តំបន់ប្រតិបត្តិការសឹករងកំពត បើកចែកអាវរងាជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ជូននាយទាហាន នាយទាហានរង ពលទាហាន
ភ្នំពេញ៖ លោក ឧត្តមសេនីយ៍ត្រី ហុក ចន្តា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពត នាថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤បានធ្វើការបើកចែកអាវរងាដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែនជូន ដល់នាយទាហាន នាយទាហានរង និងពលទាហាន តាមបណ្ដាអង្គភាពចំណុះទីបញ្ជាការតំបន់ប្រតិបត្តិការសឹករង កំពត។
ដោយយល់ឃើញពីទុក្ខលំបាក និងគិតគូពីសុខទុក្ខ ជីវភាពរស់នៅរបស់ កងកម្លាំង ប្រដាប់អាវុធគ្រប់ប្រភេទ នាពេលរដូវ រងា ជារៀងរាល់ឆ្នាំដោយមានការយកចិត្តទុកដាក់គិតគូរដ៏ខ្ពង់ខ្ពស់ពីសុខភាពដល់យោធិនគ្រប់រូប សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន បានឧបត្ថម្ភ ជាអាវរងា ចែកជូនយោធិនគ្រប់ៗរូប ពាក់ដើម្បីការពារសុខភាព ក្នុងពេលបំពេញភារកិច្ច នារដូវ រងានេះ។
ក្រោយបើកចែកអាវរងាជូនតំណាងអង្គភាព នាយទាហាន នាយទាហានរង និងពលទាហាន ព្រមទាំងបណ្ដាលអង្គភាពចំណុះទីបញ្ជាការរួចមក លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង កំពត មានសេចក្តីសោមនស្ស រីករាយ យ៉ាងខ្លាំង និងថ្លែងអំណគុណនូវគុណបំណាច់ដ៏ជ្រាលជ្រៅរបស់សម្តេចទាំងទ្វេរ និងប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខដឹកនាំ តែងតែយកចិត្តទុកដាក់ និងឈឺឆ្អាលដល់សុខភាព-ជីវភាពភាពរស់នៅរបស់កងកម្លាំងប្រដាប់អាវុធ គ្រប់ពេលវេលា យើងខ្ញុំទាំងអស់គ្នាប្តេជា្ញការពារបាវចនា ជាតិ ការពាររដ្ធធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពារសុខសន្តិភាពនិងបូរណភាពដែនដីនៃយើង ៕