**បទវិភាគ៖ចិននិងប្រេស៊ីលពួតដៃគ្នាកសាងពិភពលោកដែលមានភាពកាន់តែល្អបវរ**តួនាទីចិនក្នុងតំបន់អាស៊ាន ក្នុងបរិបទគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សាកល**ប្រធាន CDI-IDC បញ្ជាក់ថា សម្តេចតេជោ គឺជាគំរូសន្តិភាពរបស់ពិភពលោក និងបទពិសោធន៍កសាង និងរក្សាបាននូវសន្តិភាពដែលកំពុងរស់រាននៅកម្ពុជា**ប្រធានរដ្ឋសភាវៀតណាម ជឿជាក់ថាកម្ពុជានឹងមានការអភិវឌ្ឍរីកចម្រេីនកាន់តែខ្លាំងក្លា**ព្រះមហាក្សត្រ ត្រាស់បង្គាប់តាំងស៊ប់ ក្នុងឋានន្តរស័កិ្តអនុព្រះរាជអាជ្ញា នៃក្របខណ្ឌព្រះរាជអាជ្ញា ដល់ព្រះរាជអាជ្ញារងកម្មសិក្សា៣២នាក់**កំពុងស្វែងរកការងារមែនទេ! ការងាររហូតដល់ទៅចំនួន ៥៥ ០៥៣ កន្លែង កំពុងរង់ចាំអ្នក**អាជ្ញាធររដ្ឋបាលខេត្តស្ទឹងត្រែង ក្រើនរំលឹកដល់សាធារណៈជន អាជីវករ មន្ត្រីរាជការ ប្រជាពលរដ្ឋ សិស្សនិស្សិតទាំងអស់ ត្រូវរួមគ្នាសម្អាត និងទុកដាក់សំណល់រឹង សំរាមឱ្យបានត្រឹមត្រូវ**សម្ព័ន្ធក្រុមហ៊ុនឥណ្ឌូណេស៊ីដ៏ធំ CT Corp ចាប់អារម្មណ៍ការវិនិយោគនៅកម្ពុជា**រដ្ឋមន្ត្រីការងារជឿជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការជាដៃគូអភិវឌ្ឍន៍ពី ADB និង AFD នឹងធ្វើឱ្យកាន់តែប្រសើរឡើងនូវគុណភាពជំនាញសម្រាប់កម្មវិធី TVET នៅកម្ពុជា**បារាំងប្រកាន់ជំហរប្រុងប្រយ័ត្ន ចំពោះដីកាចាប់ខ្លួនរបស់ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ លើមន្ត្រីអ៊ីស្រាអែល**សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពីធីជប់លៀងជូនប្រតិភូមហាសន្និបាតអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ីលើកទី១២ (ICAPP 12)**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាម៉ៅការមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ក្រសួងសាធារណការ និងដឹកជញ្ជូន ចេញសេចក្តីបំភ្លឺព័ត៌មាន ពាក់ព័ន្ធនឹងការផ្សព្វផ្សាយរបស់សារព័ត៌មានបរទេសមួយចំនួន ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ**តំណាង ICAPP កោតសរសើរកម្ពុជាដែលបន្តរក្សាបាននូវសន្ដិភាព និងស្ថិរភាព ខណៈពេលប្រទេសមួយចំនួនក្នុងតំបន់ និងពិភពលោកកំពុងស្ថិតនៅក្នុងភាពមិនច្បាស់លាស់**ក្រសួងការពារជាតិរុស្ស៉ី អះអាងពីការចាប់យកបានភូមិមួយទៀត នៅភាគខាងកើតអ៊ុយក្រែន ដែលជាជ័យជម្នះថ្មីមួយទៀតនៃសង្រ្គាមជាង ៣៣ខែ**ក្រសួងរ៉ែ ចេញសេចក្តីប្រកាសព័ត៌មានស្តីពី របាយការណ៍សង្ខេបពីលទ្ធផលការងារឆ្នាំ២០២៣ និងឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥**មេដឹកនាំផ្តាច់ការកូរ៉េខាងជើង លោក គីម ជុងអ៊ុន ចោទអាម៉េរិកថា កំពុងអុចភ្លើងសង្គ្រាមនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ**ប្រធានាធិបតីជាប់ឆ្នោតអាម៉េរិកលោក ដូណាល់ ត្រាំជ្រើសតាំងរដ្ឋមន្រ្តីយុត្តិធម៌ថ្មី ក្រោយបេក្ខជនដំបូងលាលែងពីតំណែង**រដ្ឋមន្ត្រីការពារជាតិជប៉ុន បានប្រាប់សមភាគីចិនថា លោកមាន “ការព្រួយបារម្ភជាខ្លាំង” អំពីសកម្មភាពយោធាកាន់តែខ្លាំងក្លា នៅជិតប្រទេសជប៉ុន**ប្រធានាធិបតីថ្មីរបស់ប្រទេសម៉ិកស៊ិក ខ្នះខ្នែង ដោះស្រាយបញ្ហាអន្តោប្រវេសន៍ ជាមួយលោក ដូណាល់ ត្រាំ

រដ្ឋមន្ត្រីសុខាភិបាល ណែនាំដល់ថ្នាក់ដឹកនាំ នៃនាយកដ្ឋានគ្រប់គ្រងបុគ្គលិក ត្រូវពង្រឹងទៅលើការវិភាគមុខងារ ដើម្បីទទួលបាននូវ មន្ត្រីដែលសមត្ថភាព ចំណេះ ជំនាញ តាមកិច្ចការងារប្រគល់ជូន និងស្របតាមការវិភាគមុខងារ

ភ្នំពេញ៖ នាថ្ងៃចន្ទ ៤កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានជួបសំណេះសំណាល ពិនិត្យវឌ្ឍនភាពការងារ និងផ្តល់អនុសាសន៍ ជាគន្លឹះសំខាន់ៗ ជូនដល់ថ្នាក់ដឹកនាំ នៃនាយកដ្ឋានគ្រប់គ្រងបុគ្គលិក ដើម្បីពង្រឹងការអនុវត្តការងារប្រកបដោយប្រសិទ្ធភាព សំដៅបង្កើននវានុវត្តន៍ និងវឌ្ឍនភាពបន្ថែមទៀត។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានអនុញ្ញាតឱ្យនាយកដ្ឋានគ្រប់គ្រងបុគ្គលិក ដើម្បីបង្ហាញពីសេចក្ដីរាយការណ៍អំពីវឌ្ឍនភាពការងារ និងរចនាសម្ព័ន្ធទៅតាមការិយាល័យនីមួយៗ ព្រមទាំងកំណត់គោលដៅបន្ទាប់ ដែលនាយកដ្ឋានមានសម្រាប់ការងារបន្តទៀត។ ក្នុងការរាយការណ៍នេះ ក៏ឃើញថា មានវឌ្ឍនភាពគួរឱ្យកត់សំគាល់ និងកត្តាប្រឈមមួយចំនួនត្រូវកែតម្រូវ ដើម្បីអភិវឌ្ឍន៍ទាំងធនធានមនុស្ស ចំណេះដឹង បច្ចេកទេសក្នុងការគ្រប់គ្រងការងារ រួមទាំងចូលរួមចំណែកក្នុងការធ្វើកំណែទម្រង់វិស័យសុខាភិបាល ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និតិកាលទី៧ នៃរដ្ឋសភា។

ក្នុងឱកាសនោះ​ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានផ្តល់នូវអនុសាសន៍ ជាគន្លឹះសំខាន់ៗ ដើម្បីពង្រឹងនូវស្មារតីការងារជាក្រុម ក្រមសីលធម៌ ជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការតាមការិយាល័យ នៃនាយកដ្ឋានគ្រប់គ្រងបុគ្គលិក រួមមាន៖

១).ការវិភាគមុខងារ ត្រូវមានការវិភាគត្រឹមត្រូវ ស៊ីជម្រៅ ដើម្បីអាចជ្រើសរើសបានមន្ត្រីដែលសមត្ថភាព ចំណេះ ជំនាញ តាមកិច្ចការងារប្រគល់ជូន និងស្របតាមការវិភាគមុខងារ។

២).សូមពិនិត្យ និងតាមដានប្រព័ន្ធគ្រប់គ្រងវត្តមានរបស់មន្ត្រី (CheckIn Me) ដើម្បីគ្រប់គ្រងនូវព័ត៌មានមន្ត្រីមកបម្រើការងារ និងមន្ត្រីមិនបានបំពេញការងារ ព្រមទាំងត្រូវមានរៀបចំជារបាយការណ៍ប្រចាំខែ។

៣).សូមពិនិត្យទៅលើការងារតាមផ្នែកនីមួយៗ និងត្រូវស្វែងយល់ដឹងអំពីការងារដែលត្រូវធ្វើ និងការងារដែលត្រូវជៀងវាង ដើម្បីកុំឱ្យមានបញ្ហាការងារក្នុងអង្គភាព ហើយបញ្ហាណាដែលប្រឈមត្រូវដោះស្រាយភ្លាមៗ ក្នុងការឈានទៅដល់សម្រេចបានជោគជ័យ និងប្រសិទ្ធភាពការងារខ្ពស់។

ការសំណេះសំណាលនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ អគ្គនាយករងបច្ចេកទេសសុខាភិបាល និងប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ អនុប្រធានការិយាល័យ នៃនាយកដ្ឋានគ្រប់គ្រងបុគ្គលិក ៕

អត្ថបទដែលជាប់ទាក់ទង