**វិភាគអន្តរជាតិ៖ មូលហេតុអ្វីបានជាលោក សុី ជីនពីង ជំរុញកិច្ចសហប្រតិបត្តិការ G20 ក្នុងវិបត្តិពិភពលោក**អ៊ីស្រាអែល បើកវាយប្រហារទីក្រុង Beirut បណ្ដាលឱ្យប្រធានទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមហេសបូឡាម្នាក់បានស្លាប់**អភិបាលខេត្តសៀមរាប ទទួលស្វាគមន៍គណៈប្រតិភូនៃអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ IDC-CDI**អភិសន្តិបណ្ឌិត ស សុខា លើកទឹកចិត្តដល់សិស្សានុសិស្សដែលប្រឡងបាក់ឌុបជាប់និទ្ទេស A ក្នុងខេត្តព្រៃវែង ឱ្យបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា ជាទន់ដើម្បីអភិវឌ្ឍខ្លួន និងប្រទេសជាតិ ក្នុងនាមជាយុវជបន្តវេន**ពិធីបញ្ចាំងជាលើកដំបូងនៃភាពយន្តឯកសារផលិតដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនរឿង « ពីមហាកំពែងដល់ Machu Picchu» និងការដាក់ឱ្យប្រើប្រាស់នៃផេកបណ្តាញទំនាក់ទំនងសង្គមជាភាសា Quechua បានប្រារព្ធធ្វើឡើងនៅរដ្ឋធានីប្រទេសប៉េរូ**លោកXi Jinpingជួបសន្ទនាជាមួយលោកដិនប្រធានាធិបតីអាមេរិក**នាយករដ្ឋមន្ត្រីអេត្យូពី សម្ពោធមជ្ឈមណ្ឌលស្រាវជ្រាវកោសល្យវិច្ច័យ ដែលគាំទ្រដោយចិន**លោក ស៊ី ជីនពីង អបអរសាទរចំពោះការដាក់ឱ្យដំណើរការនាវាខួងអណ្តូងទឹកជ្រៅរបស់ប្រទេសចិន**អ្នកនាំពាក្យក្រសួងការបរទេសចិន បង្ហាញលទ្ធផលស្តីពីជំនួបរវាងប្រធានាធិបតីចិន និងសហរដ្ឋអាមេរិក នៅទីក្រុងលីម៉ា**បេសកកម្ម របស់អាវុធហត្ថរាជធានីភ្នំពេញ ក្នុងព្រះរាជពិធីបុណ្យអុំទូក រយៈពេល៣ថ្ងៃ ត្រូវបានបញ្ចប់ដោយមោទនភាព**ឯកឧត្តមទេសរដ្ឋមន្ត្រី ប៉ែន វិបុល ផ្ញើសារលិខិតគោរពជូនពរ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមចុះពិនិត្យទីតាំងសាងសង់អគាររដ្ឋបាលក្រុងកំពង់សោម និងចូលរួមកិច្ចប្រជុំពាក់ព័ន្ធនឹងការបង្កើតក្រុងកំពង់សោម**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចុះពិនិត្យទីតាំងសាងសង់អគាររដ្ឋបាលក្រុងកំពង់សោម និងកិច្ចប្រជុំពាក់ព័ន្ធនឹងការបង្កើតក្រុងកំពង់សោម**ប្រធានាធិបតីចិន ប្តេជ្ញានឹងធ្វើការជាមួយរដ្ឋបាលអាមេរិក ដែលទើបចូលកាន់តំណែងថ្មី លោក ដូណាល់ ត្រាំ ខណៈជួបពិភាក្សាចុងក្រោយជាមួយលោក ចូ បៃដិន នៅប្រទេសប៉េរូ**ប្រជាជនអាល្លឺម៉ង់ ប្រមាណ៣លាននាក់ ដែលមានវ័យចំណាស់ កំពុងប្រឈមមុខនឹងភាពក្រីក្រ**យ៉ាងហោចណាស់មនុស្ស ៨នាក់ស្លាប់ និង ១៧នាក់រងរបួស ក្នុងពេលវាយប្រហារដោយកាំបិតនៅសាលាវិជ្ជាជីវៈមួយកន្លែងនៅភាគខាងកើតប្រទេសចិន**ឧត្តមសេនីយ៍ឯក ច័ន្ទ សុភក្រ្តា ផ្ញើសារលិខិតគោរពជូនពរ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ**អភិបាលខេត្តតាកែវ ចុះពិនិត្យស្ថានភាពការងារបង្កបង្កើនផលស្រូវ រដូវវស្សា និងដំណាំរួមផ្សំផ្សេងៗ របស់កសិករ**ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន៖ ចលនាកាយរឹទិ្ធ គឺជាការអប់រំក្រៅប្រព័ន្ធ និងជាចលនាស្ម័គ្រចិត្តសម្រាប់កុមារ និងយុវជន ដែលបានចាប់បដិសនិ្ធឡើងនៅក្នុងឆ្នាំ១៩០៧**ក្រុមការងារការិយាល័យគ្រឹះស្ថានសិក្សានៃគណៈកម្មាធិការអាហារូបករណ៍ អ.ម.ត ចុះបំពេញបេសកកម្ម នៅប្រទេសចិន

រដ្ឋបាលខេត្តត្បូងឃ្មុំ និងសាខាពន្ធដារខេត្ត ផ្សព្វផ្សាយបញ្ជ្រាបបន្ថែមដល់មន្ត្រីជំនាញ ស្តីពីលិខិតបទដ្ឋានគតិយុត្តិថ្មីៗពាក់ព័ន្ធនឹងវិស័យអចលនទ្រព្យ និងពន្ធលើមធ្យោបាយដឹកជញ្ជូន

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤ រដ្ឋបាលខេត្តត្បូងឃ្មុំ និងសាខាពន្ធដារខេត្ត បានបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី លិខិតបទដ្ឋានគតិយុត្តិថ្មីៗពាក់ព័ន្ធនឹងវិស័យអចលនទ្រព្យ និងពន្ធលើមធ្យោបាយដឹកជញ្ជូន មន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធក្នុងខេត្តត្បូងឃ្មុំ។

សិក្ខាសាលានេះ ធ្វើឡើងនៅសាលាខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ឡេង សុខា សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំសាលាខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំង៣ប្រភេទ អាជ្ញាធរក្រុង-ស្រុក មន្ត្រីជំនាញពន្ធដាខេត្ត និងអ្នកពាក់ព័ន្ធជាច្រើនរូប។

លោក ឈីម វេងងន់ ប្រធានសាខាពន្ធដារខេត្តត្បូងឃ្មុំ បានថ្លែងលើកឡើងថា សិក្ខាសាលាផ្សព្វផ្សាយនាពេលនេះ ត្រូវបានរៀបចំឡើងតាមការណែនាំរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងអគ្គនាយកដ្ឋានពន្ធដារ ដើម្បីផ្សព្វផ្សាយនូវបទប្បញ្ញត្តិ និងលិខិតបទដ្ឋានគតិយុត្តិថ្មីៗពាក់ព័ន្ធនឹងពន្ធលើអចលនទ្រព្យ, ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិឬសិទ្ធិកាន់កាប់អចលនទ្រព្យ, ពន្ធលើដីធ្លីមិនបានប្រើប្រាស់ និងពន្ធលើមធ្យោបាយដឹកជញ្ជូន ដែលត្រូវបានធ្វើវិសោធនកម្ម និងធ្វើបច្ចុប្បន្នភាពកែសម្រួលឱ្យបានសមស្របនឹងស្ថានភាពសង្គមនិងសេដ្ឋ-កិច្ចជាក់ស្ដែងនាពេលបច្ចុប្បន្ននេះ។

លោកប្រធានសាខាពន្ធដារខេត្តត្បូងឃ្មុំ បានបន្តថាជាក់ស្តែងដើម្បីលើកកម្ពស់ជីវភាព និង កាត់បន្ថយភាពក្រីក្ររបស់ប្រជាជន រាជរដ្ឋាភិបាលបានកំណត់គោលនយោបាយសារពើពន្ធ ដោយមិនបង្កើតពន្ធថ្មី តែយកចិត្តទុកដាក់ជំរុញការប្រមូលពន្ធតាមរយៈប្រភេទពន្ធដែលមានស្រាប់ ឱ្យអស់លទ្ធភាពសមស្របតាមសក្ដានុពលនៃសេដ្ឋកិច្ចជាតិ តាមរយៈការអនុវត្តឱ្យបានគ្រប់ជ្រុងជ្រោយតាមច្បាប់ស្ដីពីសារពើពន្ធ និងបទប្បញ្ញត្តិពាក់ព័ន្ធជាធរមាន ព្រមទាំងខិតខំទប់ស្កាត់ឱ្យបានការកេងបន្លំ និងគេចវេសពន្ធ។

លោក ឈីម វេងងន់ បានបន្តឲ្យដឹងថា ជាលទ្ធផលនៃការប្រមូលចំណូលពន្ធរបស់សាខាពន្ធដារខេត្តត្បូងឃ្មុំក្នុងរយៈពេល១០ឆ្នាំ គឺពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២៣ គឺសម្រេចបានលើសផែនការជារៀងរាល់ឆ្នាំ។ ដោយឡែកឆ្នាំ២០២៤ នេះ ក្នុងរយៈពេល១០ខែ អនុវត្តប្រមូលចំណូលបាន ២៣.២៩៧លានរៀល ស្មើនឹង ៧៤,៤៥% នៃផែនការឆ្នាំ២០២៤ ដែលសន្ទស្សន៍ចំណូលនេះ សាខាពន្ធដារសង្ឃឹមថា អាចនឹងគ្រប់ផែនការនៅដំណាច់ឆ្នាំ ដោយសារចំណូលពន្ធមធ្យោបាយដឹកជញ្ជូនដែលជារៀងរាល់ឆ្នាំសម្រុកបង់ច្រើននៅខែចុងក្រោយនៃការប្រមូលនេះ។

ក្នុងឱកាសនោះ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ បានមានប្រសាសន៍ថា ក្នុងអាណត្តិទី០៧នេះ ក្រោមការដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា រាជរដ្ឋាភិបាលបានធ្វើវិសោធនកម្មកែសម្រួលច្បាប់ និងលិខិតបទដ្ឋានពាក់ព័ន្ធនឹងវិស័យសារពើពន្ធមួយចំនួន។

ឯកឧត្តម ប៉ែន កុសល្យ បានគូសបញ្ជាក់ថា ហេតុនេះហើយការរៀបចំសិក្ខាសាលានេះឡើង ក្នុងគោលបំណងដើម្បីផ្សព្វផ្សាយ និងបញ្រ្ជាបនូវបទប្បញ្ញត្តិស្តីពីសារពើពន្ធ និងលិខិតបទដ្ឋានគតិយុត្តិនានាដែលបានកែសម្រួល។

ជាចុងក្រោយ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្ត សង្ឃឹមថា មន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ បន្ទាប់ពីទទួលបានការយល់ដឹងជ្រួតជ្រាបអំពីវប្បធម៌ពន្ធដារជាពិសេសកាតព្វកិច្ចសារពើពន្ធ នឹងក្លាយជាកត្តាជំរុញយ៉ាងសំខាន់ ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនិងអ្នកជាប់ពន្ធឱ្យមានឆន្ទៈនិងស្ម័គ្រចិត្តក្នុងការបង់ប្រាក់ពន្ធចូលថវិកាជាតិ ដែលថវិកាទាំងនេះនឹងត្រូវបានប្រើប្រាស់សម្រាប់អភិវឌ្ឍន៍សង្គមជាតិដែលជាគុណប្រយោជន៍សម្រាប់ប្រជាពលរដ្ឋនិងអ្នកជាប់ពន្ធវិញផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង