**អភិបាលខេត្តក្រចេះ ជួបសំណេះសំណាល និងណែនាំដល់គណៈកម្មាការគ្រប់គ្រងទូក ង ដើម្បីចូលរួមអបអរសាទរក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីត អកអំបុក និងសំពះព្រះខែ**គណៈប្រតិភូក្រសួងបរិស្ថាន ចូលរួមគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងថ្វាយកម្រងផ្កាព្រះវិញ្ញាណក្ខន្ធ ព្រះករុណា “ព្រះបរមរតនកោដ្ឋ“ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧១ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា**ក្រសួងការងារ ប្រគល់ឧបករណ៍ឌីជីថលដល់ក្រុមអធិការកិច្ចការងារ**ឧបនាយករដ្ឋមន្ត្រី ស សុខា និងលោកជំទាវ អញ្ជើញចូលរួមពិធីបុណ្យកឋិនសាមគ្គីរបស់ ឯកឧត្តម កែ គឹមយ៉ាន និងលោកជំទាវ**អភិបាលខេត្តសៀមរាប ស្នើគ្រប់ភាគីពាក់ព័ន្ធ ត្រូវវេចខ្ចប់សំរាមឱ្យបានត្រឹមត្រូវ ក្នុងព្រះរាជពិធីបុណ្យអុំទូក**អាវុធហត្ថខេត្ត បញ្ជូនជនសង្ស័យជនជាតិចិនម្នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីឃាតកម្មគិតទុកជាមុន ជំរិតទារប្រាក់ និងលួចស្ថានទម្ងន់ទោស នៅក្រុងប៉ោយប៉ែត**ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ជួបទីប្រឹក្សាការទូតរបស់អគ្គិសនីបារាំង ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការរួមគ្នាកម្ពុជា-បារាំង ក្នុងវិស័យថាមពល**ក.ប.ប. រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំសប្ដាហ៍ នៃខែវិច្ឆិកា និងទិសដៅអនុវត្តការងារបន្ត**សកម្មភាពចាក់ផ្សាយភាពយន្តនិងកម្មវិធីទូរទស្សន៍ឆ្នើមរបស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននៅប្រទេសប្រេស៊ីលបានចាប់ដំណើរការនៅក្រុង Rio de Janeiro**គណៈប្រតិភូរដ្ឋសភា អញ្ជើញដាក់កម្រងផ្កានៅវិមានឯករាជ្យ និងគោរពព្រះវិញ្ញាណក្ខន្ធ និងថ្វាយកម្រងផ្កា ព្រះបរមរូប ព្រះបរមរតនកោដ្ឋ ក្នុងឱកាសខួបលើកទី៧១ ទិវាឯករាជ្យជាតិ**អភិបាលខេត្តកោះកុង ដឹកនាំកិច្ចប្រជុំពិនិត្យដំណើរការរៀបចំកម្មវិធី រត់ប្រណាំង ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧១ ទិវាបុណ្យឯករាជ្យជាតិ**មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប បំពាក់គ្រឿងសម្ភារបរិក្ខារយ៉ាងសម្បូរបែប ដល់កម្លាំងកងអនុសេនាធំកងរាជអាវុធហត្ថចល័ត**ឧត្តមសេនីយ៍ទោ សោម ស៊ុន ដឹកនាំកងកម្លាំង គោរពវិញ្ញាណក្ខន្ធ កម្មាភិបាលយុទ្ធជន យុទ្ធនារី ពលីជីវិត​ក្នុង​សម័យ​សង្គ្រាម​ នាឱកាសខួបអនុស្សាវរីយ៍លើកទី៧១ ទិវាកំណើតកងយោធពលខេមរភូមិន្ទ**កងពលតូចថ្មើរជើងលេខ១៤ បិទវគ្គហ្វឹកហ្វឺន បំប៉នពង្រឹងវរសេនាតូចលេខ១៤២ និងពង្រឹងវរសេនាតូចលេខ១៤១-១៤២-១៤៣-១៤៤ ឆ្នាំ២០២៤**រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំគណៈប្រតិភូ ចូលរួមដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ និងថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា “ព្រះបរមរតនកោដ្ឋ”**បេសកកម្ម ៣ថ្ងៃ លើទឹកដីចិន របស់សម្តេចធិបតី ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ និងជាព្រឹត្តិកាណ៍ថ្មីមួយទៀត ធ្វើឲ្យកម្ពុជាកាន់តែលេច មុខមាត់ខ្ពស់ត្រដែត លើឆាកអន្តរជាតិ**បញ្ជាការដ្ឋានយោធភូមិភាគទី៥ ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧១ នៃទិវាបុណ្យឯករាជ្យជាតិ និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ**សភាកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱននិងសន្តិភាព (IPTP) ចាប់ពីថ្ងៃទី២៣-២៦ ខែវិច្ឆិកា នៅរាជធានីភ្នំពេញ**កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរតាប៉ោង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងខ្នារ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ**រដ្ឋបាលខេត្តព្រះសីហនុ បន្ដរៀបចំវេទិកាស្ដីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ របស់ខេត្តព្រះសីហនុ ដើម្បីចូលរួមសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០

ក្រុមហ៊ុន Zhengzhou Chen’s Sun បង្ហាញចំណាប់អារម្មណ៍វិនិយោគលើដំណាំធុរេននៅកម្ពុជា

ភ្នំពេញ៖ នាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកស្រី Xuemei Chen ប្រធាន និងជាស្ថាបនិកនៃក្រុមហ៊ុន Zhengzhou Chen’s Sun ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៨ នៅថ្ងៃទី៦-៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងគុនមិញ ខេត្តយូណាន សាធារណៈរដ្ឋប្រជាមានិតចិន។

ក្នុងឱកាសនេះជំនួប លោកស្រីប្រធានក្រុមហ៊ុនបានគោរពជម្រាបជូនសម្ដេចបវរធិបតីថា លោកស្រីធ្លាប់មកទស្សនាប្រទេសកម្ពុជា ក្នុងឆ្នាំ២០១៨ និងពិនិត្យឃើញថា កម្ពុជាមានសក្ដានុពលខ្លាំងខាងវិស័យកសិកម្ម ជាពិសេសគឺឧស្សាហកម្មផ្លែឈើ (ដំណាំធុរេន)។

ដូច្នេះ លោកស្រីប្រធានក្រុមហ៊ុនមានចាប់អារម្មណ៍វិនិយោគលើវិស័យកសិកម្មនៅកម្ពុជា ពិសេសដំណាំធុរេន និងរោងចក្រកែច្នៃ ដើម្បីនាំចេញមកកាន់ទីផ្សារប្រទេសចិន និងប្រទេសផ្សេងទៀត ដែលនេះនឹងចូលរួមចំណែកបង្កើតការងារ បង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពប្រជាជន នៅកម្ពុជា។

ជាការឆ្លើយតប សម្ដេចបវរធិបតី បានស្វាគមន៍ចំណាប់អារម្មណ៍របស់ក្រុមហ៊ុនលើការវិនិយោគខាងវិស័យកសិកម្ម ជាពិសេសដំណាំធុរេន នៅកម្ពុជា និងបានគូសបញ្ជាក់ថា ប្រទេសកម្ពុជាមានសក្ដានុពលលើផលិតផលកសិកម្មច្រើនប្រភេទ ដែលវិនិយោគិនអាចនាំចេញទៅកាន់ទីផ្សារក្រៅប្រទេស ប្រកបដោយភាពប្រកួតប្រជែង។

សម្ដេចបវរធិបតីបានលើកទឹកចិត្តក្រុមហ៊ុនឱ្យបន្តពិភាក្សាលម្អិត និងសហការជាមួយក្រសួង-ស្ថាប័ន នៃរាជរដ្ឋាភិបាលកម្ពុជា និងដៃគូក្នុងស្រុក សំដៅប្រែក្លាយផែនការវិនិយោគរបស់ក្រុមហ៊ុន ឱ្យចេញលទ្ធផលជាក់ស្ដែង ក្នុងពេលដ៏ខ្លីខាងមុខ ៕

អត្ថបទដែលជាប់ទាក់ទង