**នាយករដ្ឋមន្ត្រីជប៉ុន ស្វែងរកជំនួបជាមួយលោក Trump នៅសហរដ្ឋអាមេរិកក្នុងខែនេះ**ទឹកភ្លៀងជាង ៦០លានម៉ែត្រត្រីគុណ ត្រូវបានប្រមូលទុក នៅតំបន់រមណីយដ្ឋានអង្គរនារដូវវស្សានេះ**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ ដឹកនាំកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាព និងបញ្ហាប្រឈមនៃការអនុវត្តគម្រោងពង្រីកការចុះបញ្ជីសមាជិក ប.ស.ស.**យោធិនតំបន់ប្រតិបត្តការសឹករងកំពង់ស្ពឺ ទទួលបានអាវរងាជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត**ឯកឧត្តម នួន ផារ័ត្ន អញ្ជើញចាប់ឆ្នោតទទួលយកដីសម្បទានសង្គមកិច្ច និងផ្ទះថ្មី ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចធិបតី និងលោកជំទាវ ជូនអតីតយុទ្ធជននៅខេត្តកំពង់ធំ**នគរបាលខេត្តព្រៃវែង បន្តខិតខំពន្លឿនសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឱ្យបានទាន់ពេលវេលា**ខួប២១ឆ្នាំ«របាំព្រះរាជទ្រព្យ» ចុះបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ**១០ខែ កម្ពុជាបាននាំចេញអង្ករ ប្រមាណ ៥០៧ ០២៩តោន ទៅកាន់ទីផ្សារអន្តរជាតិ**ស្អែកនេះ! រដ្ឋសភានឹងបើកកិច្ចប្រជុំពេញអង្គ លើកទី៣ នីតិកាលទី៧ លើរបៀបវារៈចំនួន២**ក្រុមការងារអាវុធហត្ថខណ្ឌបឹងកេងកង ចូលរួមរំលែកទុក្ខដល់គ្រួសារសមាជិក ដែលឪពុករបស់លោកទទួលមរណៈភាព**នាយករដ្ឋមន្ត្រីវៀតណាម កោតសរសើរវឌ្ឍនភាព និងការរីកចម្រើនរបស់កម្ពុជា**អភិបាលខេត្តតាកែវ ចុះពិនិត្យទីតាំងបរិវេណជុំវិញបឹងតាកែវ ដើម្បីសិក្សាកែលម្អសោភ័ណភាព ត្រៀមរៀបចំពិធីបុណ្យទន្លេ ដែលគ្រោងរៀបចំអំឡុងខែមីនា ឆ្នាំ២០២៥**ឯកឧត្តម ងី ច័ន្រ្ទផល ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី១ព្រឹទ្ធសភា**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤**អភិបាលខេត្តកំពង់ធំ ជួបសំណេះសំណាលជាមួយ គណៈកម្មការទូក ដែលត្រូវដឹកនាំទូក ទៅចូលរួមពិធីប្រណាំងទូក នៅរាជធានីភ្នំពេញ**លោកស្រី ផែថងថាន ផ្ញើសារថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ចំពោះសារអបអរសាទរលោកស្រី ដែលត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីថៃ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារពិនិត្យឡើងវិញ និងវិភាគមុខងារនិងរចនាសម្ព័ន្ធក្រសួងមហាផ្ទៃ**ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យបញ្ចប់មុខតំណែង ឯកឧត្តម ដួង តារា ពីរដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី**អាជ្ញាធរជាតិអប្សរា បញ្ចប់ការជួសជុលខ្លោងទ្វារខាងកើត នៃប្រាសាទប្រែរូប ផ្នែកខាងជើង**ក្រុមហ៊ុន Sailun Group បង្ហាញបំណងពង្រីការវិនិយោគនៅកម្ពុជា ដើម្បីពង្រឹងសមត្ថភាពផលិតកម្មរបស់ខ្លួននៅក្នុងតំបន់

ក្រុមហ៊ុន Sailun Group បង្ហាញបំណងពង្រីការវិនិយោគនៅកម្ពុជា ដើម្បីពង្រឹងសមត្ថភាពផលិតកម្មរបស់ខ្លួននៅក្នុងតំបន់

ភ្នំពេញ៖ នារសៀលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Yuan Zhongxue ប្រធានកិត្តិយសក្រុមហ៊ុន Sailun Group ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាឱកាសនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៨ ពីថ្ងៃទី៦-៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងគុនមិញ ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន។

ក្នុងឱកាសនៃជំនួប លោកប្រធានកិត្តិយសក្រុមហ៊ុនបានគោរពជម្រាបជូនសម្ដេចបវរធិបតីអំពីប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុននៅតាមបណ្ដាប្រទេសមួយចំនួន និងវឌ្ឍនភាពនៃការវិនិយោគ ក៏ដូចជាកិច្ចសហការរបស់ក្រុមហ៊ុនជាមួយនឹងស្ថានប័នមួយចំនួនរបស់ព្រះរាជាណាចក្រកម្ពុជាផងដែរ។

ទន្ទឹមនឹងនោះ លោកប្រធានកិត្តិយសក្រុមហ៊ុនក៏បានគូសបញ្ជាក់អំពីគោលបំណងរបស់ក្រុមហ៊ុនក្នុងការពង្រីកការវិនិយោគរបស់ខ្លួននៅក្នុងព្រះរាជាណាក្រកម្ពុជា ដោយផ្ដោតទៅលើ៖ (១). ការកែច្នៃផលិតផលកៅស៊ូ ដើម្បីផលិតចេញជាផលិតផលផ្សេងៗ ដែលមានដូចជាសំបកកង់រថយន្តជាដើម ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងបម្រើដល់ការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ និង(២). ការបង្កើតសួនឧស្សាហកម្មសម្រាប់ខ្សែច្រវាក់ផលិតកម្មនៃឧស្សាហកម្មកែច្នៃកៅស៊ូ ក៏ដូចជាសមត្ថភាពផលិតរបស់ក្រុមហ៊ុននៅក្នុងតំបន់ផងដែរ។

ជាការឆ្លើយតប សម្ដេចបវរធិបតី បានសម្ដែងនូវការអបអរសាទរចំពោះភាពជោគជ័យរបស់ក្រុមហ៊ុននៅក្នុងទីផ្សារពិភពលោក ក៏ដូចជាការរីកចម្រើនរបស់ក្រុមហ៊ុននៅក្នុងព្រះរាជាណាចក្រកម្ពុជា។

សម្ដេចបវរធិបតីក៏បានសម្ដែងនូវការស្វាគមន៍ និងគាំទ្រចំពោះបំណងរបស់ក្រុមហ៊ុនក្នុងការពង្រីកការវិនិយោគរបស់ខ្លួន ក្នុងការបង្កើតឱ្យមាននូវប្រព័ន្ធអេកូស៊ីស្ទឹមពេញលេញនៅក្នុងការផលិតសំបកកង់រថយន្តនៅក្នុងសួនឧស្សាហកម្មនេះ គឺជាចំណុចមួយដ៏ល្អ ដែលស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលនៅក្នុងការលើកទឹកចិត្តដល់បណ្ដាក្រុមហ៊ុនវិនិយោគនៅក្នុងប្រទេសកម្ពុជាឱ្យគិតគូរទៅដល់ការបង្កើតនូវខ្សែច្រវាក់ផ្គត់ផ្គង់នៅក្នុងស្រុក ក៏ដូជាទីផ្សារអន្តរជាតិផងដែរ។

សម្ដេចបវរធិបតីបានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តសហការ និងពិភាក្សាបន្ថែមទៀតជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល ដើម្បីប្រែក្លាយគោលបំណងពង្រីកការវិនិយោគនេះឱ្យទៅជាសកម្មភាពជាក់ស្ដែងផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង