**NBC News៖ សហរដ្ឋអាមេរិក អាចនឹងដកកងទ័ពប្រមាណ១០ ០០០នាក់ ចេញពីតំបន់ភាគខាងកើតនៃទ្វីបអឺរ៉ុប**មូលនិធិជាតិជំនួយសង្គម ចេញសេចក្តីជូនដំណឹងស្តីពីលទ្ធផលនៃការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ សម្រាប់ខែកុម្ភៈ ឆ្នាំ២០២៥ និងការបើកសាច់ប្រាក់ សម្រាប់ខែមីនា ឆ្នាំ២០២៥**លោក ដូណាល់ ត្រាំ និយាយចំអកឡកឡឺយដាក់មេដឹកនាំអន្តរជាតិ ជុំវិញការចរចារឿងវិធានការពន្ធគយដ៏ចម្រូងចម្រាស ដែលលោកបានប្រកាសដាក់ចេញជាសកល**លោក ដូណាល់ ត្រាំ គ្រោងនឹងដាក់ពន្ធរហូត១០៤ភាគរយលើការនាំចូលរបស់ចិនទាំងអស់**អ៊ីរ៉ង់ចង់ឃើញកាយវិការសុច្ឆន្ទៈជាក់ស្តែងមួយពីសហរដ្ឋអាមេរិក មុនពេលកិច្ចចរចាទល់មុខគ្នារវាងមន្ត្រី នៃប្រទេសទាំងពីរ អំពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់**មេដឹកនាំប៉ាឡេស្ទីន អំពាវនាវ ឱ្យក្រុមសកម្មប្រយុទ្ធហាម៉ាស ឈប់អនុញ្ញាតឱ្យអ៉ីស្រាអែល បន្តធ្វើសង្រ្គាមដ៏បំផ្លិចបំផ្លាញ នៅតំបន់ហ្កាហ្សាតទៀត**លោក Prabowo Subianto៖ ឥណ្ឌូណេស៉ីត្រៀមខ្លួនជាស្រេច ដើម្បីផ្តល់ជម្រកបណ្តោះអាសន្នដល់ប្រជាជនប៉ាឡេស្ទីន ដែលរងគ្រោះពីសង្គ្រាមនៅតំបន់ហ្កាហ្សា**តំណាងពាណិជ្ជកម្មអាមេរិក អះអាងថា លោក ដូណាល់ ត្រាំ គ្មានគម្រោងផ្តល់ ការលើកលែងដល់ប្រទេសណាមួយឡើយ ក្នុងរយៈពេលខ្លីខាងមុខ ពាក់ព័ន្ធវិធានការពន្ធគយជាសកល**រដ្ឋមន្ត្រីការពារជាតិអាមេរិក៖ សហរដ្ឋអាមេរិកនឹងមិនអនុញ្ញាត ឱ្យចិនបង្កការគំរាមកំហែងដល់ការធ្វើប្រតិបត្តិការ របស់ព្រែកជីកប៉ាណាម៉ា នោះឡើយ**គ្រោះថ្នាក់បាក់រលំដំបូងក្លឹបរាត្រីមួយបានសម្លាប់មនុស្សយ៉ាងហោច ៦៦នាក់ នៅក្នុងសាធារណរដ្ឋដូមីនីក**លោក ដូណាល់ ត្រាំ៖ ក្រុមហ៊ុន TSMC នឹងប្រឈមនឹងពន្ធរហូតដល់ ១០០% ប្រសិនបើមិនសាងសង់រោងចក្ររបស់ខ្លួននៅសហរដ្ឋអាមេរិក**អង្គការសហប្រជាជាតិ៖ គ្មាននរណាឈ្នះឡើយ ក្នុងសង្រ្គាមពាណិជ្ជកម្ម ហើយបណ្តាប្រទេសក្រីក្រ នឹងត្រូវទទួលរងផលវិបាក**មេដឹកនាំគណបក្សប្រឆាំងដ៏សំខាន់របស់កូរ៉េខាងត្បូង គឺលោក លី ជេយុង នឹងចុះចេញពីតំណែង**លោក Trump អះអាងថា អាមេរិកនឹងប្រកាសពន្ធលើការនាំចូលឱសថក្នុងពេលឆាប់ៗនេះ**លោក Xi Jinping៖ ចិន​នឹង​ពង្រឹង​ទំនាក់ទំនង​ជាមួយ​ប្រទេសជិតខាង ក្នុង​សុន្ទរកថា​ជាសាធារណៈ​លើកដំបូង ​ចំពេល​មាន​ការកើនឡើង​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​របស់​អាមេរិក**លោក ត្រាំ គ្មានការលើកលែងពន្ធគយដល់ប្រទេសណាមួយឡើយ**USAID ដកថយ ជារបត់សម្រាប់NGOs និង CBOs នៅកម្ពុជា អត្ថបទដោយ៖ លោកឈាង ឥទ្ធីឬទ្ធិ**កម្ពុជា-ឥណ្ឌា សម្តែងនូវការពេញចិត្តចំពោះទំនាក់ទំនងដ៏យូរលង់ និងជិតស្និទ្ធរវាងប្រទេសទាំងពីរ**ADB៖ សេដ្ឋកិច្ចកម្ពុជានឹងមានកំណើន ប៉ុន្តែហានិភ័យពន្ធគយអាចប៉ះពាល់ទស្សនវិស័យនេះ**មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបករណីដឹកជញ្ជូនគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ២នាក់ រឹបអូសបានសារធាតុញៀនជាង ៤៧គីឡូក្រាម ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង

រដ្ឋលេខាធិការក្រសួងសុខាភិបាល អំពាវនាវ និងលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យ ដែលធ្វើការងារក្នុងវិស័យសុខាភិបាល ត្រូវប្រកាន់ខ្ជាប់ក្រមសិលធម៌ វិជ្ជាជីវៈដោយឈរលើទស្សនៈធ្វើទង្វើរល្អ កុំសាងអំពើបាបទៅលើអ្នកជំងឺ

ភ្នំពេញ៖ ឯកឧត្ដម ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអំពាវនាវ និងលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យ ដែលធ្វើការងារក្នុងវិស័យសុខាភិបាល ត្រូវប្រកាន់ខ្ជាប់ក្រមសិលធម៌ វិជ្ជាជីវៈដោយឈរលើទស្សនៈធ្វើទង្វើរល្អ កុំសាងអំពើបាបទៅលើអ្នកជំងឺ។

ឯកឧត្ដមបានលើកឡើងបែបនេះក្នុងកិច្ចប្រជុំ ស្តីពីការពង្រឹងគុណភាព នៃការគ្រប់គ្រង និងប្រពន្ធ័បញ្ជូនជំងឺ តាមរថយន្តគិលានសង្គ្រោះបន្ទាន់ ទៅមូលដ្ឋានសុខាភិបាលឯកជន ក្នុងរាជធានីភ្នំពេញ នៅមន្ទីរសុខាភិបាល នារសៀលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។

ឯកឧត្ដម ង៉ូវ កាង បន្តថា ក្រសួងសុខាភិបាលមិនមានការគាបសង្កត់ទៅលើសកម្មភាពរកស៊ី ចំពោះគ្លីនិក, មន្ទីរពហុព្យាបាលឯកជននោះឡើយ បើបងប្អូនអនុវត្តបានត្រឹមត្រូវ តាមច្បាប់កំណត់ ដោយឈរលើគុណភាព, សុវត្ថិភាព អាចទុកចិត្តបានរួមទាំងអាកប្បកិរិយា ពាក្យសំដី ក៏ដូចសំលៀកបំពាក់ឲ្យបានសមរម្យជាគ្រូពេទ្យ ព្រោះវាជាកិត្តិយសសំរាប់ខ្លួនយើងផង សំរាប់ស្ថាប័នផង ក៏ដូចសំរាប់ រាជរដ្ឋាភិបាលផងដែរ។

គួរបញ្ចប់ពាក្យដៀលត្មេះពីមហាជនខ្លះ ដែលធ្លាប់កើតមានកន្លងមក លើគ្រូពេទ្យ១ចំនួនតូច ដែលប្រព្រឹត្តខុសឆ្គងទៅលើអ្នកជំងឺ ព្រោះតែលាភសក្ការៈ ដែលធ្វើឱ្យខូចឈ្មោះពេទ្យខ្មែរទាំងមូល។ ពាក់ពន្ធ័ទៅនឹងរថយន្ត គិលានសង្គ្រោះ, លោក ង៉ូវ កាង បានបញ្ជាក់ថា រថយន្តត្រូវមានបរិក្ខារពេទ្យ បំពាក់គ្រប់គ្រាន់ និងមានគ្រូពេទ្យនៅជាមួយ។ មិនអនុញ្ញាតឲ្យរថយន្តគិលានសង្គ្រោះឯកជន ដឹកអ្នកជំងឺដោយគ្រោះថ្នាក់ចរាចរណ៍ទេ អាចត្រឹមជួយ សង្គ្រោះបឋម មុននឹងដឹកទៅដល់មន្ទីរពេទ្យរដ្ឋ ដែលមានបរិក្ខាពេទ្យគ្រប់គ្រាន់ជាង។

លោក អ៊ីមរ៉ន ហាស្សាន់ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងថា ការពង្រឹង និងចាត់វិធានការ ចំពោះការប្រើប្រាស់រថយន្តគិលានសង្គ្រោះបន្ទាន់ ខុសពីការណែនាំរបស់ក្រសួងសុខាភិបាល ដែលហាមឃាត់មិនអនុញ្ញាតឱ្យមូលដ្ឋានសុខាភិបាលឯកជន យករថយន្តគិលានសង្គ្រោះបន្ទាន់របស់ខ្លួនទៅដឹកអ្នករងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវសាធារណៈ មកព្យាបាលនៅក្នុងគ្លីនិករបស់ខ្លួនជាដាច់ខាត។
ក្រៅពីនេះ ក៏នៅមានឃើញឡានពេទ្យឯកជន១ចំនួនទៀត ដែលពុំមានឈ្មោះគ្លីនិក ទៅដឹកជ នរងគ្រោះថ្នាក់ចរាចរណ៍ និងសាកសពគ្រោះថ្នាក់ចរាចរណ៍ នៅតាមដងផ្លូវរហូតមានការឈ្លោះប្រកែកដណ្តើមគ្នាយ៉ាង អានាធិបតេយ្យ ដែលជាកត្តាជះឥទ្ធិពលមិនល្អ ដល់វិស័យសុខាភិបាល។

ឯកឧត្ដម ងី មានហេង នាយកមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានឱ្យដឹងថា គ្លីនីកឯកជននៅរាជធានីភ្នំពេញ មានចំនួន៣៣៧កន្លែង ក្នុងនោះគ្លីនិក ដែលមានរថយន្តគិលានសង្គ្រោះបន្ទាន់មានចំនួន៨០កន្លែង។ ជាគោលការណ៍ ក្រសួងសុខាភិបាល បានណែនាំឲ្យគ្រប់គ្លីនិកត្រូវមានរថយន្តគិលានសង្គ្រោះបន្ទាន់គ្រប់ទីតាំងគ្លីនិកទាំងអស់ យើងនឹងពិនិត្យលើការងារនេះ៕

អត្ថបទដែលជាប់ទាក់ទង