**ក្រសួងការងារ ជូនដំណឹងស្តីពី ករណីឆបោកបុគ្គលិករដ្ឋបាល ឬតំណាង សហគ្រាស គ្រឹះស្ថាន ឬសាមីកម្មករនិយោជិត ឱ្យប្រើមធ្យោបាយក្លែងក្លាយក្នុងការទូទាត់ថ្លៃសេវាសាធារណៈរបស់ក្រសួង**គ្រួសាររងគ្រោះខ្យល់កន្ត្រាក់ចំនួន ១០គ្រួសារ នៅក្នុងឃុំចង្ហារស្រុកអូជ្រៅ ទទួលបានអំណោយសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ**សមត្ថកិច្ចក្រសួងបរិស្ថាន រកឃើញករណីល្មើសច្បាប់របស់ក្រុមហ៊ុនព្រីន៤ នៅក្នុងខេត្តកណ្តាល**សម្តេចប្រធានរដ្ឋសភា អបអរសារទរចំពោះរាជរដ្ឋាភិបាលកម្ពុជា-ថៃ ដែលបានបន្តពង្រឹងកិច្ចសហប្រតិបត្តិការ បើកចំហឈរលើការជឿទុកចិត្តគ្នា ដើម្បីនាំមកនូវផលប្រយោជន៍ជូនប្រទេស ទាំងសងខាង**កម្ពុជា-ថៃ ឯកភាពបន្តពង្រឹង និងពង្រីកភាពជាដៃគូយុទ្ធសាស្ត្រ ឱ្យកាន់តែរឹងមាំបន្ថែមទៀត**សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណរដ្ឋាភិបាលថៃ ដែលបានលើកលែងថ្លៃទិដ្ឋាការសម្រាប់ពលរដ្ឋខ្មែរ ដែលមកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ**មេដឹកនាំកម្ពុជា-ថៃ ប្ដេជ្ញាចិត្តរួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការប្រឆាំងរាល់ឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញ**កម្ពុជា-ថៃ ឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការកងទ័ព ជាពិសេសបណ្តាកងអង្គភាពដែលឈរជើងនៅតាមបណ្តាព្រំដែន**កម្ពុជា ថ្លែងអំណរគុណថៃ ដែលមិនអនុញ្ញាតឱ្យជនណាម្នាក់ប្រើប្រាស់ទឹកដីថៃ ដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងធ្វើសកម្មភាពដែលបង្កគ្រោះថ្នាក់ដល់កម្ពុជា**សម្តេចធិបតី ហ៊ុន ម៉ាណែត រៀបចំពិធីជប់លៀងផ្លូវការជាកិត្តិយស ជូននាយករដ្ឋមន្ត្រីថៃ និងគណៈប្រតិភូ**នាយករដ្ឋមន្ត្រីកម្ពុជា-ថៃ អញ្ជើញធ្វើសេចក្តីថ្លែងការណ៍រួម**កម្ពុជា-ថៃ សម្ពោធនិមិត្តសញ្ញាខួបអនុស្សាវរីយ៍ លើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ថៃ**កម្ពុជា-ថៃ ចុះហត្ថលេខាលើឯកសារចំនួន៧**សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបប្រជុំពិភាក្សាការងារទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីថៃ**អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បំភ្លឺព័ត៌មាន ជុំវិញការចុះផ្សាយព័ត៌មានមិនពិតរបស់គណនីហ្វេសប៊ុកឈ្មោះ Na Det ចោទប្រកាន់ថា លោកវរសេនីយ៍ទោ កែវ ដូល បានស៊ីសំណូកពីឈ្មួញគ្រឿងញៀន កាងមិនបង្ក្រាប**កម្ពុជា-ជប៉ុន រៀបចំកិច្ចប្រជុំដំបូង ស្តីពីការចុះសិក្សាផែនការលម្អិតលើគម្រោងអភិវឌ្ឍន៍ផែនការមេដើម្បីប្រែក្លាយកំពង់ផែក្រុងព្រះសីហនុ ទៅជាកំពង់ផែ និងមជ្ឈមណ្ឌលឡូជីស្ទីកក្នុងតំបន់**សម្តេចធិបតី ទទួលបដិសណ្ឋារកិច្ច និងជួបពិភាក្សាទ្វេភាគីជាមួយនាយករដ្ឋមន្រ្តីថៃ នៅវិមានសន្តិភាព**ក្រសួងការងារកម្ពុជា និងក្រសួងការងារថៃ បើកកិច្ចប្រជុំក្រុមការងារបច្ចេកទេស**ក្រុមការងារបង្ក្រាបបទល្មើសនេសាទលើផ្ទៃបឹងទន្លេសាប នាំយកអំណោយចែកជូនប្រជានេសាទជួបការលំបាកចំនួន ១០គ្រួសារ**នាយករដ្ឋមន្ត្រីថៃ អញ្ជើញមកដល់កម្ពុជាហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃ

ប្រទេសថៃ ប្រឈមគ្រោះទឹកជំនន់ខ្លាំងបំផុតលំដាប់ទី៤ នៅឆ្នាំ២០២៤

បាងកក៖ ស្ថិតិបង្ហាញថា ហានិភ័យនៃគ្រោះទឹកជំនន់មានកម្រិតខ្ពស់នៅឆ្នាំ២០២៤ ខណៈទឹកជំនន់គឺជាគ្រោះធម្មជាតិមួយក្នុងចំណោមគ្រោះមហន្តរាយធម្មជាតិទូទៅបំផុតនៅជុំវិញពិភពលោក ដោយបង្ហាញពីគ្រោះទឹកជំនន់យ៉ាងធ្ងន់ធ្ងរ ប៉ះពាល់ដល់ប្រទេសមួយចំនួនក្នុងឆ្នាំនេះ។ ទន្ទឹមនឹងបណ្តាប្រទេសអាស៊ី និងអាស៊ីអាគ្នេយ៍ភាគច្រើនងាយរងគ្រោះទឹកជំនន់តាមរដូវ។

យោងតាមទិន្នន័យរបស់ធនាគារពិភពលោក ក្នុងឆ្នាំ២០២០ ប្រជាជនប្រហែល ១,៤៧ពាន់លាននាក់ ឬប្រហែល១៩ភាគរយនៃចំនួនប្រជាជនពិភពលោក ប្រឈមមុខនឹងហានិភ័យធ្ងន់ធ្ងរនៃគ្រោះទឹកជំនន់ ភ្លៀងធ្លាក់ខ្លាំង ឬការហូរច្រោះតាមឆ្នេរសមុទ្ទ ដោយ៨៩ភាគរយនៃប្រទេសរងគ្រោះ គឺមានចំណូលទាប និងមធ្យម។ ជាក់ស្តែង មនុស្សប្រហែល១,៣៦ពាន់លាននាក់នៅអាស៊ីត្បូង និងខាងកើត ៣២៩លាននាក់នៅក្នុងប្រទេសចិន និង២២៥លាននាក់នៅក្នុងប្រទេសឥណ្ឌា ស្មើនឹងជាងមួយភាគបីនៃចំនួនប្រជាជនដែលងាយរងគ្រោះដោយទឹកជំនន់នៅលើពិភពលោក។

ថៃ ជាប់ចំណាត់ថ្នាក់ទី៤ ជាប្រទេស ប្រឈមមុខ នឹង គ្រោះ ទឹក ជំនន់ ខ្លាំងបំផុត នៅឆ្នាំ២០២៤ ខណៈតំបន់អាស៊ីអាគ្នេយ៍មានដីទំនាប ព្យុះត្រូពិចញឹកញាប់ ភ្លៀងធ្លាក់ខ្លាំង រដូវខ្យល់មូសុងយូរ និងហេដ្ឋារចនាសម្ព័ន្ធការពារទឹកជំនន់មិនទាន់បានអភិវឌ្ឍ ជាពិសេស ងាយនឹងកើតមានគ្រោះទឹកជំនន់ញឹកញាប់ និងធ្ងន់ធ្ងរ ទន្ទឹមនឹងការបម្រែបម្រួលអាកាសធាតុ ក៏កំពុងជះឥទ្ធិពលលើគ្រោះមហន្តរាយធម្មជាតិ។

ប្រទេសដែលមានហានិភ័យគ្រោះទឹកជំនន់ខ្ពស់បំផុត គឺប្រទេសវៀតណាម អេហ្ស៊ីប និងបង់ក្លាដែស ដោយមានសន្ទស្សន៍ហានិភ័យ៩,៩។ បន្ទាប់មកគឺថៃ ៩,៨, អ៊ីរ៉ាក់ ៩,៦, ប៉ាគីស្ថាន ៩,៥, ចិន ៩,៣, ឥណ្ឌា ៩,២, មីយ៉ាន់ម៉ា ៨,៨, និងកម្ពុជា ៨,៧។ នេះបើយោងតាមការស្ទង់មតិរបស់ Statista ឆ្នាំ២០២៤ ស្តីពីហានិភ័យទឹកជំនន់ប្រចាំឆ្នាំនៃសន្ទស្សន៍ហានិភ័យមានចាប់ពី០ដល់១០។

គួរជម្រាបថា ចាប់តាំងពីពាក់កណ្តាលឆ្នាំ២០២៤ ថៃបានប្រឈមមុខនឹងគ្រោះទឹកជំនន់យ៉ាងខ្លាំង ដោយសារតែរដូវមិនទៀងទាត់ ជាពិសេសនៅតំបន់ភាគខាងជើង ដោយផ្នែកខ្លះនៃភាគខាងត្បូង ក៏រងផលប៉ះពាល់ដែរ។ គ្រោះទឹកជំនន់ប៉ះពាល់ដល់ដីកសិកម្មចំនួន១,៥៨លានហិកតានៅឆ្នាំនេះ ដោយបានបំផ្លាញទ្រព្យសម្បត្តិ៣,១ពាន់លានបាត និងការខាតបង់ផលិតកម្មកសិកម្មចំនួន៤៣,៤ពាន់លានបាត។

គួរបញ្ជាក់ថា គ្រោះទឹកជំនន់នៅថៃ កំពុងបង្កផលប៉ះពាល់សេដ្ឋកិច្ចរហូតដល់៤៦,៥ពាន់លានបាត និងកាត់បន្ថយផលិតផលក្នុងស្រុកសរុប(GDP) ប្រចាំឆ្នាំ០,២៧ភាគរយ ស្របពេលដែលប្រទេសអាស៊ីអាគ្នេយ៍មួយនេះ កំពុងស្ថិតក្នុងភាពស្រពិចស្រពិលនៃឱនភាពសេដ្ឋកិច្ច និងនយោបាយ៕

អត្ថបទដែលជាប់ទាក់ទង