**ក្រសួងមុខងារសាធារណៈ និងក្រសួងការងារ សហការរៀបចំសិក្ខាសាលា ស្តីពីការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងការងារ**ថៃចាប់ខ្លួន សមាជិកក្រុមឧក្រិដ្ឋកម្មជប៉ុន យ៉ាគូហ្សា ២នាក់ ដែលចាប់ជំរិតទារប្រាក់ពីជនជាតិជប៉ុនម្នាក់ ៣០ម៉ឺនបាត ដោយវាយដំ និងបង្ខំឱ្យស៊ីលាមក**នាយឧត្តមសេនីយ៍ វង្ស ពិសេន បង្ហាញសមិទ្ធផលដ៏ធំធេង របស់កងយោធពលខេមរភូមិន្ទ ដែលចូលរួមចំណែកបង្ក្រាបបទល្មើស ការពារបូរណភាពទឹកដី និងទប់ស្កាត់ការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល**ក្នុងរដូវបិទនេសាទ ឆ្នាំនេះ រដ្ឋបាលជលផល និងកម្លាំងអន្តរាគមន៍ថ្នាក់ជាតិ ទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលបាន ១ ៥០៦ករណី**កូនសត្វក្រៀល ៩ក្បាល បានបង្កកំណើតដោយជោគជ័យ នៅដែនជម្រកសត្វព្រៃលំផាត់**ឯកឧត្តម គួច ចំរើន ជំរុញដល់អាជ្ញាធរ បន្តស្រាវជ្រាវរកមុខសញ្ញាល្បែងខុសច្បាប់ បទល្មើសគ្រឿងញៀន ពិសេសមុខសញ្ញាបោកប្រាស់តាម online**ក្រុមការងារ អាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ចុះសួរសុខទុក្ខសមាជិក ដែលបានវះកាត់ពោះវៀនដុះខ្នែង កំពុងសម្រាកថែទាំសុខភាពនៅគេហដ្ឋាន**ឯកឧត្តម វ៉ាន់ មុនីនាថ ចូលរួមមហាសនិ្នបាតសមុទ្រអាស៊ីបូព៌ាឆ្នាំ២០២៤ និងសប្តាហ៍មហាសមុទ្រពិភពលោក**រដ្ឋបាលខេត្តឧត្តរមានជ័យ រៀបចំវេទិកាថ្នាក់ខេត្តស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០**ក្រសួងទេសចរណ៍ ចេញសេចក្តីជូនដំណឹង ស្តីពីការរៀបចំពន្លាទេសចរណ៍សម្រាប់ទទួលភ្ញៀវទេសចរអន្តរជាតិក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤**ក្រសួងមហាផ្ទៃ ចេញប្រកាសស្ដីពីសិទ្ធិអនុញ្ញាតច្បាប់ឈប់គ្រប់ប្រភេទសម្រាប់មន្ដ្រីនគរបាលជាតិកម្ពុជា**រដ្ឋបាលរាជធានីភ្នំពេញ ប្រជុំពិនិត្យវឌ្ឍនភាពការងារ អនុគណៈកម្មការគ្រប់គ្រងទូក ដើម្បីបែងចែកទីតាំងស្នាក់នៅរបស់កីឡាករអុំទូក និងទីលានប្រណាំងទូក ដែលមកពីតាមបណ្តាខេត្តនានា**ឯកឧត្តម ឃួង ស្រេង ណែនាំឲ្យមន្ទីរពាក់ព័ន្ធ និងអាជ្ញាធរខណ្ឌទាំង១៤ បន្តយកចិត្តទុកដាក់ខ្ពស់ចំពោះមនុស្សចាស់**ឧត្តមសេនីយ៍ទោ សេង វិសិទ្ធិ ដឹកនាំកិច្ចប្រជុំ ស្តីពីការអវត្តមានឥតច្បាប់ប្រចាំខែកញ្ញា ឆ្នាំ២០២៤**រដ្ឋបាលខេត្តព្រះសីហនុ រៀបចំវេទិកាថ្នាក់ខេត្តស្ដីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០**មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ អញ្ជើញបិទការបោះជំរំកាយរឹទិ្ធរៀមច្បងថ្នាក់ជាតិ លើកទី២ ឆ្នាំ២០២៤**ក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា បើកកិច្ចប្រជុំលើកទី១ អាណត្តិទី៣**នាយករដ្ឋមន្ត្រីជប៉ុន ស្វែងរកជំនួបជាមួយលោក Trump នៅសហរដ្ឋអាមេរិកក្នុងខែនេះ**ទឹកភ្លៀងជាង ៦០លានម៉ែត្រត្រីគុណ ត្រូវបានប្រមូលទុក នៅតំបន់រមណីយដ្ឋានអង្គរនារដូវវស្សានេះ**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ ដឹកនាំកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាព និងបញ្ហាប្រឈមនៃការអនុវត្តគម្រោងពង្រីកការចុះបញ្ជីសមាជិក ប.ស.ស.

ខួប២១ឆ្នាំ«របាំព្រះរាជទ្រព្យ» ចុះបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ

ភ្នំពេញ៖ រយៈពេលជាងពីរទសវត្សរ៍ហើយដែល«របាំព្រះរាជទ្រព្យ» របស់ប្រទេសកម្ពុជា ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ ពោលគឺនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០០៣។

ដ្បិតតែមរតក វប្បធម៌ បេតិកភណ្ឌ ខ្មែរជាច្រើនបានទទួលការការពារពីអង្គការយូណេស្កូក្ដី ក៏ក្រសួងវប្បធម៌នៅតែទទូលឱ្យកូនខ្មែរគ្រប់រូបចូលរួមថែរក្សា ព្រោះវាជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប។

ក្រសួងវប្បធម៌នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ បានផ្ញើសារអបអរសាទរខួមទី២១ឆ្នាំដែល«របាំព្រះរាជទ្រព្យ» ឬរបាំ«ក្បាច់បុរាណខ្មែរ» ចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ នៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី។ ទន្ទឹមគ្នានោះក្រសួង បានក្រើនរំឭកថា៖«កិច្ចការពារបេតិកភណ្ឌវប្បធម៌ ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប»។

របាំ ព្រះ រាជ ទ្រព្យ (English: Royal Ballet of Cambodia) ជារបាំនៃ កម្ពុជា មានភាពល្បីល្បាញខាងប្រណិតភាព នៃសម្លៀកបំពាក់ និងការតុបតែងកាយ បំពាក់គ្រឿងមាសប្រាក់ អមទៅដោយក្បាច់រាំ ដែលមានភាពទន់ភ្លន់ស្រស់ស្អាតគួរជាទីគយគន់ មើលទៅហាក់ដូចជារបាំរបស់ពពួកទេវៈ ឬទេវតា (Devata) ឈានទៅរកលំដាប់ខ្ពស់របស់របាំ ដែលយើងអាចសន្មតបានថាជា(ស្ដេចរបាំ  King Of Ballet)។

«របាំព្រះរាជទ្រព្យ» គឺជាសម្បត្តិបេតិកភណ្ឌមានតម្លៃបំផុតរបស់កម្ពុជាតែមួយគត់ ដែលបានថែរក្សានាដកម្មបុរាណ អស់រយៈពេលដ៏យូរលង់ណាស់មកហើយ។ ជាសិល្បៈសក្ការដ៏ចំណាស់មួយ មានរៀបរាប់ទាំងក្នុងសិលាចារឹក និងតាមចម្លាក់ប្រាសាទ។

របាំនេះសម្រាប់សម្តែងបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើនដល់ព្រះនគរ និងក្នុងព្រះរាជពិធីសំខាន់ៗរបស់ព្រះមហាក្សត្រ និងប្រមុខរដ្ឋ។ វាត្រូវបានផ្ទេរបន្តពីមួយជំនាន់ទៅមួយជំនាន់ ហើយគង់វង្សរហូតដល់សព្វថ្ងៃ ដោយសារការខិតខំប្រឹងប្រែងរបស់ព្រះមហាវីរក្សត្រ និងព្រឹទ្ធាចារ្យសិល្បៈខ្មែរ ហើយវីរក្សត្រីយ៍ដែលមានស្នាព្រះហស្ថ និងគុណបំណាច់ដ៏ធំធេងមិនអាចបំភ្លេចបាន គឺ ព្រឹទ្ធាចារ្យសិល្បៈ និងជាមរតកមនុស្សរស់ សម្តេចព្រះរាជបុត្រី ព្រះរាជទេពនាដវដ្តីឯក នរោត្តម បុប្ផាទេវី កាលសម្តេចព្រះរាជបុត្រីនៅមានព្រះជន្ម បានខិតខំលះបង់អស់ពីព្រះកម្លាំងកាយពលក្នុងការជួយអភិរក្ស និងលើកស្ទួយរបាំព្រះរាជទ្រព្យឱ្យពណ្ណរាយ និងមានកេរ្តិ៍ឈ្មោះល្បីល្បាញទាំងលើឆាកជាតិ និងអន្តរជាតិ៕

អត្ថបទដែលជាប់ទាក់ទង