អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនខ្លួនជនសង្ស័យ ៣នាក់ទៅតុលាការផ្តន្ទាទោស ពាក់ព័ន្ធករណីគ្រឿងញៀន
ភ្នំពេញ៖ នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ០៣នាក់ ទៅតុលាការ ពាក់ព័ន្ធករណី ជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ក្រោយពីបង្ក្រាបបានចំនួន០២ករណីផ្សេងគ្នា។
ប្រតិបត្តិការបង្រ្កាបគ្រឿងញៀនទាំង២ករណីរួមមាន៖
ករណីទី១៖ នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ០១នាក់ ឈ្មោះ លាង សុខលីន ភេទប្រុស អាយុ ៤៣ឆ្នាំ ពាក់ព័ន្ធករណី ជួញដូរ និងប្រើប្រាស់នូវសារធាតុញៀន នៅចំណុចបន្ទប់ជួលលេខ R94 ភូមិ ដំណាក់ធំ២ សង្កាត់ ស្ទឹងមានជ័យ ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ វត្ថុតាងចាប់យករួមមាន ៖ គ្រឿងញៀនក្រាមសថ្លាសរុបចំនួន ០៥កញ្ចប់, ឧបករណ៍ប្រើប្រាស់គ្រឿងញៀន ០១ រួមនឹងសម្ភារមួយចំនួនទៀតផងដែរ។
ករណីទី២៖ នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ០២នាក់ រួមមាន ឈ្មោះ រិន គន្ធារ័ក្ស ភេទប្រុស អាយុ ២៨ ឆ្នាំ និងឈ្មោះ សុខ បញ្ញា ភេទប្រុស អាយុ ៣៣ឆ្នាំ នៅចំណុចបន្ទប់លេខ២០២ ផ្ទះសំណាក់ តារាពេជ្រ ម៉ូឌែន ភូមិ៧ សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ វត្ថុតាងចាប់យករួមមាន ៖ គ្រឿងញៀនក្រាមសថ្លាចំនួន ១៣កញ្ចប់, ថ្នាំគ្រាប់ពណ៍ក្រហម ចំនួន១០គ្រាប់, ជញ្ចីងសម្រាប់ថ្លឹងគ្រឿងញៀន ០១គ្រឿង, ឧបករណ៍ប្រើប្រាស់គ្រឿងញៀន ០១ រួមនឹងសម្ភារមួយចំនួនទៀតផងដែរ៕