប្រកួតប្រជែងឆ្នាំនេះ បានថ្លែងថាលោកមានកិត្តិយសណាស់ ដែលបានឈ្នះលើការប្រកួតប្រជែងប្រសិទ្ធភាពថាមពលកម្ពុជា។ កម្មវិធីនេះ មិនត្រឹមតែឆ្លុះបញ្ចាំងលើការប្រកួតប្រជែង ប៉ុណ្ណោះទេ ប៉ុន្តែជាការខិតខំប្រឹងប្រែងរួមគ្នាឆ្ពោះ ទៅរកអនាគតប្រកបដោយនិរន្តរភាព។ «ការប្រកួតប្រជែងនេះ បានបំផុសគំនិតដល់ស្ថាប័នយើងខ្ញុំ ឱ្យគិតឡើងវិញ ពីរបៀបប្រើប្រាស់ថាមពល និងបង្កើតទម្លាប់ប្រើប្រាស់ថាមពល។ ពេញមួយឆ្នាំ យើងបានព្យាយាម តាមដានរាល់ដល់ការប្រើប្រាស់អគ្គិសនី។ យើងសម្រេចបានការចូលរួមសន្សំសំចៃ និងកែលម្អប្រព័ន្ធអគ្គិសនីស្ទើរតែទាំងអស់។» លោក François Schnoebelen បានបន្ថែម។

លោក Frantz Vaganay, សហស្ថាបនិកនៃកម្មវិធី បានអះអាងថា កម្មវិធីលើកដំបូងបង្អស់នៅកម្ពុជានេះ ជាសមិទ្ធិផលឆ្នើមក្នុងការអនុវត្តប្រសិទ្ធភាពថាមពល នៅក្នុងអគារពាណិជ្ជកម្ម ជាពិសេសក្នុងវិស័យសណ្ឋាគារនៅកម្ពុជា។ CEE Comp លើកទឹកចិត្តបុគ្គល និងអង្គការនានាឱ្យចូលរួមចំណែកដល់គោលដៅថាមពល និងអាកាសធាតុរបស់កម្ពុជា។

លោកបានថ្លែងអំណរគុណ ក្រសួងបរិស្ថាន និងក្រសួងរ៉ែ និងថាមពល បានគាំទ្រឱ្យមាន ការប្រកួតប្រជែងប្រសិទ្ធភាពថាមពលកម្ពុជា (CEE Comp) គឺអនុលោមតាមគោលនយោបាយជាតិ ស្តីពីបរិស្ថាន និងការប្រែប្រួលអាកាសធាតុ និងសារៈសំខាន់ជាយុទ្ធសាស្ត្រនានា របស់រាជរដ្ឋាភិបាលកម្ពុជា និងជាពិសេសបានទទួលស្គាល់តួនាទីរបស់វិស័យឯកជន និងអង្គការអន្តរជាតិ ក្នុងការគាំទ្រកិច្ចខិតខំប្រឹងប្រែងប្រសិទ្ធភាពថាមពលនៅកម្ពុជា។

សូមបញ្ចាក់ថា ការប្រកួតប្រជែងប្រសិទ្ធភាពថាមពលកម្ពុជា (CEE Comp) ទទួលបានការចូលរួម និងការគាំទ្រយ៉ាងទូលំទូលាយពីភាគីពាក់ព័ន្ធផ្សេងៗ ជាច្រើន ក្នុងនោះដៃគូសហការគាំទ្រការប្រកួតប្រជែង រួមមាន៖ CCCA3, WWF, EuroCham, EnergyLab, About Energy, WeWatch, Sabay, B2B និង All Dreams Cambodia និងអ្នកឧបត្ថម្ភ៖ SOMA Group, Schneider Electric ។ល។ ទាំងរដូវកាលទីមួយ និងរដូវកាលទីពីរ ការអនុវត្តប្រសិទ្ធភាពថាមពលនៅក្នុងអគារពាណិជ្ជកម្ម បានបង្ហាញពីការសន្សំថាមពលយ៉ាងច្រើន និងការកាត់បន្ថយការបំភាយឧស្ម័នកាបូនឌីអុកស៊ីតរហូតដល់ប្រមាណ ៣៥០តោន។

លោកបណ្ឌិត Michael Renfrew តំណាង EnergyLab បានថ្លែងថា ប្រទេសកម្ពុជាបានបោះជំហានទៅមុខយ៉ាងស្វាហាប់ ឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យ ជាប្រទេសអព្យាក្រឹតកាបូន នៅឆ្នាំ២០៥០ ដែលមានការចូលរួម ពីគ្រប់ភាគីពាក់ព័ន្ធ ពិសេសពីវិស័យឯកជន។ ក្រុមហ៊ុនដែលតំណាងនៅទីនេះ មានសក្តានុពលសំខាន់ ក្នុងការរៀបចំអនាគតអាជីវកម្ម ប្រកបដោយប្រសិទ្ធភាពថាមពល តាមរយៈការបញ្ចេញកាបូនទាប ដោយសារគំនិតច្នៃប្រឌិត ចំពោះការវិនិយោគ និងភាពជាអ្នកដឹកនាំសម្រាប់អនាគតប្រទេសមានភាពបៃតង។ លោកលើកទឹកចិត្តដល់បណ្តាក្រុមហ៊ុន សហគ្រាសនានា បន្តកាតព្វកិច្ចដ៏សំខាន់នេះ ដែលយើងអាចសម្រេចបានប្រសិទ្ធភាពថាមពលទាំងអស់គ្នា។

តំណាងអង្គការ WWF បានសំដែងការអបអរសាទរ ការចូលរួមចំណែករបស់ស្ត្រី ដែលចូលរួមក្នុងការប្រកួតប្រជែងនេះ។ ស្ត្រីមានតួនាទីទទួលខុសត្រូវច្រើន និងអ្នកដឹកនាំ ក្នុងប្រសិទ្ធភាពថាមពល ដោយបង្ហាញពីគំនិតផ្តួចផ្តើម និងធនធានដ៏អស្ចារ្យ។ ការប្តេជ្ញាចិត្តរបស់ពួកគេ មិនត្រឹមតែជួយកាត់បន្ថយ ការចំណាយលើថាមពលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានត្រួសត្រាយផ្លូវ សម្រាប់ការផ្លាស់ប្តូរជាវិជ្ជមាន រយៈពេលវែង នៅក្នុងឧស្សាហកម្មរបស់យើងផងដែរ។ តាមរយៈការចូលរួមនេះ នឹងសម្រេចបាននូវវឌ្ឍនភាពយ៉ាងច្រើន ជាពិសេសការសន្សំថាមពល និងបានកាត់បន្ថយការបំភាយកាបូន។ សហព័ន្ធទេសចរណ៍កម្ពុជា (CTF) ក៏បានរួមចំណែកលើកទឹកចិត្តអ្នកពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ឱ្យចូលរួមក្នុងការប្រកួតប្រជែងនេះ។

ដូចគ្នាដែរ ក្នុងពិធីនេះ លោកបណ្ឌិត Sothearath Seang តំណាងក្រុមហ៊ុន សោម៉ា គ្រុប បានបង្ហាញមោទនភាពក្នុងការចូលរួមឧបត្ថម្ភកម្មវិធីប្រកួតប្រជែងប្រសិទ្ធភាពថាមពលកម្ពុជា (CEE Comp) និងបញ្ជាក់ពីពីវឌ្ឍនភាពរបស់កម្ពុជា លើប្រសិទ្ធភាពថាមពល និងថាមពលកកើតឡើងវិញ។ ក្រុមហ៊ុន Soma Group បានចូលរួមប្តេជ្ញាចិត្តចំពោះនិរន្តរភាពថាមពល ដែលផ្តោតលើការអប់រំ ការថែទាំសុខភាព និងបរិស្ថាន ដែលត្រូវរួមគ្នាក្នុងការបង្កើតអនាគត ប្រកបដោយចីរភាពសម្រាប់កម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង