**ទីប្រឹក្សាសន្តិសុខជាតិអាមេរិក ថារដ្ឋបាលប្រធានាធិបតី ចូ បៃដិន កំពុងមានការព្រួយបារម្ភថាអ៉ីរ៉ង់ដែលកំពុង យចុះឥទ្ធិពល អាចនឹងផលិតអាវុធនុយក្លេអ៊ែរ**ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា៖ សិស្សានុសិស្សត្រូវជៀសឆ្ងាយពីគ្រឿងញៀន បងតូច បងធំ និងអំពើអបាយមុខផ្សេងៗ ដោយត្រូវប្រកាន់ខ្ជាប់នូវវិន័យ និងទម្លាប់ល្អៗ**ប្រធានាធិបតី ហ្សេលេនស្គី៖ សមាជិកភាពអ៊ុយក្រែន នៅ NATO គឺអាចទៅរួច ប៉ុន្តែទីក្រុងកៀវត្រូវបញ្ចុះបញ្ចូលសម្ព័ន្ធមិត្តថែមទៀត**បក្សប្រឆាំងធំជាងគេនៅកូរ៉េខាងត្បូង គំរាមបោះឆ្នោតដកតំណែង ប្រធានាធិបតីស្តីទី Han Duck-soo**វិទ្យាស្ថានជាតិការងាររៀបចំវគ្គសុក្រឹតការ ស្តីពី “ច្បាប់និងលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យការងារ និងសន្តិសុខសង្គមដល់អធិការការងារ”**កម្ពុជា ទទួលបានអ្នកដំណើរតាមផ្លូវអាកាសជាង ៥លាននាក់ ក្នុងរយៈពេល ១១ខែឆ្នាំ២០២៤នេះ**យោធាហ្វីលីពីន មានផែនការទិញប្រព័ន្ធមីស៉ីលរបស់អាមេរិក Typhon ដើម្បីយកមកការពារផលប្រយោជន៍ដែនសមុទ្ររបស់ខ្លួន**មន្ត្រីជាន់ខ្ពស់ក្រសួងការងារ៖ ដើម្បីធានានូវការអភវិឌ្ឍទីផ្សារការងារ ប្រកបដោយប្រសិទ្ធភាព ការកសាងសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ ត្រូវបានចាត់ទុកជាកិច្ចការអាទិភាព**ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា៖ ការងារកៅស៊ូ ត្រូវពិចារណាគិតគូរឱ្យវែងឆ្ងាយ មានភាពម្ចាស់ការ មានអំណាចទៅលើទីផ្សារ និងទាក់ទាញការវិនិយោគលើការកែច្នៃផលិតផលសម្រេចឱ្យមានភាពរឹងមាំ**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកងកម្លាំងនគរបាលក្រោមឱវាទ ប្រជុំបូកសរុបសភាពការណ៍ និង លទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែធ្នូ ឆ្នាំ២០២៤ និងទិសដៅអនុវត្តការងារបន្ត**ក្រុមប្រឹក្សាខេត្តកណ្តាល បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់លើកទី១ អាណត្តិទី៤ នៅក្រុងតាខ្មៅ ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់ពលរដ្ឋនៅមូលដ្ឋាន**ឯកឧត្តម អឿង ចន្ថា៖ ក្រសួងធនធានទឹក កំពុងជួយលើការងារផ្តល់ព័ត៌មានកសិឧតុនិយម និងការបណ្តុះបណ្តាលផ្នែកឧតុនិយម ដើម្បីជួយពង្រឹងដល់វិស័យកសិកម្ម**ភ្នំតែបានក្លាយជាភ្នំមាស ផលិតផលតែបែបច្នៃប្រឌិតថ្មីរបស់ប្រទេសចិនគួរអោយចាប់អារម្មណ៍**មូលនិធិចិនដើម្បីអភិវឌ្ឍជនបទ(CFRD)តាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់អំណោយកង់២០០០និងកាតាប១២០០០បានលើកទឹកចិត្ដបន្ថែមទៀតដល់ការសិក្សារបស់សិស្សនៅសាលាបឋមសិក្សាបល្ល័ង្កខាងលិច ——**ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកអំណោយសម្តេចធិបតី ប្រគល់ជូនកងកម្លាំងចម្រុះការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ៤គោលដៅ នៅតំបន់ព្រៃឡង់**កម្ពុជានិងប្រទេសជិតខាងមួយចំនួនទប់ស្កាត់ និងហាមឃាត់ការប្រើប្រាស់បារីអេឡិចត្រូនិច និងផលិតផលHTPs**មូលនិធិជាតិជំនួយសង្គម ជូនដំណឹងពីការបើកប្រាក់គោលនយោបាយ របបសន្តិសុខសង្គមសម្រាប់ពីរសប្តាហ៍ លើកទី២ ក្នុងខែធ្នូ ឆ្នាំ២០២៤ ដល់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤**រដ្ឋមន្ត្រីការបរទេសតួកគី ជួបជាមួយមេដឹកនាំក្រុម HTS នៅទីក្រុងដាម៉ាស ក្រោយការដួលរលំរបប លោក Bashar al-Assad**គណៈប្រតិភូ​អារ៉ាប៊ីសាអូឌីត​ជួប​មេដឹកនាំ​ស៊ីរី​ថ្មី នៅ​ក្រុង​ដាម៉ាស

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនលោក ដូណាល់ ត្រាំ ដែលជាប់ឆ្នោតក្លាយជាប្រធានាធិបតីទី៤៧ របស់អាមេរិក

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បាន ផ្ញើសារអបអរសាទរជូនលោក ដូណាល់ ត្រាំ ដែលជាប់ឆ្នោតក្លាយជាប្រធានាធិបតីទី៤៧ របស់អាមេរិក។

នៅក្នុងសាលិខិតអបអរសាទររបស់សម្តេចតេជោ ហ៊ុន សែនមានខ្លឹមសារដូច្នេះថា “ឯកឧត្តមប្រធានាធិបតីជាប់ឆ្នោត ជាទីរាប់អាន! តាងនាមព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្ដែងនូវការ អបអរសាទរយ៉ាងកក់ក្តៅបំផុត និងសូមជូនពរដល់ ឯកឧត្ដម ក្នុងឱកាសដែល ឯកឧត្ដម បានជាប់ឆ្នោត សាជាថ្មី ជាប្រធានាធិបតីទី៤៧ នៃសហរដ្ឋអាមេរិក។

ការជាប់ឆ្នោតសាជាថ្មីរបស់ ឯកឧត្តម នៅក្នុងមុខតំណែងដ៏ខ្ពង់ខ្ពស់នេះ គឺជាសក្ខីភាពមួយដែល បញ្ចាក់ពីភាពជឿជាក់ និងទំនុកចិត្ត ដែលប្រជាជនអាមេរិកមានចំពោះភាពជាអ្នកដឹកនាំ ចក្ខុវិស័យ និង បទពិសោធទូលំទូលាយរបស់ ឯកឧត្តម ទាំងក្នុងវិស័យឯកជន និងសាធារណៈ។

ខ្ញុំមានទំនុកចិត្តយ៉ាង មុតមាំថា ក្នុងនាមជាប្រធានាធិបតី ឯកឧត្ដម នឹងមិនត្រឹមតែដឹកនាំសហរដ្ឋអាមេរិកឆ្ពោះទៅរកអនាគត មួយកាន់តែរុងរឿងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកបន្ថែមទៀតដល់សន្តិភាព ស្ថិរភាព និងវិបុលភាព ពិភពលោកទាំងមូលផងដែរ។

ស្របពេលដែលយើងនឹងប្រារព្ធខួបលើកទី៧៥ នៃទំនាក់ទំនងការទូតកម្ពុជា-សហរដ្ឋអាមេរិកនៅ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ ខ្ញុំជឿជាក់យ៉ាងមុតមាំថា តាមរយៈកិច្ចខិតខំប្រឹងប្រែងរួម និងការ យោគយល់ និងការគោរពគា្នទៅវិញទៅមក ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរបស់យើង ប្រាកដជានឹងត្រូវបានពង្រឹងនិងពង្រីកបន្ថែមទៀត។

ក្នុងនាមខ្ញុំជាប្រធានព្រឹទ្ធសភានៃកម្ពុជា ខ្ញុំនៅតែបន្ត ប្តេជ្ញាធ្វើការយ៉ាងជិតស្និទ្ធជាមួយ ឯកឧត្តម រដ្ឋបាលរបស់ ឯកឧត្តម និងសភាសហរដ្ឋអាមេរិក ជាពិសេស ព្រឹទ្ធសភា ដើម្បីលើកកម្ពស់បន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយូរអង្វែងរបស់យើង ទាំងក្នុងក្របខណ្ឌទ្វេភាគី និងក្របខណ្ឌពហុភាគី ដើម្បីផលប្រយោជន៍ទៅវិញទៅមកនៃប្រទេស និង ប្រជាជនយើងទាំងពីរ។

សូម ឯកឧត្តម ទទួលនូវការគោរពរាប់អានដ៏ខ្ពង់ខ្ពស់បំផុតសាជាថ្មីពីខ្ញុំ និងសូមជូនពរ ឯកឧត្តម សូមសមប្រកបដោយសុខភាពល្អនិងជោគជ័យត្រចះត្រចង់គ្រប់ភារកិច្ច ព្រមទាំងសូមជូនពរក្រុមគ្រួសារ ឯកឧត្តម និងប្រជាជនអាមេរិកទាំងអស់ សូមសមប្រកបដោយសុខភាពល្អ និងសុភមង្គល”៕

អត្ថបទដែលជាប់ទាក់ទង