រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីបិទវេទិកា ស្ដីពីវឌ្ឍនភាព និងបញ្ហាប្រឈមនៃការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ រយៈពេល ៣ឆ្នាំ ២០២១-២០២៣
ភ្នំពេញ៖ នាព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្ដម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញក្នុងពិធីបិទវេទិកាស្តីពីវឌ្ឍនភាព និងបញ្ហាប្រឈម នៃការអនុវត្តគោលនយោបាយកំណែទម្រង់វិមជ្ឈកា វិហមជ្ឈការ រយ:ពេល ៣ឆ្នាំ (២០២១-២០២៣) របស់រដ្ឋបាលខេត្តកំពង់ស្ពឺ។
សូមបញ្ជាក់ផងដែរថា នេះជាវេទិការាជរដ្ឋាភិបាលនិងរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងគោលបំណងដើម្បីពិភាក្សា និងកំណត់បញ្ហាប្រឈមនានា ដើម្បីដាក់ចេញនូវនយោបាយសម្រាប់កម្មវិធីកំណែទម្រង់វិមជ្ឈការ វិសហមជ្ឈការដើម្បីសម្រេចអោយបានចក្ខុវិស័យ ឆ្នាំ២០៥០ ៕