លោក កើត ឆែ អញ្ជើញជាអធិបតីក្នុងពិធីសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៥-២០២៧) របស់សង្កាត់ ខណ្ឌ នៃរដ្ឋបាលខណ្ឌសែនសុខ
ភ្នំពេញ៖ នារសៀលថ្ងៃពុធ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក កើត ឆែ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងពិធីសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៥-២០២៧) របស់សង្កាត់ ខណ្ឌ នៃរដ្ឋបាលខណ្ឌសែនសុខ ប្រារព្ធឡើងនៅសាលប្រជុំ នៃសាលាខណ្ឌសែនសុខ។
ឆ្លៀតក្នុងឱកាសនេះ លោក កើត ឆែ បានថ្លែងអំណរគុណចំពោះអាជ្ញាធរ និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដែលបានថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន។
គួរបញ្ជាក់ថា ការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិល ឆ្លុះបញ្ចាំងអំពីគម្រោង ឬសេវាជាអាទិភាព តាមបណ្តាឆ្នាំនីមួយៗ ដោយភ្ជាប់មកជាមួយនូវចំណាយ ព្រមទាំងអាចធ្វើបច្ចុប្បន្នភាពកម្មវិធីនេះជារៀងរាល់ឆ្នាំ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៅមូលដ្ឋាន ៕