ឯកឧត្តម ឡេង ប៉េងឡុង ជួបប្រជុំជាមួយឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា ដើម្បីត្រៀមដំណើរទស្សនកិច្ចផ្លូវការរបស់ប្រធានរដ្ឋសភាវៀតណាម
ភ្នំពេញ៖ ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា បានអញ្ជើញដឹកនាំសហការីជួបប្រជុំជាមួយ ឯកឧត្តម ង្វៀង ហ៊ុយតាំង ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីត្រៀមរៀបចំគម្រោងដំណើរទស្សនកិច្ចផ្លូវការរបស់ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងពិធីសម្ពោធអគាររដ្ឋបាលថ្មីក្រោមជំនួយឥតសំណងរបស់សាធារណរដ្ឋសង្គមនិយមវៀតណាម នារសៀលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា។