**រដ្ឋមន្រ្តី ឈាង រ៉ា៖ ការវិនិយោគទៅលើវិស័យសុខាភិបាល គឺជាការវិនិយោគលើសុខភាពជាតិ គឺជាការវិនិយោគដើម្បីភាពមានបានរបស់ពលរដ្ឋ**សាខាមូលនិធិជាតិជំនួយសង្គមខេត្តបន្ទាយមានជ័យ ប្រកាសថា ឈ្មោះ តុន សំអាត និង តុន ស ពុំមានឈ្មោះជាអតីតយុទ្ធជនទទួលរបប ឧបត្ថម្ភគោលនយោបាយប្រចាំខែ របស់សាខាមូលនិធិជាតិជំនួយសង្គមខេត្តបន្ទាយមានជ័យនោះទេ**ក្រុមប្រឹក្សាស្តង់ដារជាតិ អនុម័តស្តង់ដារកម្ពុជាចំនួន៣៦**អភិបាលរាជធានីភ្នំពេញ ណែនាំដល់អាជ្ញាធរខណ្ឌទាំង១៤ ត្រូវយកចិត្តដាក់ឲ្យបានម៉ឹងមាត់ ក្នុងការទប់ស្កាត់ និងបង្ក្រាបក្រុមក្មេងទំនើង**នគរបាលស្រុកស្វាយជ្រំ ស្រាវជ្រាវឃាត់ក្មេងទំនើង ៦នាក់ ចាត់ការតាមនីតិវិធីច្បាប់**ឯកឧត្តម មាន ចាន់យ៉ាដា និងឯកឧត្តម សុី ប្រាសិទ្ធ អញ្ជើញបើកសន្និបាទបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤ និងលើកទិសដៅបន្ត របស់រដ្ឋបាលខេត្តឧត្តរមានជ័យ**មន្រ្តីនគរបាលជាតិ ចំនួន ៥៩៧រូប បង្កើនការយល់ដឹងពី «ច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ» សំដៅពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ និងប្រសិទ្ធភាពការអនុវត្តច្បាប់**ឯកឧត្ដមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែធ្នូ ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់ក្រសួងអភិវឌ្ឍន៍ជនបទ**អភិបាលខេត្តកណ្ដាល៖ ករណីក្មេងទំនើងដែលបង្ករបួសស្នាម ឬខូចខាតទ្រព្យសម្បត្តិផ្សេងៗ អាជ្ញាធរទាំងអស់ត្រូវស្វែងរកមិនដកដៃឡើយ ដើម្បីចាប់យកមកដន្ទាទោសតាមច្បាប់ឱ្យខានតែបាន**អាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួនក្មេងទំនើងចំនួន០៨នាក់ ដើម្បីចាត់ការតាមនីតិវិធី**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លើកកម្ពស់ចំណេះដឹងពីបញ្ហាគ្រឿងញៀនដល់ថ្នាក់ដឹកនាំគ្រីស្ទបរិស័ទពី២៥រាជធានី-ខេត្ត**អ៊ីស្រាអែល និងក្រុមហាម៉ាស់ ស្តីបន្ទោសគ្នាទៅវិញទៅមកចំពោះការពន្យារពេលក្នុងការឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សា**វេទិកាជំរុញពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-វៀតណាម ស្តីពីការបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មឆ្លងដែន និងសេដ្ឋកិច្ចឌីជីថល**អធិបតេយ្យភាពរបស់ប៉ាណាម៉ាទទួលបានការគាំទ្រជាសកល បើទោះបីជាមានការវេតូពីសហរដ្ឋអាមេរិកក៏ដោយ**យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Azerbaijan Airlines មក​ពី​ទីក្រុង Baku បាន​ធ្លាក់​នៅ​ជិត Aktau ប្រទេស​កាហ្សាក់ស្ថាន**មន្រ្តី អ.ដ.ក. ចុះដោះស្រាយសំណុំរឿងវិវាទដល់គេហដ្ឋានផ្ទាល់របស់ប្រជាពលរដ្ឋ បានដោយជោគជ័យ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារចុះបញ្ជីអាងទឹកនៅទូទាំងប្រទេស និងការសង់បង្គោលព្រំតំបន់៣នៃតំបន់បឹងទន្លេសាប**ចិនអនុម័តការសាងសង់ទំនប់វារីអគ្គិសនីធំបំផុតរបស់ពិភពលោក**ឯកឧត្តម ប៉ាវ ហម ផាន អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារសម្រាប់ឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ**ជប៉ុន ផ្តល់ហិរញ្ញប្បទានឥតសំណង ជាង៧លានដុល្លារអាមេរិក សម្រាប់អនុវត្តគម្រោង «កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម» នៅកម្ពុជា

ប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើងថា សមយុទ្ធរវាងសហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េ បង្ហាញពីភាពត្រឹមត្រូវនៃការពង្រឹងនុយក្លេអ៊ែររបស់ខ្លួន

សេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍នៅថ្ងៃអង្គារនេះថា លោកស្រី Kim Yo Jong ដែលជាប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un បានបញ្ជាក់ថា សមយុទ្ធយោធារបស់សហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង បង្ហាញអំពីភាពត្រឹមត្រូវនៃការពង្រឹងនុយក្លេអ៊ែររបស់កូរ៉េខាងជើង។

លោកស្រី Kim Yo Jong បានរិះគន់សមយុទ្ធដែនអាកាសដែលពួកគេបានធ្វើបន្ទាប់ពីកូរ៉េខាងជើងបានសាកល្បងកាំជ្រួចមីស៊ីលអន្តរទ្វីបឥន្ធនៈរឹងថ្មីមួយដែលមានឈ្មោះថា Hwasong-19 កាលពីសប្តាហ៍មុន ក៏ដូចជាសមយុទ្ធយោធាជាង២០ ដែលសម្ព័ន្ធមិត្តបានធ្វើនៅឆ្នាំនេះ។

KCNA បានរាយការណ៍បន្តថា ដោយសារការគំរាមកំហែងបែបនេះ កូរ៉េខាងជើងនឹងមិនងាកចេញពីផ្លូវនៃការពង្រឹងការរារាំងនុយក្លេអ៊ែររបស់ខ្លួនឡើយ។

ការបាញ់បង្ហោះ ICBM របស់កូរ៉េខាងជើងកាលពីសប្តាហ៍មុន បានហោះខ្ពស់ជាងកាំជ្រួចកូរ៉េខាងជើងមុនៗ នេះបើយោងតាមកូរ៉េខាងជើង ក៏ដូចជាយោធានៅកូរ៉េខាងត្បូង និងជប៉ុន ដែលបានតាមដានការហោះហើររបស់ខ្លួនជ្រៅទៅក្នុងលំហ មុនពេលវាធ្លាក់ក្នុងមហាសមុទ្ររវាងប្រទេសជប៉ុន និងរុស្ស៊ី។

កងទ័ពអាកាសកូរ៉េខាងត្បូងបានឲ្យដឹងថា បន្ទាប់ពីការបាញ់បង្ហោះ កងកម្លាំងទ័ពអាកាសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបានធ្វើសមយុទ្ធបាញ់គ្រាប់ពិតរួមគ្នាជាលើកដំបូងដែលពាក់ព័ន្ធនឹងយន្តហោះគ្មានមនុស្សបើក Global Hawk និង Reaper ដោយទម្លាក់គ្រាប់បែកដែលដឹកនាំដោយ GPS ក្នុងការវាយប្រហារក្លែងធ្វើប្រឆាំងនឹងគោលដៅសត្រូវ។

ការបាញ់បង្ហោះ ICBM កាលពីសប្តាហ៍មុនបានកើតឡើងភ្លាមៗបន្ទាប់ពីកូរ៉េខាងជើងបានចាប់ផ្តើមបញ្ជូនទាហានទៅជួយដល់សង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន ដោយបានទាក់ទាញការថ្កោលទោសយ៉ាងឆាប់រហ័សពីទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តនៅក្នុងប្រទេសកូរ៉េខាងត្បូង ជប៉ុន និងអឺរ៉ុប ព្រមទាំងអគ្គលេខាធិការអង្គការសហប្រជាជាតិផងដែរ។

KCNA បានបន្ថែថា ទន្ទឹមនឹងនោះ មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un បានត្រួតពិនិត្យកាលពីថ្ងៃចន្ទអំពីការកសាងឡើងវិញនូវតំបន់ដែលធ្លាប់រងគ្រោះដោយភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់នៅជិតព្រំដែនរបស់ប្រទេសជាមួយប្រទេសចិន។

អត្ថបទដែលជាប់ទាក់ទង