**នាយករដ្ឋមន្ត្រីជប៉ុន ស្វែងរកជំនួបជាមួយលោក Trump នៅសហរដ្ឋអាមេរិកក្នុងខែនេះ**ទឹកភ្លៀងជាង ៦០លានម៉ែត្រត្រីគុណ ត្រូវបានប្រមូលទុក នៅតំបន់រមណីយដ្ឋានអង្គរនារដូវវស្សានេះ**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ ដឹកនាំកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាព និងបញ្ហាប្រឈមនៃការអនុវត្តគម្រោងពង្រីកការចុះបញ្ជីសមាជិក ប.ស.ស.**យោធិនតំបន់ប្រតិបត្តការសឹករងកំពង់ស្ពឺ ទទួលបានអាវរងាជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត**ឯកឧត្តម នួន ផារ័ត្ន អញ្ជើញចាប់ឆ្នោតទទួលយកដីសម្បទានសង្គមកិច្ច និងផ្ទះថ្មី ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចធិបតី និងលោកជំទាវ ជូនអតីតយុទ្ធជននៅខេត្តកំពង់ធំ**នគរបាលខេត្តព្រៃវែង បន្តខិតខំពន្លឿនសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឱ្យបានទាន់ពេលវេលា**ខួប២១ឆ្នាំ«របាំព្រះរាជទ្រព្យ» ចុះបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ**១០ខែ កម្ពុជាបាននាំចេញអង្ករ ប្រមាណ ៥០៧ ០២៩តោន ទៅកាន់ទីផ្សារអន្តរជាតិ**ស្អែកនេះ! រដ្ឋសភានឹងបើកកិច្ចប្រជុំពេញអង្គ លើកទី៣ នីតិកាលទី៧ លើរបៀបវារៈចំនួន២**ក្រុមការងារអាវុធហត្ថខណ្ឌបឹងកេងកង ចូលរួមរំលែកទុក្ខដល់គ្រួសារសមាជិក ដែលឪពុករបស់លោកទទួលមរណៈភាព**នាយករដ្ឋមន្ត្រីវៀតណាម កោតសរសើរវឌ្ឍនភាព និងការរីកចម្រើនរបស់កម្ពុជា**អភិបាលខេត្តតាកែវ ចុះពិនិត្យទីតាំងបរិវេណជុំវិញបឹងតាកែវ ដើម្បីសិក្សាកែលម្អសោភ័ណភាព ត្រៀមរៀបចំពិធីបុណ្យទន្លេ ដែលគ្រោងរៀបចំអំឡុងខែមីនា ឆ្នាំ២០២៥**ឯកឧត្តម ងី ច័ន្រ្ទផល ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី១ព្រឹទ្ធសភា**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤**អភិបាលខេត្តកំពង់ធំ ជួបសំណេះសំណាលជាមួយ គណៈកម្មការទូក ដែលត្រូវដឹកនាំទូក ទៅចូលរួមពិធីប្រណាំងទូក នៅរាជធានីភ្នំពេញ**លោកស្រី ផែថងថាន ផ្ញើសារថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ចំពោះសារអបអរសាទរលោកស្រី ដែលត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីថៃ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារពិនិត្យឡើងវិញ និងវិភាគមុខងារនិងរចនាសម្ព័ន្ធក្រសួងមហាផ្ទៃ**ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យបញ្ចប់មុខតំណែង ឯកឧត្តម ដួង តារា ពីរដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី**អាជ្ញាធរជាតិអប្សរា បញ្ចប់ការជួសជុលខ្លោងទ្វារខាងកើត នៃប្រាសាទប្រែរូប ផ្នែកខាងជើង**ក្រុមហ៊ុន Sailun Group បង្ហាញបំណងពង្រីការវិនិយោគនៅកម្ពុជា ដើម្បីពង្រឹងសមត្ថភាពផលិតកម្មរបស់ខ្លួននៅក្នុងតំបន់

ឧត្តមសេនីយ៍ឯក រស់ ច័ន្ទសោភា អញ្ជើញបើកវគ្គបណ្តុះបណ្តាលស្តីពី “ការបញ្ជ្រាបចំណេះដឹងយេនឌ័រ” ដល់ក្រុមការងារយេនឌ័រអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ

ភំ្នពេញ៖ លោកជំទាវ ឧត្តមសេនីយ៍ឯក រស់ ច័ន្ទសោភា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានក្រុមការងារយេនឌ័រ អគ្គស្នងការដ្ឋាននគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នាថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកវគ្គបណ្តុះ បណ្តាលស្តីពី “ការបញ្ជ្រាបចំណេះដឹងយេនឌ័រ” ដល់ លោក លោកស្រី ជាក្រុមការងារយេនឌ័រ និងថ្នាក់ដឹកនាំ មន្ត្រីនគរបាលជាតិ តាមបណ្តានាយកដ្ឋាន-អង្គភាព ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ នៅសាលប្រជុំបាត់ដំបង នៃអគារទីស្តីការក្រសួងមហាផ្ទៃ។

ក្នុងឱកាសនោះផងដែរ លោកជំទាវ ឧត្តមសេនីយ៍ឯក រស់ ច័ន្ទសោភា បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ទៅកាន់សិក្ខាកាមជាកងកម្លាំងនគរបាលជាតិទាំងអស់ និងបានលើកឡើងពីស្នាដៃ និងកិច្ចខិតខំប្រឹងប្រែងកន្លងមក របស់ក្រុមការងារយេនឌ័រ អគ្គស្នងការដ្ឋាននគរបាលជាតិ គ្រប់លំដាប់ថ្នាក់ អនុវត្តសម្រេចជោគជ័យជាបន្តបន្ទាប់ ទទួលបានសមិទ្ធផលដូចសព្វថ្ងៃ។

លោកជំទាវ ឧត្តមសេនីយ៍ឯកបានបន្តថា៖ វគ្គបណ្តុះបណ្តាលនេះ គឺបង្កើនសមត្ថភាពយល់ដឹងកាន់តែច្បាស់ និងមានទស្សនៈថ្មីៗ ក្នុងការងារបញ្ជ្រាបយេនឌ័រ ដែលជាយុទ្ធវិធីសម្រាប់ដោះស្រាយបញ្ហាវិសមភាពយេនឌ័រ តាមរយៈការទទួលស្គាល់ និងដាក់បញ្ចូលនូវ កង្វល់ បញ្ហា និងតម្រូវការរបស់ស្ត្រី និងបុរស និងក្រុមងាយរងគ្រោះទៅក្នុងគោលនយោបាយ ផែនការ កម្មវិធី និងគម្រោងនានា ដោយមានទាំងធនធាន សម្រាប់អនុវត្ត។ ការងារនេះ ទាមទារមានការចូលរួមទាំងអស់គ្នា ទាំងនគបាលបុរសនិងនារី ក្នុងការគិតគូរ ផ្តល់សិទ្ធិអំណាចរវាងភេទ និងការងារប្រកបដោយសមភាព និងសមធម៌យេនឌ័រ រៀបចំបង្កើតបរិយាកាសអំណោយផល គ្មានការរើសអើង និងលើកកម្ពស់ការចូលរួមដោយស្មើភាពរបស់នគរបាលនារី ដែលជាដៃគូមិនអាចខ្វះបានជាមួយនគរបាលបុរសក្នុងកិច្ចការពារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងគ្រប់សកម្មភាពអភិវឌ្ឍន៍សង្គម ។ ដូចនេះសិក្ខាកាមដែលបានចូលសិក្សា ត្រូវយកចំណេះដឹងដែលទទួលបានទៅដកពិសោធន៍ ដាក់ចេញផែនការ និងរៀបចំគម្រោងសកម្មភាពផ្សព្វផ្សាយបន្តទៅកាន់ក្រុមការងារ និងមន្ត្រីចំណុះអង្គភាពរបស់ខ្លួនទទួលបានការយល់ដឹងកាន់តែច្រើន ៕

អត្ថបទដែលជាប់ទាក់ទង