**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការបង្ក្រាបករណីកាប់ប្រហារនៅស្រុកបាទី ខេត្តតាកែវ, ជនដៃដល់៣នាក់ត្រូវបានចាប់ខ្លួន ខណៈបក្ខពួកផ្សេងទៀតបន្ដស្រាវជ្រាវ**មន្ត្រីជំនាញរកឃើញគ្រឿងក្នុងជ្រូក និងឆ្អឹងជំនីជ្រូក ពុំមានអនុលោមភាពចំនួន ៧០០គីឡូក្រាម**ឧបនាយករដ្ឋមន្រ្តី នេត សាវឿន ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍បាល់ទាត់មិត្តភាពដើម្បីអបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា**តុលាការ សម្រេចផ្តន្ទាទោស អតីតឧកញ៉ា ស្រី ស៊ីណា ៣១ឆ្នាំ និងសងសំណងដល់ជនរងគ្រោះដែលស្លាប់ និងរងរបួសជាង២លានដុល្លារ**នគរបាលឃាត់ខ្លួនយុវជនចំនួន៤នាក់ ពាក់ព័ន្ធករណីបង្ហោះម៉ូតូតាមផ្លូវសាធារណៈ**ក្រសួងបរិស្ថាន ទទួលកុំព្យូទ័រពីក្រសួងប្រៃសណីយ៍សម្រាប់បម្រើដល់ការងារបរិវត្តកម្មឌីជីថល និងការធ្វើទំនើបកម្មស្ថាប័ន**ប្រធាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ណែនាំឲ្យមន្ត្រីចំណុះធ្វើបច្ចុប្បន្នភាពទិន្នន័យឲ្យបានច្បាស់លាស់ទាំងក្រុមហ៊ុនសន្តិសុខឯកជន និងទិន្នន័យវគ្គបណ្តុះបណ្តាល**យុវជនពីរនាក់ ម្នាក់របួសធ្ងន់ និងម្នាក់ទៀតស្លាប់ក្រោយដឹកដល់ពេទ្យ បន្ទាប់ពីពួកគេរពឹសដៃបំពានរាងកាយស្រីក្រមុំម្នាក់ នៅស្រុកព្រៃនប់**ទូតចិន៖ ប្រទេសចិនបានក្លាយជាប្រទេសដៃគូដ៏គួរឱ្យទុកចិត្តបំផុតមួយរបស់ប្រទេសកម្ពុជា ក្នុងការការពារសន្តិសុខជាតិ**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំក្រុមបច្ចេកទេស ពិភាក្សាអំពីការរៀបចំប្រព័ន្ធឌីជីថលគ្រប់គ្រងលើកិច្ចការអនុគ្រោះទោស និងដោះលែងដោយមានលក្ខខណ្ឌនៃក្រសួងយុត្តិធម៌**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំអង្គសិក្ខាសាលា​ស្តីពី​ការកសាង​ផែនការ​ការងារ​យេនឌ័រ​ សម្រាប់​គម្រោង​ដែលទទួលហិរញ្ញប្បទាន​ពីធនាគារ​អភិវឌ្ឍន៍អាស៊ី ​(ADB)**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ជួបសំណេះសំណាល និងឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ២,៤០០,០០០រៀល ដល់និស្សិតដែលបានបញ្ជប់កម្មសិក្សានៅស្នងការដ្ឋាន**អគ្គស្នងការដ្ឋាននគរបាលជាតិ៖ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ អង្គភាពនគរបាលចរាចរណ៍ផ្លូវគោក តាមបណ្តារាជធានី ខេត្ត នឹងអនុវត្តការដកហូតបណ្ណបើកបរយានយន្តគ្រប់ប្រភេទ ដែលអស់ពិន្ទុ ឬពិន្ទុសូន្យ**មន្ត្រីជំនាញកម្ពុជា ឡាវ និងវៀតណាម សន្យារួមគ្នាពង្រឹងការបង្ក្រាបបទល្មើសឆ្លងដែនខុសច្បាប់**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ដឹកនាំកិច្ចប្រជុំលេីកដំបូងរបស់ក្រុមការងារទទួលបន្ទុករៀបចំ និងអនុវត្តគម្រោងចុះដោះស្រាយវិវាទជូនប្រជាពលរដ្ឋនៅតំបន់ជនជាតិដើមភាគតិច និងតំបន់ដាច់ស្រយាល**ឯកអគ្គរដ្ឋទូតចប់អាណត្តិនៃប្រទេសឥណ្ឌា បង្ហាញសុទិដ្ឋិនិយមចំពោះទំនាក់ទំនងឥណ្ឌា-កម្ពុជា**ប.ស.ស. នៃក្រសួងការងារ បន្តប្រជុំពិភាក្សាជាមួយអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកស្ដីពី “សុវត្ថិភាពរថយន្តដឹកកម្មករនិយោជិត”**ជប៉ុនគាំទ្រយុទ្ធនាការស្អាតរបស់កម្ពុជា ប្រទេសជប៉ុនបានសម្រេចផ្តល់ជូនជំនួយរថយន្តប្រមូលសំរាមចំនួន១០គ្រឿងបន្ថែមទៀត ដើម្បគាំទ្រដល់ «ភាពស្អាត» របស់កម្ពុជា**ទីប្រឹក្សាសន្តិសុខជាតិអាមេរិក ថារដ្ឋបាលប្រធានាធិបតី ចូ បៃដិន កំពុងមានការព្រួយបារម្ភថាអ៉ីរ៉ង់ដែលកំពុង យចុះឥទ្ធិពល អាចនឹងផលិតអាវុធនុយក្លេអ៊ែរ**ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា៖ សិស្សានុសិស្សត្រូវជៀសឆ្ងាយពីគ្រឿងញៀន បងតូច បងធំ និងអំពើអបាយមុខផ្សេងៗ ដោយត្រូវប្រកាន់ខ្ជាប់នូវវិន័យ និងទម្លាប់ល្អៗ

គណៈកម្មាធិការសាខា ខេត្តកំពង់ចាម បន្តសហការបិទវគ្គបណ្តុះបណ្តាលមូលដ្ឋាន ដល់យុវសិស្ស នៃវិទ្យាល័យកោះសូទិន ៥០នាក់ ដើម្បីក្លាយជា សមាជិកថ្មីនៃយុវជនកាកបាទក្រហមកម្ពុជា

ភ្នំពេញ៖ នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ ២០២៤ នាសាលប្រជុំអនុសាខាស្រុក ក្រុមប្រតិបត្តិសាខា បានសហការ រៀបចំពិធីសំណេះសំណាល និង បំពាក់កន្សែង ជូនក្មួយៗ ជាយុវសិស្ស ចំនួន ៥0 នាក់ នៃ វិទ្យាល័យ កោះសូទិន ដើម្បីក្លាយជាសមាជិកថ្មីនៃបណ្តាញយុវជនកាកបាទក្រហមកម្ពុជា បន្ទាប់ពី ក្មួយ ៗ បាន ឆ្លងកាត់វគ្គបណ្តុះបណ្តាលជាមូលដ្ឋាន រួចហើយ កាលពី ខែកញ្ញា ឆ្នាំ ២០២៤ កន្លងទៅ ។

ពិធីនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពលោកជំទាវ ប៉ាង ដានី អនុប្រធានអចិន្ត្រៃយ៍សាខា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណ:កម្មាធិការសាខា ដោយមានការអញ្ជើញចូលរួម ពីឯកឧត្តមនាយកសាខា- លោកស្រី ប្រធានការិយាល័យអប់រំ យុវជន និងកីឡាស្រុក – លោកប្រធានគណះកម្មាធិការ អនុសាខា ស្រុកកោះសូទិន – លោកនាយក នាយករង វិទ្យាល័យ លោកគ្រូ អ្នកគ្រូ ជាទីប្រឹក្សា និង យុវជនកាកបាទក្រហមកម្ពុជា ប្រចាំវិទ្យាល័យកោះសូទិន សរុប ៦៣ នាក់ ។

ក្នុងរបាយការណ៍ស្វាគមន៍, លោក ឃុន សុវណ្ណារ៉ា ប្រធានគណះកម្មាធិការអនុសាខាស្រុក បានគូសបញ្ជាក់ ថា សាលាគោលដៅ ក្នុងស្រុកកងមាស សរុប មាន ៤ វិទ្យាល័យ មានទីប្រឹក្សាយុវជន ៨ នាក់ ( ស្រី ២នាក់) និងយុវជន កក្រក ២០០ នាក់ ( ស្រី ១០៩នាក់ ) ។ លោកប្រធានអនុសាខាស្រុក បានបន្តទៀតថា យុវជនកាកបាទក្រហមកម្ពុជា ទាំង ៥០នាក់( ស្រី ៣៨នាក់) នៃវិទ្យាល័យកោះសូទិន នេះ បានទទួលការបណ្តុះបណ្តាលមូលដ្ឋាន រួចហើយ រួមមាន ប្រវត្តិចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម ច្បាប់មនុស្សធម៌អន្តរជាតិ – គោលការណ៍គ្រឹះទាំង ៧ របស់ចលនា- កម្មវិធី គោលនយោបាយអភិវឌ្ឍយុវជនកាកបាទក្រហមកម្ពូជា – មូលដ្ឋានគ្រឹះនៃវិជ្ជាសង្រ្គោះបឋម – ការអប់រំសុខភាពផ្លូវចិត្ត- ការកាត់បន្ថយ ការប្រើប្រាស់ថង់ប្លាស្ទិក – ការពង្រឹងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ និង ការចូលរួមលើកកំពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក ។

លោកជំទាវ ប៉ាង ដានី បាននាំយកនូវបណ្តាំផ្ញើសាកសួរសុខទុក្ខ ដោយក្តីនឹករលឹកបំផុត ពីឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណះកម្មាធិការសាខា និង ឯកឧត្តម នេត សាវឿន ប្រធានកិត្តិយសសាខា ពិសេសពី សំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ អង្គពិធីទាំងមូល និង បាននាំយកនូវអនុសាសន៍ទាំង ៧ចំណុច របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធាន ជូនគណ:អធិបតី និងអង្គពិធី ដែលក្នុងនោះ បានក្រើនរំលឹកដល់ក្មួយៗ ជាយុវជន កក្រក ថ្មី ទាំងអស់ ត្រូវតែចូលរួមសកម្មភាពណាដែលមានប្រយោជន៍ដល់សង្គម ខិតខំប្រឹងប្រែងរៀនសូត្រ លត់ដំខ្លួន ក្លាយជាកូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អ ហើយ ពង្រឹង និង ពង្រីកសមត្ថភាព អោយក្លាយជា ធនធាន មនុស្ស ដែលមានគុណភាព ប្រកបដោយ ទឹកចិត្តមនុស្សធម៌ មានទម្លាប់រស់នៅល្អ មិនជក់បារី មិនសេពគ្រឿងស្រវឹង ដោយត្រូវជៀសអោយឆ្ងាយពីគ្រឿងញៀន ហើយស្ម័គ្រចិត្តលះបង់កម្លាំងកាយ ចិត្ត និង ពេលវេលា ធ្វើជាកម្លាំងចលករ និងជាប្រតិបត្តិករ ដ៏ពិតប្រាកដ ពិសេស ត្រូវធ្វើជាយុវជនគំរូ ដល់យុវជនដទៃ ចាប់ពីក្នុងគ្រួសារ សាលា និងសង្គម ហើយ បន្តចែករំលែកនូវអំពើល្អ និងធនធានខ្លួន ទៅកាន់មនុស្សជុំវិញ ដើម្បីរួមចំណែកលុបបំបាត់ ការរើសអើង ការស្អប់ខ្ពើម ជនទីទ័លលំបាក ក្រីក្រ ក្នុងសង្គមជាតិយើង ។
ពិធីនេះ បានបញ្ចប់ បន្ទាប់ពីគណះអធិបតី បានបំពាក់ មួក និងកន្សែង ព្រមជាមួយ ការផ្តល់វិញ្ញាបនបត្របញ្ជាក់ការសិក្សា ដល់ ក្មួយៗ យុវជនកាកបាទក្រហមកម្ពុជា ប្រចាំវិទ្យាល័យ ទាំង ៥០ រូប រួចមក ។

អត្ថបទដែលជាប់ទាក់ទង