មេដឹកនាំយោធាមីយ៉ាន់ម៉ា កំពុងបំពេញទស្សនកិច្ច លើកដំបូងទៅកាន់ប្រទេសចិន
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា មេដឹកនាំយោធាមីយ៉ាន់ម៉ា លោក Min Aung Hlaing កំពុងបំពេញទស្សនកិច្ច លើកដំបូងទៅកាន់ប្រទេសចិន ។
ដំណើរទស្សនកិច្ចលើកនេះ ត្រូវបានគេមើលឃើញថា គឺជាលើកដំបូងហើយចាប់ តាំងពីលោកបានបណ្តេញ រដ្ឋាភិបាលជាប់ឆ្នោត ដឹកនាំដោយលោកស្រី Aung San Suu Kyi ចេញពីតំណែង ដោយប្រើប្រាស់ កម្លាំងយោធា កាលពីខែកុម្ភៈ ឆ្នាំ២០២១។
មកទល់បច្ចុប្បន្នការខាត បង់យ៉ាងច្រើន ដែលរបបរបស់គាត់បានរងទុក្ខ នៅក្នុងសង្គ្រាមស៊ីវិលក្រោមកណ្តាប់ដៃ របស់ពួកបះបោរប្រដាប់អាវុធ ដែលសុទ្ធតែជាពលរដ្ឋក្រីក្រ បានចោទជាសំណួរ អំពីរយៈពេលដែលគាត់ នឹងបន្តកាន់តំណែងនៅក្នុងប្រទេស ។
ដូច្នេះគេមើលឃើញថា ការអញ្ជើញទៅបំពេញទស្សនកិច្ច នៅប្រទេសចិន ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់ និងជាអ្នកជិតខាង និងដៃគូពាណិជ្ជកម្មដ៏ធំបំផុត របស់មីយ៉ាន់ម៉ា គឺវាពិតជាមានសារៈសំខាន់ ណាសទោះបីជាមិនត្រូវបាន ប្រកាសថា ជាដំណើរ ទស្សនកិច្ចផ្លូវរដ្ឋក៏ដោយ ។
គួរឲ្យដឹងដែរថាវាជាដំណើរ ផ្លូវដ៏វែងឆ្ងាយ ពីការគាំទ្រ របស់ចិនចំពោះការដោះស្រាយ មហន្តរាយរបស់គាត់ចំពោះភាពចលាចលក្រោយរដ្ឋ ប្រហារក្នុង ប្រទេសមីយ៉ាន់ម៉ា ប៉ុន្តែវាក៏បានបង្ហាញដែរថាទីក្រុងប៉េកាំងមើលឃើញថាគាត់ជាផ្នែកសំខាន់នៃដំណោះស្រាយ ចំពោះជម្លោះនៅទីនោះ៕