**ទឹកភ្លៀងជាង ៦០លានម៉ែត្រត្រីគុណ ត្រូវបានប្រមូលទុក នៅតំបន់រមណីយដ្ឋានអង្គរនារដូវវស្សានេះ**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ ដឹកនាំកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាព និងបញ្ហាប្រឈមនៃការអនុវត្តគម្រោងពង្រីកការចុះបញ្ជីសមាជិក ប.ស.ស.**យោធិនតំបន់ប្រតិបត្តការសឹករងកំពង់ស្ពឺ ទទួលបានអាវរងាជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត**ឯកឧត្តម នួន ផារ័ត្ន អញ្ជើញចាប់ឆ្នោតទទួលយកដីសម្បទានសង្គមកិច្ច និងផ្ទះថ្មី ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចធិបតី និងលោកជំទាវ ជូនអតីតយុទ្ធជននៅខេត្តកំពង់ធំ**នគរបាលខេត្តព្រៃវែង បន្តខិតខំពន្លឿនសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឱ្យបានទាន់ពេលវេលា**ខួប២១ឆ្នាំ«របាំព្រះរាជទ្រព្យ» ចុះបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ**១០ខែ កម្ពុជាបាននាំចេញអង្ករ ប្រមាណ ៥០៧ ០២៩តោន ទៅកាន់ទីផ្សារអន្តរជាតិ**ស្អែកនេះ! រដ្ឋសភានឹងបើកកិច្ចប្រជុំពេញអង្គ លើកទី៣ នីតិកាលទី៧ លើរបៀបវារៈចំនួន២**ក្រុមការងារអាវុធហត្ថខណ្ឌបឹងកេងកង ចូលរួមរំលែកទុក្ខដល់គ្រួសារសមាជិក ដែលឪពុករបស់លោកទទួលមរណៈភាព**នាយករដ្ឋមន្ត្រីវៀតណាម កោតសរសើរវឌ្ឍនភាព និងការរីកចម្រើនរបស់កម្ពុជា**អភិបាលខេត្តតាកែវ ចុះពិនិត្យទីតាំងបរិវេណជុំវិញបឹងតាកែវ ដើម្បីសិក្សាកែលម្អសោភ័ណភាព ត្រៀមរៀបចំពិធីបុណ្យទន្លេ ដែលគ្រោងរៀបចំអំឡុងខែមីនា ឆ្នាំ២០២៥**ឯកឧត្តម ងី ច័ន្រ្ទផល ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី១ព្រឹទ្ធសភា**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤**អភិបាលខេត្តកំពង់ធំ ជួបសំណេះសំណាលជាមួយ គណៈកម្មការទូក ដែលត្រូវដឹកនាំទូក ទៅចូលរួមពិធីប្រណាំងទូក នៅរាជធានីភ្នំពេញ**លោកស្រី ផែថងថាន ផ្ញើសារថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ចំពោះសារអបអរសាទរលោកស្រី ដែលត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីថៃ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារពិនិត្យឡើងវិញ និងវិភាគមុខងារនិងរចនាសម្ព័ន្ធក្រសួងមហាផ្ទៃ**ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យបញ្ចប់មុខតំណែង ឯកឧត្តម ដួង តារា ពីរដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី**អាជ្ញាធរជាតិអប្សរា បញ្ចប់ការជួសជុលខ្លោងទ្វារខាងកើត នៃប្រាសាទប្រែរូប ផ្នែកខាងជើង**ក្រុមហ៊ុន Sailun Group បង្ហាញបំណងពង្រីការវិនិយោគនៅកម្ពុជា ដើម្បីពង្រឹងសមត្ថភាពផលិតកម្មរបស់ខ្លួននៅក្នុងតំបន់**ក្រុមសមាជិកព្រឹទ្ធសភាក្រុមទី១ បានរៀបចំកិច្ចប្រជុំផ្ទៃក្នុងក្រុម

អាជ្ញាធរជាតិអប្សរា បញ្ចប់ការជួសជុលខ្លោងទ្វារខាងកើត នៃប្រាសាទប្រែរូប ផ្នែកខាងជើង

ភ្នំពេញ៖ ក្រុមការងារអាជ្ញាធរជាតិអប្សរា បន្តជួសជុលខ្លោងទ្វារជើង ផ្នែកខាងកើត របស់ប្រាសាទប្រែរូប ដំណាក់កាលទី២សម្រេចបានប្រមាណ៩០ភាគរយ។ ការងារជួសជុលនេះ ដំណើរការតាំងពីពាក់កណ្តាលខែឧសភា ឆ្នាំ២០២៤ នឹងបញ្ចប់នៅខែវិច្ឆកា ឆ្នាំ២០២៤ នេះ។

លោក សូរ ប៉ោត បុរាណវិទូ និងគ្រប់គ្រងការដ្ឋានជួសជុលប្រាសាទប្រែរូប ឱ្យដឹងថា ស្ថានភាពនៃខ្លោងទ្វារខាងជើងផ្នែកខាងកើតរបស់ប្រាសាទប្រែរូប បានខូចខាត និងមានហានិភ័យដល់សំណង់ ព្រមទាំងភ្ញៀវទេសចរមិនអាចដើរឆ្លងកាត់។ ដើម្បីសង្គ្រោះខ្លោងទ្វារនេះឱ្យរឹងមាំឡើងវិញ ក្រុមការងារជួសជុលពង្រឹងផ្នែកខាងក្នុងនៃស្លាបខាងជើង ផ្នែកខាងក្រៅផ្នែកខាងលិច និងផ្នែកខាងកើត ព្រមទាំងជួសជុលពង្រឹងរចនាសម្ពន្ធឥដ្ឋដែលខូចខាតធ្ងន់ធ្ងរ គ្មានស្ថិរភាពនៅផ្នែកខាងលើនៃតួខ្លោងទ្វារ។ បិទបំពេញស្នាមប្រេះហែកការពារជម្រាបទឹក និងបន្ថែមរចនាសម្ពន្ធមួយចំនួនសម្រាប់ភាពរឹងមាំយូអង្វែងដល់រចនាសម្ពន្ធខ្លោងទ្វារទាំងមូល។

លោក សូរ ប៉ោត បញ្ជាក់ថា ការងារជួសជុលខ្លោងទ្វារខាងកើតប្រាសាទប្រែរូប ផ្នែកខាងជើង រួចរាល់ គឺរចនាសម្ពន្ធនៃសំណង់ខ្លោងទ្វារទាំងមូល នឹងមានភាពរឹងមាំឡើងវិញ មានសុវត្ថិភាពទាំងខ្លោងទ្វារ ហើយភ្ញៀវទេសចរក៏អាចដើរចេញចូលទស្សនាតាមខ្លោងទ្វារទិសខាងកើតដ៏សំខាន់នេះដោយសុវត្ថិភាព។

អ្នកជំនាញរូបនេះរម្លឹកថា ការខូចខាតនៃរចនាសម្ពន្ធប្រាសាទប្រែរូប បណ្តាលមកពីការកង្វះការថែទាំយូរអង្វែង មានដើមឈើនិងស្មៅដុះចាក់ឬស កំណកដី និងបណ្ដាលពីអាយុកាលនៃសម្ភារសំណង់ អាកាសធាតុ ពិសេសទឹកភ្លៀងហូរជ្រាបចូលក្នុងប្រាសាទ ដែលធ្វើឱ្យរចនាសម្ពន្ធចុះខ្សោយ ថ្មប្រាសាទងាយនឹងពុកផុយ។ កន្លងមកនៅប្រាសាទប្រែរូបក៏ធ្លាប់មានការជួសជុលនៅសម័យបារាំង និងក្រោយមកទៀត មានប្រទេសអ៊ីតាលីផង៕

អត្ថបទដែលជាប់ទាក់ទង