ឧត្តមសេនីយ៍ទោ សេង វិសិទ្ធិ ដឹកនាំកិច្ចប្រជុំ ស្តីពីការអវត្តមានឥតច្បាប់ប្រចាំខែកញ្ញា ឆ្នាំ២០២៤
ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ទោ សេង វិសិទ្ធិ អគ្គនាយករង នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ នាថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពីការអវត្តមានឥតច្បាប់ប្រចាំខែកញ្ញា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពី លោកប្រធាន អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ និងមន្រ្តីចំណុះអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ។
ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម អគ្គនាយករង បានមានប្រសាសន៍ ណែនាំតម្រង់ទិស និងក្រើនរំលឹក ដល់មន្ត្រីដែលមានអវត្តមានច្រើន ពាក់ព័ន្ធនិងបទវិន័យ ត្រូវកែតម្រូវរាល់កំហុសឆ្គងដែលមានកន្លងមកឱ្យបានតាមគោលការណ៍បទបញ្ជារផ្ទៃក្នុងរបស់អគ្គនាយកដ្ឋានបចេ្ចកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ៕