**រដ្ឋមន្រ្តីសុខាភិបាល ណែនាំដល់មជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព ត្រូវបង្កើនការផលិតសារអប់រំសុខភាព ដើម្បីបញ្រ្ជាបការយល់ដល់ពលរដ្ឋ តាមគ្រប់មធ្យោបាយ**ថៅកែជនជាតិចិនត្រូវចាប់ខ្លួន ដកហូតស៊ីមកាត ក្រុមទំនើង Call Center នៅកណ្តាលទីក្រុងបាងកក តំបន់ Ramkhamhaeng រកឃើញការផ្លាស់ប្តូរទម្រង់ ដើម្បីជៀសវាងប៉ូលីសឆែកឆេរ និងចាប់ស៊ីមកាត**នៅដើមឆ្នាំ២០២៥ អាជ្ញាធររាជធានីភ្នំពេញ នឹងដាក់ឲ្យដំណើរការផ្លូវថ្មើរជើង (Walk street) តាមបណ្តោយមាត់ទន្លេ**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យចុងក្រោយ ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងច្បាប់ចំនួន២**អភិបាលខេត្តបាត់ដំបង អញ្ជើញជួបប្រជុំពិភាក្សាជាមួយបងប្អូនអាជីវករផ្សារបឹងឈូក**សម្ដេចតេជោ ស្នើឥណ្ឌាពង្រីកបន្ថែមទៀតនូវការផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ**គិតត្រឹមខែតុលាឆ្នាំនេះ ឥណទានផ្តល់ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងវិស័យសេដ្ឋកិច្ចមានជាង ៦០.៩ប៊ីលានដុល្លារ កើន២.២%**កម្ពុជា និងជប៉ុន នឹងចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណង របស់ជប៉ុន**ខេត្តស្ទឹងត្រែងជាខេត្តគំរូ ដែលគ្មានសំណុំរឿងក្មេងទំនើង**ជាង៧ខែ កម្ពុជាមានសំណុំរឿងក្មេងទំនើង ជាង៧០០ករណី និងឃាត់ខ្លួនជាង ៣ពាន់នាក់**រដ្ឋបាលខេត្តបាត់ដំបង រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំ២០២៤**ចោរក៏ចោរ ជក់ក៏ជក់ ជាប់ជុងអាវុធហត្ថរាជធានីភ្នំពេញ ចាប់ចូលគុក ៥នាក់**ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង ឯកឧត្តម លី ច័ន្ទតុលា ជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំកែទម្រង់ច្បាប់ មានឋានៈស្មើទេសរដ្ឋមន្ត្រី**ឯកឧត្ដម ជិន ម៉ាលីន៖ ករណីក្មេងទំនើងត្រូវបានដាក់បញ្ចូលជាសំណុំរឿងអាទិភាព ក្នុងចំណោមសំណុំរឿងអាទិភាពទាំង៤ នៅក្នុងយុទ្ធនាការទាំង២ របស់ក្រសួងយុត្តិធម៌**ឯកឧត្ដម កេង សុម៉ារិទ្ធ៖ ជាង៧ខែកន្លងមកនេះ ភ្នំពេញមានសំណុំរឿងក្មេងទំនើងច្រើនជាងគេ បន្ទាប់មក កំពង់ស្ពឺ តាកែវ**ឯកឧត្តម សេង ឌីណា៖ ពន្ធនាគារ ឬមន្ទីរឃុំឃាំង ស្វាគមន៍ក្មេងទំនើងជានិច្ច ដែលនៅគឃ្លើនមិនខ្លាចច្បាប់**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ស្នើឱ្យស្ថាប័នតុលាការ អយ្យការ និងសមត្ថកិច្ច ត្រូវតែអនុវត្តន៍ច្បាប់ឱ្យម៉ឺងម៉ាត់ចំពោះករណីក្មេងទំនើង ដោយគ្មានការលើកលែង**អត្ថាធិប្បាយ៖ ឆ្នាំ២០២៤ទំនាក់ទំនងកម្ពុជា-ចិនស្គាល់តែភាពផ្អែមល្ហែម និងភាពរីកចម្រើន**កិច្ចការដែលលោកXi Jinpingយកចិត្តទុកដាក់៖ស្មារតី នៃ “ផ្លូវទាំងពីរ”**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អរគុណរដ្ឋាភិបាលចិន ដែលជួយគាំទ្រដល់ការកសាង និងអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាឱ្យមានការរីកចម្រើន ពិសេសការអភិវឌ្ឍលើវិស័យធនធានទឹក និងឧតុនិយម

រដ្ឋសភាកម្ពុជា នឹងធ្វើម្ចាស់ផ្ទះរៀបចំសម័យប្រជុំពេញអង្គសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព លើកទី១១ដោយពិភាក្សា និងអនុម័តលើ ធម្មនុញ្ញសន្តិភាព

ភ្នំពេញ៖ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំសម័យប្រជុំពេញអង្គសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាពហៅកាត់ថា (IPTP) លើកទី១១ ហើយក៏ពិភាក្សា និងអនុម័តលើ «ធម្មនុញ្ញសន្តិភាព» ដែលជាគំនិតផ្តួចផ្តើមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានិងជាអតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ នេះគឺជាការថ្លែងរបស់ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា និងជាអនុប្រធានគណៈកម្មការដឹកនាំ និងរៀបចំ សម័យប្រជុំពេញអង្គសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) លើកទី១១ នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា។

ឯកឧត្តម សួស យ៉ារ៉ា បានគូសបញ្ជាក់ថា សភាកម្ពុជាដែលមានរដ្ឋសភា និងព្រឹទ្ធសភា នឹងធ្វើជាម្ចាស់ផ្ទះ នៃសម័យប្រជុំពេញអង្គសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) លើកទី១១ នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤។

ឯកឧត្តមបានលើកឡើងថា សភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) ជាវេទិកាមួយដើម្បីលើកកម្ពស់កិច្ចសន្ទនាពហុភាគីស្តីពីសន្តិភាព ដែលមានសមាជិកជាង៩០ ប្រទេស។

ឯកឧត្តម សួស យ៉ារ៉ា បានបន្ដថា កិច្ចប្រជុំពេញអង្គលើកទី១១ (IPTP) ដែលសភាកម្ពុជាធ្វើជាម្ចាស់នឹងពិភាក្សា និងអនុម័ត “ធម្មនុញ្ញសន្តិភាព សម្រាប់មនុស្សជាតិ និងភពផែនដី” ដែលជាការផ្តួចផ្តើម ដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាមគ្គុទេសក៍សន្តិភាពរបស់កម្ពុជា។

ឯកឧត្តមប្រធានគណៈកម្មការទី៥នៃរដ្ឋសភាបានឱ្យដឹងទៀតថា សភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាពមានសមាជិក១០៥ប្រទេស ហើយសភាអន្តរជាតិនេះបានបង្កើតឡើងក្នុងគោលដៅមួយគឺដើម្បីបង្កើននៃកិច្ចសហប្រតិបត្តិការនិងជំរុញការការអភិវឌ្ឍ វិបុលភាពលើមូលដ្ឋានគ្រឹះនៃភាពអត់ឱន និងសនិ្តភាពនៅក្នុងឆ្នាំ២០១៧។

បើតាមឯកឧត្តម សួស យ៉ារ៉ា សភានៃអារ៉ាប់រួមអេមីរ៉ាត ជាមួយបណ្តាសភា នៃប្រទេសអឺរ៉ុប អាម៉េរិកឡាទីន សភាអាហ្វ្រិក និងបណ្តាប្រទេសនៅ អាស៊ីត្រូវបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព។

ឯកឧត្តមប្រធានគណៈកម្មការទី៥នៃរដ្ឋសភាបានបន្ថែមថា កាលពីឆ្នាំ២០២២ ឯកឧត្តមជាតំណាងបានចូលរួមកិច្ចប្រជុំសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាពនៅក្នុងប្រទេស អារ៉ាប់រួមអេមីរ៉ាត ហើយនៅពេលប្រជុំ ក៏មានការចូលរួមពីតំណាងរដ្ឋសភានានាមកពីប្រទេសផ្សេងៗគ្នា និងមានសាសនាផ្សេងៗគ្នា ហើយភាគីទាំងនោះបានធ្វើប្រាស្រ័យទាក់ទងគ្នា ក៏មានពិភាក្សានិងយល់ពីគ្នា ព្រោះថាកម្ពុជាក៏មានប្រវត្តិក្នុងការឆ្លងកាត់ ដែលបានធ្វើការចែករំលែកបទពិសោធន៍ទៅកាន់បណ្តាប្រទេសផ្សេងៗទៀតផងដែរ។

ជាមួយគ្នានោះដែរ ឯកឧត្តមប្រធានគណៈកម្មការ ក៏បានបញ្ជាក់ឱ្យដឹងផងដែរថា សភាកម្ពុជាបានចូលរួមជាផ្លូវការក្នុងបណ្តាញសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាពកាលពីខែកក្កដា ឆ្នាំ២០២២ នៅប្រទេសម៉ារ៉ុក។

ឯកឧត្តមបានអះអាងថា៖ «អីចឹងក្នុងនាមតំណាងប្រធានរដ្ឋសភាកម្ពុជា និងជាប្រធានគណៈកម្មការកិច្ចការបរទេស គឺត្រូវបានសម្តេចប្រធានរដ្ឋសភាចាត់តាំងជាតំណាងចូលរួមក្នុងកិច្ចប្រជុំពេញអង្គតែម្តង។ អីចឹងខ្ញុំក៏ទទួលជាអាណត្តិប្រធាននៃសភាដើម្បីភាពអត់ឱន និងសន្តិភាព ដោយតំណាងឱ្យ ១០៥ប្រទេស» ៕

អត្ថបទដែលជាប់ទាក់ទង