**ក្រុមការងារក្រសួងបរិស្ថាន រកឃើញករណីក្លិនស្អុយចេញរោងចក្រកែច្នៃកាកស្រាបៀររបស់ក្រុមហ៊ុន ដាវី ស៊ីអេច អ៊ិចផត**ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី តំណាងសម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញក្នុងពិធីសម្ពោធដំបូលព្រះវិហារ និងសមិទ្ធផលនានា ក្នុងវត្តឧប្បលវត្តី ហៅវត្តឈូក ខេត្តត្បូងឃ្មុំ**កាកបាទក្រហមកម្ពុជា មិនទុកប្រជាពលរដ្ឋណាម្នាក់ចោលនោះឡើយ!**ឱកាសការងារ៖ គិតត្រឹមថ្ងៃទី១៩ ខែមេសានេះ មានការងាររហូតដល់ទៅចំនួន ៦២ ៦៦២ កន្លែង កំពុងរង់ចាំអ្នក!**សាលាដំបូងរាជធានីភ្នំពេញ សម្រេចបង្គាប់ឲ្យឈ្មោះ ជុំ វណ្ណៈ សងសំណងជម្ងឺចិត្តចំនួន ៤០០លានរៀល ឲ្យទៅដើមបណ្តឹងរដ្ឋប្បវេណីឈ្មោះ ប៊ុន ហុន ពីបទ៖ បរិហារបង្កាច់កេរ្តិ៍**មន្ទីរបញ្ចកោណ៖ សហរដ្ឋអាមេរិកនឹងកាត់បន្ថយចំនួនកងទ័ពរបស់ខ្លួនដែលត្រូវបានដាក់ពង្រាយនៅក្នុងប្រទេសស៊ីរី ឱ្យមកនៅត្រឹមក្រោម ១០០០នាក់**អភិបាលខេត្តកណ្ដាល សរសើរកម្លាំងកងរាជអាវុធហត្ថខេត្តកណ្ដាល ដែលខិតខំយកចិត្តទុកដាក់ការពារសន្តិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយ នាឱកាសបុណ្យចូលឆ្នាំថ្មី**ក្រុមហ៊ុនផលិតរថយន្ត Ford Motor បានប្រកាសបញ្ឈប់ការនាំចេញរថយន្ត SUV រថយន្តភីកអាប់ និងរថយន្តស្ព័ររបស់ខ្លួនទៅកាន់ប្រទេសចិន**ឯកអគ្គរដ្ឋទូតចិន៖ ជោគវាសនារួមគ្នា រវាងចិន-កម្ពុជា ត្រូវបានឆ្លុះបញ្ចាំងក្នុងការគាំទ្ររាល់កិច្ចប្រឹងប្រែងគ្នាទៅវិញទៅមក**ឯកអគ្គរដ្ឋទូតចិន៖ យើងនឹងសហការជាមួយកម្ពុជាដើម្បីអភិវឌ្ឍន៍សមិទ្ធផលដែលយើងសម្រេចបាន ក្នុងដំណើរទស្សនកិច្ចរបស់ឯកឧត្តម ស៊ី ជីនពីង**អ៊ុយក្រែន ដាក់ទណ្ឌកម្មលើក្រុមហ៊ុនចិន ចំនួនបី ដោយសារពាក់ព័ន្ធនឹងការផលិតមីស៊ីល Iskander របស់រុស្ស៊ី**អ៉ីរ៉ង់ និងអាមេរិក រៀបចំកិច្ចចរចាជុំទី២ស្ដីពីកម្មវិធីនុយក្លេអ៊ែររបស់អ៉ីរ៉ង់ នៅក្នុងទីក្រុងរ៉ូម ប្រទេសអ៉ីតាលី**នាយកប្រតិបត្តិ ក្រុមហ៊ុន Apple និយាយជាមួយរដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិក អំពីផលប៉ះពាល់ដែលអាចកើតមាននៃវិស័យពន្ធដែលដាក់ចេញដោយប្រធានាធិបតី Donald Trump លើតម្លៃ iPhone**ស្នងការបាត់ដំបង រៀបរាប់ពីជោគជ័យនៃការធានាសន្តិសុខជូនពលរដ្ឋកម្សាន្តក្នុងពិធីបុណ្យចូលឆ្នាំថ្មី!**មេបញ្ជាការកងទ័ពជើងគោកម៉ាឡេស៊ី នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ចាប់ពីថ្ងៃទី១៩-២៣ មេសា**បន្ទាប់ពីខកខានមួយរយៈ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញវាយកូនហ្គោលឡើងវិញនាព្រឹកនេះ**របបយោធាមីយ៉ាន់ម៉ា និងក្រុមប្រឆាំងដ៏ធំមួយបានយល់ព្រមបន្តបទឈប់បាញ់ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងផ្តល់ជំនួយបន្ថែមទៀត បន្ទាប់ពីមានការរញ្ជួយដីដ៏ខ្លាំងក្លា**កូនប្រុសសម្តេចនាយករដ្ឋមន្ត្រី ទទួលបានមេដាយមាស ពីការប្រលងគណិតវិទ្យាកម្រិតពិភពលោកនៅអូស្ត្រាលី**ស្ថានទូតចិនប្រចាំកម្ពុជា ធ្វើសន្និសីទសារព័ត៌មានស្ដីពី លទ្ធផលដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេល២ថ្ងៃនៅកម្ពុជា របស់ប្រធានាធិបតីចិន ស៊ី ជីនពីង**ទណ្ឌិតឈ្មោះ ជុំ វណ្ណៈ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្តន្ទាទោសដាក់ពន្ធនាគារកំណត់រយៈពេលមួយឆ្នាំ ពីបទ៖ បរិហាបង្កាច់កេរ្តិ៍

គ្រាប់ស្វាយចន្ទីឆៅកម្ពុជាមានមុខព្រួញទីផ្សារថ្មីទៅប្រទេសចិន

ភ្នំពេញ៖ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកិសកម្ម រុក្ខាប្រមាញ់ និងនេសាទ ធ្លាប់បានប្រាប់សារព័ត៌មានថា ការនាំចេញគ្រាប់ស្វាយចន្ទីទៅកាន់ទីផ្សារក្រៅប្រទេស បច្ចុប្បន្នមានតែនាំចេញទៅប្រទេសវៀតណាមប៉ុណ្ណោះ ខណៈដែល ៩៤% នៃការនាំចេញកសិផលរបស់កម្ពុជាត្រូវបានបញ្ជូនទៅកាន់ទីផ្សារសំខាន់ចំនួនបីគឺ វៀតណាម ថៃ និងចិន ។

ឯកឧត្តមបានបញ្ជាក់ថា “វៀតណាមទទួលគ្រាប់ស្វាយចន្ទីឆៅ ដំឡូងមី និងស្វាយស្រស់, ថៃទទួលដំឡូងមី ស្វាយស្រស់ និងម្រេច ចំណែក ចិនយកកន្ទក់ ចេក អង្ករ ដំឡូងមី និងស្វាយ” ។

យោងតាមអគ្គនាយកដ្ឋានគយរបស់វៀតណាម បានឱ្យដឹងថា រយៈពេល ៧ខែដំបូង (គិតត្រឹមខែ កក្កដា) នៃឆ្នាំ ២០២៤ វៀតណាមបានចំណាយជាង ១ ពាន់លានដុល្លារ ដើម្បីនាំចូលគ្រាប់ស្វាយចន្ទីឆៅជិត ៧៩០,០០០តោនពីកម្ពុជា។

បរិមាណនាំចូលគ្រាប់ស្វាយចន្ទីពីកម្ពុជាបានកើនឡើងជាង ៣៤ ភាគរយជាបរិមាណ និងមានតម្លៃជាង ២៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ទន្ទឹមគ្នានេះ បើយោងតាមរបាយការណ៍សមាគមស្វាយចន្ទីកម្ពុជា គិតត្រឹមរយៈពេល ៩ ខែដំបូងនៃឆ្នាំ ២០២៤ (មករា-កញ្ញា) កម្ពុជាផលិតគ្រាប់ស្វាយចន្ទីចំនួន ៨៤ ម៉ឺនតោន កើន ២៦% ក្នុងនោះនាំចេញទៅវៀតណាមបានជាង ៧៩ ម៉ឺនតោន គិតជាទឹកប្រាក់ចំនួន ១ ពាន់ ១០ លានដុល្លារ កើន ៣៦% ខណៈតម្លៃកើន ៩% បើធៀបរយៈពេលដូចគ្នានៅឆ្នាំ ២០២៣។

យ៉ាងណាមិញ ថ្មីៗនេះ សមាគមស្វាយចន្ទីកម្ពុជា បានបង្ហាញថា កាលថ្ងៃទី ០១ ខែវិច្ឆិកាឆ្នាំ ២០២៤ សមាគមបានជួបប្រជុំពិភាក្សាជាមួយតំណាងខេត្តគង័ស៊ី ក្នុងកិច្ចសហប្រតិការស៊ីជម្រៅទាក់ទងនឹងស្វាយចន្ទីកម្ពុជា។

លោក ស៊ុយ កុកធាន អនុប្រធានសមាគមស្វាយចន្ទីកម្ពុជាបានប្រាប់សារព័ត៌មានក្នុងស្រុកថា ក្រុមហ៊ុនរដ្ឋ និងឯកជនរបស់ខេត្តគង័ស៊ី ដាក់គោលដៅចំនួនពីរទី១ នាំចេញឱ្យគ្រាប់ស្វាយចន្ទីកម្ពុជាឱ្យបានលើស ៥០% នៃផលិតកម្មចន្ទីសរុបសម្រាប់រយៈពេលជាក់លាក់មួយ។ ទី២ រួមសហការបង្កើតជា E-Commerce Platform សំរាប់នាំយក ស្វាយចន្ទីកម្ពុជា ទៅកាន់ទីផ្សារធំៗលើពិភពលោក ជាពិសេស ទីផ្សារប្រទេសចិន ។

សូមបញ្ជាក់ថា តាមរបាយការណ៍សមាគមស្វាយចន្ទីកម្ពុជា កម្ពុជាបានក្លាយជាប្រទេសផលិតគ្រាប់ស្វាយចន្ទីឆៅធំជាងគេទីពីររបស់ពិភពលោកដោយបរិមាណផលិតបានដល់ទៅ ៨៣០.០០០ តោនក្នុងរយៈពេល ៧ ខែដំបូង នៃឆ្នាំ ២០២៤ ។កម្ពុជាមានគោលបំណងជំរុញផលិតកម្មគ្រាប់ស្វាយចន្ទី និងអភិវឌ្ឍរោងចក្រកែច្នៃ ព្រមទាំងធ្វើពិពិធកម្មទីផ្សារនាំចេញ តាមរយៈគោលនយោបាយជាតិគ្រាប់ស្វាយចន្ទីពីឆ្នាំ ២០២២ ដល់ឆ្នាំ ២០២៧ ។ ជាមួយគ្នានេះ កម្ពុជារំពឹងថាសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីនឹងកើនឡើងពី ៥ ភាគរយទៅ ២៥ ភាគរយនៅឆ្នាំ ២០២៧ និងប្រហែល ៥០ ភាគរយនៅឆ្នាំ ២០៣២ ៕

អត្ថបទដែលជាប់ទាក់ទង