សម្ដេចធិបតី ហ៊ុន ម៉ាណែត តែងតាំងលោក លីវ វណ្ណថេង ជាអភិបាលស្រុកល្វាឯម ជំនួសលោក កន សុកកាយ
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី០១.១១.២០២៤.បានចេញអនុក្រឹត្យ ដោយសម្រេចតែងតាំងលោក លីវ វណ្ណថេង បច្ចុប្បន្នជាអភិបាលរងស្រុកកៀនស្វាយ ខេត្តកណ្តាល.ជាអភិបាលស្រុកល្វាឯម ខេត្តកណ្ដាល ជំនួសលោក កន សុកកាយ ដែលត្រូវបានដកបញ្ឈរជើង។
ការតែងតាំងនេះ បន្ទាប់ពីលោក កន សុកកាយ អតីតអភិបាលស្រុកល្វាឯម ត្រូវបានថ្នាក់ដឹកនាំសម្រេចដកបញ្ឈរជើង ។
ក្រោយបែកធ្លាយថាលោក កន សុកកាយ យកលុយចំនួន៣០ម៉ឺនដុល្លារ ទៅសូកលោក លី សាម៉េត (ហៅគ្រូមា) ដើម្បីរត់ការយកតំណែងជាអភិបាលក្រុងអរិយក្សត្រ ខេត្តកណ្ដាល ប៉ុន្តែការរត់ការនោះ បានបរាជ័យ.រហូតមានការឃាត់ខ្លួនលោក លី សាម៉េត បញ្ជូនទៅកាន់តុលាការ៕