ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទទួលជួបពិភាក្សាជាមួយប្រធានផ្នែកគ្រប់គ្រងសកម្មភាពនៃអង្គការUSAID
ភ្នំពេញ៖ នាព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញទទួលជួបពិភាក្សាជាមួយលោកស្រី Maggie Machaca ប្រធានផ្នែកគ្រប់គ្រងសកម្មភាពនៃអង្គការUSAID រដ្ឋវ៉ាស៊ីនតោន និងសហការី លើការងារកិច្ចការពារកុមារ និងសុខភាពនៅកម្ពុជា នៅទីស្ដីការក្រសួងមហាផ្ទៃ។
សូមបញ្ជាក់ផងដែរថា កិច្ចពិភាក្សានេះមានគោលបំណងសិក្សាស្វែងយល់ពីបទពិសោធល្អៗ បញ្ហាប្រឈម និងទិសដៅបន្ត ក្នុងការអនុវត្តការងារកិច្ចការពារកុមារ និងការអនុវត្តនីតិវិធីប្រតិបត្តិកិច្ចការពារកុមារសម្រាប់រដ្ឋបាលក្រុង ស្រុក ខណ្ឌ (SOP) ដែលសហការដឹកនាំដោយក្រសួងមហាផ្ទៃ និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងមានការគាំទ្រពីអង្គការយូនីសេហ្វ ៕