**កម្មវិធីបើក “ដំណើរភាពយន្តចល័តកម្ពុជា-ចិន” លើកទី៨ ប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ**រដ្ឋបាលខេត្តស្ទឹងត្រែង រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៤ ឆ្នាំ២០២៤ ក្នុងស្រុកសៀមបូក**ក្រសួងមុខងារសាធារណៈ និងក្រសួងការងារ សហការរៀបចំសិក្ខាសាលា ស្តីពីការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងការងារ**ថៃចាប់ខ្លួន សមាជិកក្រុមឧក្រិដ្ឋកម្មជប៉ុន យ៉ាគូហ្សា ២នាក់ ដែលចាប់ជំរិតទារប្រាក់ពីជនជាតិជប៉ុនម្នាក់ ៣០ម៉ឺនបាត ដោយវាយដំ និងបង្ខំឱ្យស៊ីលាមក**នាយឧត្តមសេនីយ៍ វង្ស ពិសេន បង្ហាញសមិទ្ធផលដ៏ធំធេង របស់កងយោធពលខេមរភូមិន្ទ ដែលចូលរួមចំណែកបង្ក្រាបបទល្មើស ការពារបូរណភាពទឹកដី និងទប់ស្កាត់ការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល**ក្នុងរដូវបិទនេសាទ ឆ្នាំនេះ រដ្ឋបាលជលផល និងកម្លាំងអន្តរាគមន៍ថ្នាក់ជាតិ ទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលបាន ១ ៥០៦ករណី**កូនសត្វក្រៀល ៩ក្បាល បានបង្កកំណើតដោយជោគជ័យ នៅដែនជម្រកសត្វព្រៃលំផាត់**ឯកឧត្តម គួច ចំរើន ជំរុញដល់អាជ្ញាធរ បន្តស្រាវជ្រាវរកមុខសញ្ញាល្បែងខុសច្បាប់ បទល្មើសគ្រឿងញៀន ពិសេសមុខសញ្ញាបោកប្រាស់តាម online**ក្រុមការងារ អាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ចុះសួរសុខទុក្ខសមាជិក ដែលបានវះកាត់ពោះវៀនដុះខ្នែង កំពុងសម្រាកថែទាំសុខភាពនៅគេហដ្ឋាន**ឯកឧត្តម វ៉ាន់ មុនីនាថ ចូលរួមមហាសនិ្នបាតសមុទ្រអាស៊ីបូព៌ាឆ្នាំ២០២៤ និងសប្តាហ៍មហាសមុទ្រពិភពលោក**រដ្ឋបាលខេត្តឧត្តរមានជ័យ រៀបចំវេទិកាថ្នាក់ខេត្តស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០**ក្រសួងទេសចរណ៍ ចេញសេចក្តីជូនដំណឹង ស្តីពីការរៀបចំពន្លាទេសចរណ៍សម្រាប់ទទួលភ្ញៀវទេសចរអន្តរជាតិក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤**ក្រសួងមហាផ្ទៃ ចេញប្រកាសស្ដីពីសិទ្ធិអនុញ្ញាតច្បាប់ឈប់គ្រប់ប្រភេទសម្រាប់មន្ដ្រីនគរបាលជាតិកម្ពុជា**រដ្ឋបាលរាជធានីភ្នំពេញ ប្រជុំពិនិត្យវឌ្ឍនភាពការងារ អនុគណៈកម្មការគ្រប់គ្រងទូក ដើម្បីបែងចែកទីតាំងស្នាក់នៅរបស់កីឡាករអុំទូក និងទីលានប្រណាំងទូក ដែលមកពីតាមបណ្តាខេត្តនានា**ឯកឧត្តម ឃួង ស្រេង ណែនាំឲ្យមន្ទីរពាក់ព័ន្ធ និងអាជ្ញាធរខណ្ឌទាំង១៤ បន្តយកចិត្តទុកដាក់ខ្ពស់ចំពោះមនុស្សចាស់**ឧត្តមសេនីយ៍ទោ សេង វិសិទ្ធិ ដឹកនាំកិច្ចប្រជុំ ស្តីពីការអវត្តមានឥតច្បាប់ប្រចាំខែកញ្ញា ឆ្នាំ២០២៤**រដ្ឋបាលខេត្តព្រះសីហនុ រៀបចំវេទិកាថ្នាក់ខេត្តស្ដីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០**មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ អញ្ជើញបិទការបោះជំរំកាយរឹទិ្ធរៀមច្បងថ្នាក់ជាតិ លើកទី២ ឆ្នាំ២០២៤**ក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា បើកកិច្ចប្រជុំលើកទី១ អាណត្តិទី៣**នាយករដ្ឋមន្ត្រីជប៉ុន ស្វែងរកជំនួបជាមួយលោក Trump នៅសហរដ្ឋអាមេរិកក្នុងខែនេះ

ថៃចាប់ខ្លួន សមាជិកក្រុមឧក្រិដ្ឋកម្មជប៉ុន យ៉ាគូហ្សា ២នាក់ ដែលចាប់ជំរិតទារប្រាក់ពីជនជាតិជប៉ុនម្នាក់ ៣០ម៉ឺនបាត ដោយវាយដំ និងបង្ខំឱ្យស៊ីលាមក

បរទេស៖ បុរសជនជាតិជប៉ុនពីរនាក់ ដែលជាប់ចោទពីបទចាប់ជំរិត ទារប្រាក់ពីជនជាតិជប៉ុនដូចគ្នា មុនពេលវាយដំលើរាងកាយ និងបង្ខំឱ្យជនរងគ្រោះស៊ីលាមក គឺត្រូវបានប៉ូលីសរបស់ប្រទេសថៃចាប់ខ្លួន នៅរមណីយដ្ឋានមួយក្នុងខេត្ត Chon Buri ។

យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ របស់ថៃ ចេញផ្សាយកាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា ជនសង្ស័យត្រូវបានគេអះអាងថា ជាសមាជិកនៃអង្គការឧក្រិដ្ឋកម្មជប៉ុនមួយឈ្មោះ យ៉ាគូហ្សា (Yakuza)។

ឧត្តមសេនីយ៍ Theeradej Thamsuthee ប្រធានផ្នែកស៊ើបអង្កេត នៅការិយាល័យប៉ូលីសក្រុងបាងកក បានបង្ហាញព័ត៌មានលម្អិតកាលពីថ្ងៃពុធ។

លោកបានបន្តថា ជនរងគ្រោះជនជាតិជប៉ុនមិនត្រូវ បានបញ្ចេញឈ្មោះបានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ប៉ូលិស ផាយ៉ាថៃ និងប៉ុស្តិ៍ Chok ។ ជនរងគ្រោះបាននិយាយថា បុរសបីនាក់បានចាប់គាត់យកទៅផ្ទះមួយ។ ពួកគេបានទាមទារប្រាក់ ៣០០.០០០ បាត ដោយអះអាងថា វាជាការគិតថ្លៃសេវាក្នុងការរៀបចំទិដ្ឋាការ របស់គាត់នៅច្រកទ្វារប៉ោយប៉ែតរបស់កម្ពុជា។

ជនរងគ្រោះនិយាយថា គាត់មិនមានលុយច្រើននោះទេ គាត់បានបង់ប្រាក់ឲ្យអ្នកទាំងបីចំនួន ១៣៥.០០០ បាត ប៉ុន្តែពួកគេមិនពេញចិត្តនោះឡើយ។ គាត់ត្រូវបានគេនាំទៅតំបន់ស្មៅក្រាស់ៗ ដែលគាត់និយាយថា គេគំរាមសម្លាប់គាត់។ ផ្ទុយទៅវិញ ពួកគេបាននាំគាត់ទៅសណ្ឋាគារមួយនៅផ្លូវ Kaset-Nawamin ក្នុងទីក្រុងបាងកក ហើយបានឃុំខ្លួនគាត់នៅទីនោះ។
ដើមបណ្តឹងបាននិយាយថា អ្នកចាប់របស់គាត់បានវាយដំគាត់ ពេញមួយយប់នៅក្នុងបន្ទប់សណ្ឋាគារ មុនពេលបង្ខំគាត់ឱ្យស៊ីលាមក និងទាមទារប្រាក់បន្ថែមពីគាត់។
ក្រោយមកក្រុមអ្នកស៊ើបអង្កេត បានកំណត់អត្តសញ្ញាណជនល្មើសទាំងបីនាក់នោះឈ្មោះ Niki Fuku អាយុ ៤៥ ឆ្នាំ; Tomiki Asai អាយុ ២៦ ឆ្នាំ ទាំង២ជនជាតិជប៉ុន; និងបុរសជនជាតិថៃម្នាក់ដែលគេស្គាល់ថាឈ្មោះ ប៉ៅ អាយុ ៣៥ឆ្នាំ។ ដីការបស់តុលាការត្រូវបានទទួល សម្រាប់ការចាប់ខ្លួនពួកគេ។ ឈ្មោះ ប៉ៅ ត្រូវបានចាប់ខ្លួន ប៉ុន្តែជនសង្ស័យជនជាតិជប៉ុន ទាំងពីរនាក់បានរត់គេចខ្លួន។

អត្ថបទដែលជាប់ទាក់ទង